HTC សន្យាថា នឹងធ្វើការផ្លាស់ប្តូរ​ បន្ទាប់ពីទទួល ស្គាល់ថា ទូរស័ព្ទ LTE របស់ខ្លួន មានកង្វះខាត

ក្រុមហ៊ុន HTC កាលពីថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ បានចេញរបាយការណ៍ថា ក្នុងអំឡុងត្រីមាសទី៤ ចុងឆ្នាំ២០១១ កន្លងទៅនេះ បា្រក់ចំណូលពីការលក់ ផលិតផលមានការធ្លាក់ចុះ។ ប្រធានផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន HTC បាននិយាយថា ការលក់ផលិតផលរបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែផលិតផល ស៊េរីថ្មី ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ២០១១ ។

លោក Winston Yung នាយកប្រតិបត្តិក្រុមហ៊ុន HTC បានសារភាពថា ផលិតផល LTE របស់ខ្លួន គឺមានកម្រាស់ក្រាស់ពេក និងអាយុកាលថ្មខ្លីពេក ហើយយើង នឹងធ្វើការផ្លាស់ប្តូរកង្វះខាត់ទាំងនេះឲ្យអស់។ លោកបានបន្តថា ផលិតផលដែលបានបង្កើតឡើង កាលពីត្រីមាសទី៤ មិនលក់បានចំនួនដូច អ្វីដែលរំពឹងទុកនោះទេ។

គួរបញ្ជាក់ថា ទោះបីជាទូរស័ព្ទ LTE របស់ខ្លួនបានជាប់គាំង នៅលើទីផ្សារក៏ដោយ ក៏ក្រុមហ៊ុន HTC ត្រូវបានគេរំពឹងថា នឹងបង្ហាញទូរស័ព្ទស្មាតហ្វូន ជំនាន់ថ្មីផ្សេងៗ ទៀតនៅក្នុងចុងខែកុម្ភៈ នេះ ៕
ដស្រង់ពី http://dap-news.com/morokatmagazine/6-morokat-magazine/36076-htc-lte-.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: