មើលទូរទស្សន៍យូរ ប្រឈមមុខជាមួយ ការកើតរោគ ទឹកនោមផ្អែម និង រោគបេះដូង

ការអង្គុយដេកៗ មើលទូរទស្សន៍ ជាប់ជាប្រចាំនោះ តែងបន្ថែមការ ប្រឈម មុខជាមួយ ការងាយកើត រោគធាត់ ខ្ពស់ណាស់ ។ ទោះបីយ៉ាងណា ក្រុមអ្នកស្រាវជ្រាវ បានរកឃើញ កាលពីថ្មីៗ មកនេះថា ការអង្គុយមើល ទូរទស្សន៍ជាប់ ជាប្រចាំនោះ មិន ត្រឹមតែ កើត អាការ ខាងលើនេះទេ តែវានៅបន្ថែម ភាពប្រឈមមុខ ជាមួយការ កើតរោគ ទឹកនោមផ្អែម ប្រភេទទី ២ និង រោគបេះដូង ហើយពិសេស នៅអាចបណ្តាលឱ្យ គ្រោះថ្នាក់ដល់ បាត់បង់ជីវិត មុនអាយុ ទៀតផង ។

ការស្រាវជ្រាវនេះ ធ្វើឡើងដោយ ក្រុម Harvard School of Pupblic Health (HSPH) ។ ពួកគេបាន ប្រមូលទិន្នន័យ ការស្រាវជ្រាវ ក្នុងអំឡុងឆ្នាំ ១៩៧០ រហូត ដល់ចុងឆ្នាំ ២០១១ ដែលលទ្ធផល បានបង្ហាញថា ក្នុងចំណោម ក្រុមមនុស្ស មើលទូរទស្សន៍ រយៈ ពេលយូរអង្វែង តែងមានភាព ប្រឈមជាមួយ ការកើតរោគ ទឹកនោមផ្អែម និង រោគបេះដូង ដល់ទៅបីដង ។

ក្រុមអ្នកស្រាវជ្រាវ ទាំងនេះអះអាង ពីការសិក្សា រកឃើញនេះថា ការមើល ទូរទស្សន៍ រយៈពេល ២ ម៉ោង រៀងរាល់ថ្ងៃ នឹងបន្ថែមការ ប្រឈមមុខ ជាមួយការ កើតរោគ ទឹកនោមផ្អែម រោគបេះដូង កើនឡើង ២០ ភាគរយ ហើយប្រឈមមុខ នឹងការ បាត់ បង់ជីវិត មុន អាយុ ដល់ទៅ ១៥ ភាគរយ ។ ចំណែក ក្រុមមនុស្ស ដែលតែងមើល ទូរទស្សន៍ ក្នុងមួយថ្ងៃ ៣ ម៉ោង រៀងរាល់ថ្ងៃ នឹងប្រឈមមុខ ខ្ពស់ជាងនេះ ទ្វេដងថែមទៀត ពោលគឺនឹងអាច ប្រឈមមុខជាមួយ ការបាត់បង់ជីវិត មុនអាយុដល់ទៅ ៣០ ភាគរយ ។

សម្រាប់មូលហេតុ សំខាន់ដែលការ មើលទូរទស្សន៍ នាំឱ្យកើតរោគ ទឹកនោមផ្អែម និង រោគបេះដូងនេះ ដោយសាររាងកាយ មិនបានធ្វើ ចលនាអ្វី ដែលជា ការបញ្ចោញ្ញ កម្លាំងកាយ ម៉្លោះហើយជា បច្ច័យនាំកើត រោគធាត់ ហើយដែល មូលហេតុនេះ នាំ ឱ្យកើតរោគ ទឹក នោមផ្អែម និង រោគបេះដូង នៅពេល បន្ទាប់មក ទៀត ។

ទោះបីយ៉ាងណា ក្រុមអ្នកស្រាវជ្រាវ បានបញ្ជាក់ផងថា ការសិក្សា ស្រាវជ្រាវនេះ មានមនុស្ស ចូលរួមតិចតួច ហើយអ្នកឆ្លើយ សំណួរទៀតសោត មួយចំនួនមិន ត្រូវតាម ចំណុចផង ។

ប៉ុន្តែយ៉ាងណា ក្រុមអ្នកស្រាវជ្រាវ បានគូសបញ្ជាក់ថា ការសិក្សានេះ យ៉ាងហោចណាស់ បានបង្ហាញឱ្យ យើងឃើញថា ការមើលទូរទស្សន៍ ជាប់ជាប្រចាំ នឹងបង្កឱ្យ ប្រឈមមុខ ជាមួយការកើតរោគ ទឹកនោមផ្អែម និង រោគបេះដូង ដែលជា ផលប្រយោជ ន៍ ជួយទប់ ស្កាត់ ដល់យើង ទៅថ្ងៃអនាគត ៕

ដកស្រង់ពី  http://www.camnews.org

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: