នៅពេលកើតរោគ ទឹកនោមផ្អែម តើបរិភោគផ្លែឈើ កម្រិតណាគ្រប់គ្រាន់ ?

ព្រោះតែខ្លាចថា កម្រិតសារជាតិស្ករ ក្នុងឈាម មានការ កើនឡើង រហូតបង្កការ គ្រោះថ្នាក់ ដល់រាងកាយ ទើបអ្នកកើតរោគ ទឹកនោមផ្អែមខ្លះ មិនហ៊ាន ចាប់កាន់ ផ្លែឈើបរិភោគ ឬ មិនហ៊ាន បរិភោគច្រើន នោះឡើយ ។ ជាការពិត អ្នកកើតរោគ ទឹកនោមផ្អែម អាចបរិភោគ ផ្លែឈើបាន តាមធម្មតា និង បើបរិភោគ បានត្រូវតាម វិធីអាចជួយ គ្រប់គ្រងកម្រិត សារជាតិស្ករ ក្នុងឈាម ទៀតផង ។

ក្រុមគ្រូពេទ្យ ជំនាញ បានធ្វើការ ណែនាំថា អ្នកកើតរោគ ទឹកនោមផ្អែម អាចបរិភោគ ផ្លែឈើ ក្នុងមួយថ្ងៃ ៣ ទៅ ៤ ដង ក្រោយអាហារ ឬ បរិភោគជា អាហារទំនេរ តែត្រូវកម្រិត បរិមាណ ដូចខាងក្រោមនេះ ៖
* ផ្លែឈើខ្នាតតូច ៥ ទៅ ៨ ផ្លែ ដូច ជាឡងកង និង ទំពាំងបាយជូរ ។
* ផ្លែឈើខ្នាតកណ្តាល ១ ទៅ ២ ផ្លែ ដូចជាក្រូច ជម្ពូ និង ចេក ។
* ផ្លែឈើខ្នាតធំ មួយចំហៀងផ្លែ ដូចជា ស្វាយ និង ត្របែក ។
* ផ្លែឈើខ្នាតធំខ្លាំង អាចបរិភោគបាន មួយចម្រៀកតូច ល្មមដូចជាល្ហុង ម្នាស់ និង ឪឡឹកជាដើម ៕

ដកស្រង់ពី  http://www.camnews.org

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: