វិធីសាស្រ្ត ៨ យ៉ាង ជួយបង្កើន ថាមពល ដល់សរីរាង្គ

ក្នុង​ជីវភាព​រស់នៅ ប្រចាំថ្ងៃ មានពេលខ្លះ អ្នក​ដូចជា​មាន​អារម្មណ៍ អស់កម្លាំង ទោះបីជា​អ្នក​បាន​គេង​លក់ ៨ ម៉ោង និង បរិភោគបាន​គ្រប់គ្រាន់ យ៉ាងណាក៏ដោយ ។ តាម​ទស្សនៈ​របស់​ទស្សនា​វ​ត្តី Reader’s Digest អ្នក​គប្បី​ស្វែងយល់ ពី​មូលហេតុ ដើម្បី​លើកឡើង នូវ​វិធានការ​ទាំងឡាយ ដើម្បី​ជំនះ​នួវ​បញ្ហា​នេះ វា​ឲ្យ​បាន ។​

​ក្នុងករណី​ខាងលើ ក្រោយពី​ទៅ​ពិគ្រោះ យោបល់​ជាមួយ​គ្រូពេទ្យ  អ្នក​នឹងត្រូវ​គ្រូពេទ្យ​ប្រាប់​ឲ្យ​ដឹងថា សុខភាព​របស់​អ្នក មិនមាន បញ្ហា​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ក៏​ធម្មតា ហើយក៏​គ្មាន​រោគសញ្ញា នឿយហត់​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ ។ ដើម្បី​ជំនះ ឲ្យ​បាន នូវ​ការនឿយហត់ ខ្ជិលច្រអូស អាស្រ័យ​ដោយ​ថាមពល ប្រើប្រាស់​មិន​សមស្រប អ្នក​អាចអនុវត្ត នូវ​សកម្មភាព​ទាំង ៨ យ៉ាងដូច​ខាងក្រោម​នេះ :

១ -​ដកដង្ហើម​ឲ្យ​វែងៗ :
​ សកម្មភាព​នេះ  មាន​ឥទ្ធិពល​រារាំង ដល់​ចង្វាក់បេះដូង មិន​ឲ្យ​ដើរ​ញាប់ បន្ធូរបន្ថយ ភាព​តានតឹង​ក្នុង​អារម្មណ៍ ។ អ្នក​គប្បី​ដក ដង្ហើមវែងៗ ឲ្យ​បាន​ពី ១០ ទៅ ១៥ ដង ក្នុង​មួយថ្ងៃ ពិសេស​ពេលដែល​អ្នក មាន​អារម្មណ៍​តានតឹង ។ តាមរយៈ​សកម្មភាព​នេះ អ្នក អាច​ស្រូបខ្យល់ ចូល​ពេញ​ដើមទ្រូង បន្ទាប់មក​បញ្ចេញ​ខ្យល់​វិញ សន្សឹមៗ ។​

២- ស្រគត់ស្រគំ :
​ មនុស្ស​ជាច្រើន ប្រើប្រាស់​នូវ​ភាព ស្រគត់ស្រគំ ដើម្បី​ជាការ​សម្រាក​លម្ហែកាយ បំបាត់​ភាព​នឿ​ហត់ ។  អ្នក​អាច​រក​កន្លែង​ណា មួយ​ស្ងាត់ បិទ​ភ្នែក​ឲ្យ​ជិត និង​ប្រមូលផ្តុំ​អារម្មណ៍​ឲ្យ​មូល ហើយ​បើ​អ្នក មានការ​ស្មុគស្មាញ​ឡើងវិញ អ្នក​អាចធ្វើ​របៀបនេះ សាជាថ្មី​ឡើងវិញ​។​

៣- ការ​សន្តូក​យ៉ាង​យឺត :
​ ភាព​សន្តូក​ត្រង់ ក៏​នាំមក​នូវ​ប្រសិទ្ធភាព ដូច​ការដក​ដង្ហើមវែងៗ​ដែរ ។ វា​ជួយ​ឲ្យ​សាច់ដុំ មិនសូវមាន​ភាព ជាប់​ឈាម​រត់​ស្រួល ថែមទាំង​ដឹកនាំ​អុកស៊ីសែន ចូលទៅក្នុង​ខួរក្បាល ។ ប៉ុន្តែ អ្នក​គួរតែ​ធ្វើ​សកម្មភាព ស្រាលៗ ដូច​ជាការ​កន្ធែកជើង រួច​សន្តូក​ទៅមុខ ហើយ​ដាក់​ដៃ​ទាំងពីរ​ចូល​ចន្លោះ​ភ្លៅ រួច​ងើប​ចុះឡើងៗ ឲ្យ​បាន​ច្រើនដង ។​

៤- ត្រូវគោរព​តាម នាឡិកា សរី​សាស្ត្រ នៃ​សរីរាង្គ :
​ មនុស្ស​មួយចំនួន មាន​អារម្មណ៍ ដូចជា មាន​កម្លាំង​នៅពេល​ព្រឹក  ផ្ទុយទៅវិញ មនុស្ស​មួយចំនួនទៀត មាន​កម្លាំង​នៅពេល​យប់​។ យោងទៅតាម ការបកស្រាយ​របស់លោក Kuntzleman ដែលជា​អ្នកស្រាវជ្រាវ បាន​ឲ្យ​ដឹងថា បើ​រាល់ពេល​ភ្ញាក់​ពី​ដំណេក អ្នក ត្រូវតែ​បង្កើន​ថាមពល ឲ្យ​សរីរាង្គ តាមរយៈ​ការប្រើ​តែ ឬ​កាហ្វេ ដើម្បី​ស្តារ​សុខភាព​នោះ អ្នក​ស្ថិតក្នុង​ជំពូក មនុស្ស​មិនមាន អំណោយផល នៅពេល​ព្រឹក ។​

៥-​បរិភោគ​តិច តែ​បរិភោគ​ជាប់​ជាប្រចាំ :
​ ខួរក្បាល បាន​បង្វែរ​ទិស មករក​ប្រដាប់​រំលាយ​អាហារ បង្ក​នូវ​ភាព​ខ្ជិលច្រអូស ។ អ្នកជំនាញការ​មួយចំនួន​ជឿជាក់ថា បើ​មានការ រៀបចំ ពេល​ហូបចុក​ជា ៥ ទៅ ៦ ពេល​តូចៗ​នោះ បរិមាណ​ស្ករ​ក្នុង​ឈាម និង​មាន​ស្ថិរភាព​ពេញ​មួយថ្ងៃ ។ អំពី​រចនាសម្ព័ន្ធ​អាហារ គួរ​ចៀសវាង​អាហារ ដែលមាន​ជាតិ​ខ្លាញ់​ច្រើន ព្រោះ​ធ្វើ​ឲ្យ​ការរំលាយ​អាហារ​យឺត និង​ធ្វើ​ឲ្យ​មាន​ស្ថានភាព​កង្វះខាត ឈាម​រយៈ ពេល​យូរ​នៅក្នុង​ខួរក្បាល ។​

៦- បង្កើន​ការរង​នូវ​ពន្លឺព្រះអាទិត្យ :
​ ពន្លឺព្រះអាទិត្យ  អាច​ភ្ញោ​ច​សរីរាង្គ ឲ្យ​បញ្ចេញ​សារជាតិ Melatonine ដែលជា​ប្រភេទ អ័​រ​ម៉ូដ​ម្យ៉ាង​ជួយ​សម្របសម្រួល​ដល់​នាឡិកា​សរីរាង្គ​ក្នុង​សរីរាង្គ ។ ពេល​ពន្លឺ​ទទួល​មិន​គ្រប់គ្រាន់ មាន​អ្នកខ្លះ មាន​អារម្មណ៍​ថយចុះ ដែលជា​ប្រភេទ ស្រគត់ស្រគំ​ម្យ៉ាង អាច​នាំ​សរីរាង្គ ឈានទៅដល់ ភាព​នឿយហត់ ។​

៧- ឈរ​ឲ្យ​ត្រង់​ខ្លូន :
​ ស្របតាម​លោក Joseph Sweere ដែលជា​អ្នកជំនាញ ខាង​ព្យាបាល​រោគ តាម​វិធី​ម៉ាស្សា​នៅ Bloomington រដ្ឋ Minnsota សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា បើ​អ្នក​ចូលចិត្ត ដើរ​ចំកោង​ខ្នង ទីប្រជុំ​ទម្ងន់​របស់​អ្នក មិន​ស្ថិតនៅ​ចំណុចកណ្តាល​ទៀត​ទេ​។ ប្រការនេះ ធ្វើ​ឲ្យ​គេ​ត្រូវ​ចំណាយ​ថាមពល យ៉ាងច្រើន ដើម្បី​រក្សា​តុល្យភាព ។ លោកអ្នក​បាន​ឲ្យ​ដឹង​ទៀតថា របស់​ធ្ងន់​បំផុត ដែល អ្នក​ត្រូវតែ​ទ្រទ្រង់​វា គឺ​សរីរាង្គ​របស់​អ្នក ។ ហេតុនេះហើយ បើជា​និច្ចកាល ត្រូវ​ឈរ​ឲ្យ​ត្រង់នោះ ទីប្រជុំ​ទម្ងន់ វា​ស្ថិតនៅ​ចំណុចកណ្តាល ហើយក៏​មិនមាន​អារម្មណ៍ នឿយហត់​ប៉ុន្មាន​ដែរ ។ នារី​ទាំងឡាយ គួរតែ​បោះបង់ចោល ទម្លាប់​ស្ពាយ​លើ​ស្មា នូវ​របស់ ធ្ងន់ៗ ឬ​ពាក់​ស្បែកជើង​កែង​ខ្ពស់ ព្រោះ​ទម្លាប់​នេះ ធ្វើ​ឲ្យ​ទីប្រជុំ​ទម្ងន់ របស់​អ្នក មិន​ស្ថិតនៅ​ចំ​ចំណុចកណ្តាល ជាហេតុ​ធ្វើ​ឲ្យ​អ្នក ច្រើនតែ​អស់កម្លាំង ។​

៨- ពិនិត្យ​អំពី​ទម្លាប់​ក្នុងការ​ដេក :
​ សំណួរ​ជាច្រើន តែងតែ​ចោទឡើង​ថា តើ​ដេក​ប៉ុន្មាន​ម៉ោង ទើប​វា​គ្រប់គ្រាន់ ? ចម្លើយ គឺ​អាស្រ័យ​លើ​មនុស្ស​ម្នាក់ៗ ។ បើតាម អ្នកស្រាវជ្រាវ​ម្នាក់ លោក Mark Mahowald នាយក​មជ្ឈមណ្ឌល ស្រាវជ្រាវ​អំពី​ការចុះ​ខ្សោយ នៃ​ដំណេក​នៅ Minnestosa សហ រដ្ឋ​អាមេរិក បាន​ឲ្យ​ដឹងថា បើ​ទៅ​ដេក​ដោយ​ចិត្ត​មិន​ចង់ ឬ​ទៅដោយ​យឺត​ជាង​ធម្មតា​នោះ អ្នក​នឹងមិន​ទទួលបាន នួវ​ដំណេក​ដ៏ ស្កប់ស្កល់​មួយ​ឡើយ ។ ក្នុងករណីនេះ គេ​ត្រូវតែ​ខិតខំ​ដេក ដោយ​បង្កើន​ម៉ោង ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ ក្រោយមក ទើប​ពួក គេ​ទៅ​ត្រួតពិនិត្យ ស្ថានភាព​សុខភាព​របស់ខ្លួន ។ បើ​លទ្ធផល​បង្ហាញ​ឲ្យ​ឃើញថា ការ​ដេក​ក្នុង​រយៈពេល ៨ ម៉ោង និង ៤៥​នាទី វា​នឹង​ជួយ​ឲ្យ​អ្នក មាន​អារម្មណ៍​ភ្លឺ​ថ្លា​ជាង ។ អ្នក​ក៏​អាច​ប្តូរ​ទម្លាប់ ពី​ការផឹក​កាហ្វេ មកជា​ការផឹក​ទឹក​មី​ណេ​រ៉ា​ល់ ឬក៏​ប្តូ​រការ​ស្ពាយ​របស់​លើ​ស្មា​ធ្ងន់ៗ មកជា​របស់​ស្រាលៗ​ជាង​មុន ។ មិនតែប៉ុណ្ណោះ អ្នក​គួរតែ​អាំង​ថ្ងៃ ឲ្យ​បាន​ច្រើន ដែល​វា​នឹង​នាំមក​នូវ​ភាព​ភ្លឺ ស្វាង​ដល់​អ្នក​ជាក់​ជាមិនខាន ។ បើដូច្នោះ​បានន័យថា អ្នក​អាច​ធ្វើជា​ម្ចាស់​លើ នាឡិកា​សរី​សាស្ត្រ របស់​សរីរាង្គ​ខ្លួន​អ្នក​បាន ៕​

ដកស្រងចេញពី http://www.lookingtoday.com/health

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: