Samsung មានផែនការ កែតម្រូវ Galaxy Tab 7.0N នូវចំណុច ដែល Apple ប្តឹង

ក្រុមហ៊ុន Samsung ត្រូវបាន គេ​រាយការណ៍​ថា មាន​ផែនការ​កែតម្រូវ ចំណុច​ខ្លះៗ​របស់ Galaxy Tab 7.0 Plus ជំនាន់​ថ្មី​របស់ខ្លួន ដែល​ដាក់លក់​លើ​ទី​ផ្សារ ប្រទេស អាល្លឺម៉ង​។ Galaxy Tab 7.0N នឹងមាន​លក្ខណៈពិសេស​ជាច្រើន​ដូច​ទៅនឹង Galaxy Tab 7.0 Plus ប៉ុន្តែ​ជាមួយនឹង​ការ រចនា​ម៉ូ​ឌ​មាន​លក្ខណៈ​​ខុសគ្នា​ខ្លះៗ ដើម្បី ជៀសវាង​ដូច​អ្វី ដែល​ក្រុមហ៊ុន​Apple បាន​ប្តឹង កាលពី​កន្លងទៅ​។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន​Apple និង​ក្រុមហ៊ុន Samsung បាន​នឹង​កំពុង​តែមាន​វិវាទ​ជាមួយគ្នា ពី​បញ្ហា​បច្ចេកវិទ្យា ថែមទាំង​បាន​នឹង​កំពុងធ្វើការ​ដោះ​ស្រាយ​​គ្នា នៅក្នុង តុលាការ​ផងដែរ ហើយ កាលពី​ឆ្នាំ​២០១១ កន្លងទៅនេះ ក្រុមហ៊ុន​Apple ទទួលបាន​ជោគជ័យ ក្នុង​ការហាម​ឃាត ក្រុមហ៊ុន Sa​msung មិន​ឲ្យ​ដាក់លក់ Galaxy Tab 10.1 ។ ជាល​ទ្ឋ​ផល​ក្រុមហ៊ុន​Samsung ក៏បាន​ផលិត​នូវ Galaxy Tab 10.1N មួយទៀត ដែល​បាន​ក្លាយ​ទៅ​ជា​​ប្រ​ធានបទ​ថ្មី​មួយទៀត ដែល​កំពុងតែធ្វើការ​ច​ចា​រ គ្នា​ពី​បញ្ហា​ច្បាប់​ប៉ាតង់​ជាមួយ​ក្រុមហ៊ុន Apple ។

ចំពោះ Galaxy Tab 7.0N វិញ ត្រូវបាន​គេ​រំពឹងថា នឹង​អាច​បញ្ចប់​បញ្ហា​វិវាទ រវាង​ក្រុមហ៊ុន ទាំងពីរ ជាមួយ​ការដាក់​លក់​ក្នុងតម្លៃ ៧៧០​ដុល្លារ ដោយ​ការ​រំខាន់​អ្វី​នោះទេ​៕

ដកស្រងចេញពី http://www.lookingtoday.com/entertainment-news

Leave a comment