ឆៃ លីដាឡែន ប្រកាសរកប្តី លើទឹកដីអាមេរិក

ភ្នំពេញៈ បន្ទាប់ពី​កញ្ញា ឆៃ លីដា​ឡែ​ន បាន​ទទួលរង នូវ​ការបែកបាក់​ស្នេហា ជាមួយ​បុរស កំពូល​ស្នេហ៍ អេ​ឡិច ចិ​ត្រា ដែល​ធ្លាប់តែ​ផ្អែមល្ហែម​ជា​មួយ​គ្នា​នោះ ឥឡូវ នេះ តារា​ស៊ិ​ច​ស៊ី ឆៃ លីដា​ឡែ​ន បាន​កំពុងតែ​ប្រកាស រក​អ្នក​ស្អំ​បេះដូង​យ៉ាង​បើកចំហ នៅលើ​ទឹកដី​អាមេរិក ហើយ​ថែមទាំង​និ​យាយ​ថា បើ​ខ្លួន ទទួលបាន​ជោគជ័យ និង​មិន ត្រឡប់មក​មាតុភូមិ​កំណើត​វិញ​ទេ​។​

​បើ​យោងតាម​វីដេអូ youtube ដែលមាន​រយៈពេល​ជាង ១២​នាទី ដែល ឆៃ លីដា​ឡែ​ន បាន​និយាយ​នៅ​ឯនាយសមុទ្រ បាន​ឲ្យ​ដឹងថា នាង​កំពុងតែ​ស្វះ​ស្វែង រក​ម្ចាស់​ចិត្ត ដែល អាច​ហៅ​ម្យ៉ាង ទៀតថា​រក​ស្វាមី​ដើម្បី​ឲ្យ​ខ្លួនគេ បានរស់នៅ​សហរដ្ឋអាមេរិក រួមទាំង​មាន​ជីវភាព​ធូ​ធារ​និង​ហ៊ី​ហា​ថែម​ទៀត​ផង​។ សម្តី​របស់ ឆៃលី ដា​ឡែ​ន បាន​និយាយ​បែប​លេង​បន្លំ​មែន​ថា ” ខ្ញុំ​ខំ​ជិះ​យន្តហោះ​ពី​ប្រទេស​ខ្មែរ មកដល់​អាមេរិក​ទី​១ គឺ​ដើម្បី​ច្រៀង និង​សម្តែង​ជូន​​ដល់​បងប្អូន​ខ្មែរ ដែល​រស់នៅ​ទីនោះ ហើយ​មួយ ទៀត​គឺ​ដើម្បី​រក​ម្ចាស់​បេះដូង​នៅ​ទីនោះ​ផង​”​។ យ៉ាងណាក៏ដោយ ភាព​ប្លែក​ភ្នែក​មួយទៀត ត្រូវ​បាន​​គេ​សង្កេតឃើញថា ឆៃ លីដា​ឡែ​ន បាន​កែ​សម្រស់​ដើមទ្រូង​ឲ្យ កាន់តែ​ធំ ដើម្បី​ទាក់ទាញ​ចិត្ត​បុរស​អាមេរិក​។​

​វី​ដេអូ​ដដែល បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​ដែលមាន​បងប្អូន​ខ្មែរ នៅ​ទីនោះ សួរ​ពី​ការវិលត្រឡប់ មក​ប្រទេស​ខ្មែរ​វិញ ដា​ឡែ​ន បាន​ប្រាប់ថា គម្រោង​ដែល​​នាង​សម្រេច មក​ប្រទេស​កម្ពុជា​វិញ គឺ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ប៉ុន្តែ​នាង​បែរជា​បង្ហើប​ប្រាប់ថា នាង​មិន​ចង់​ត្រឡប់មក​ខ្មែរ​វិញ​ទេ ប្រសិន​រកបាន​ម្ចាស់​​ស្នេហ៍​នៅ​ទីនោះ តែបើ​រក​មិនបាន នាង​ប្រហែលជា​ត្រឡប់មកវិញ ជាមួយនិង​ភាព​ខកចិត្ត​មិន​ខាន​។​

​បើទោះបីជា កញ្ញា ឆៃ លីដា​ឡែ​ន នាពេល​កន្លងមក​នាង ធ្លាប់​ជួប​ស្នេហា​មិន​សមបំណង ដោយ​សម្រេចចិត្ត​ដើរ​ផ្លូវ​ផ្សេងគ្នា ជាមួយ​អតីត​គូរ​ស្នេហ៍ ដែល​គេ​ស្គាល់​ថា​ជា បុរស​រូប​សង្ហា អេ​ឡិច ចិ​ត្រា ដោយសារតែ មិនអាច​ផ្សះផ្សា​គ្នា​បាន ដោយសារ​មាន​អ្នក​ទី​៣ ចូល​ជ្រៀតជ្រែក​។​

​អ្នកតាមដាន ក្នុង​វិស័យ​សិល្បៈ បាននាំគ្នា​និយាយថា ការបែកបាក់​នេះ គឺ​ដោយសារ​តែមាន​កញ្ញា គឹម លីហ្សា បាន​ជ្រៀតចូល​។ ហើយ​កាលពី​ដើម​ខែ កក្កដា ឆ្នាំ ២០១១ ឆៃ លីដា​ឡែ​ន និង គឹម លីហ្សា ក៏បាន​មានទំនាស់ ពាក្យសម្តី​គ្នា មួយ​ប្រាវ ខណៈដែល អ្នក​ទាំង​៣ ធ្វើដំណើរ​ទៅ សម្តែង​នៅ ខេត្ត​សៀមរាប ដោយ លោក អេ​ឡិច ច័ន្ទ​ត្រា យកចិត្តទុកដាក់ និង​ស្និទ្ធស្នាល ជាមួយ លីហ្សា ជាង​កញ្ញា ឆាយ​លី ដា​ឡែ​ន ទៅទៀត ដូចនេះហើយ ទើប​​ធ្វើ​ឲ្យ​មាន ភ្លើង​ប្រច័ណ្ឌ កើតឡើង ។ ជាង នេះ​ទៅទៀត នៅ​រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា អេ​ឡិច ចិ​ត្រា និង គឹម លីហ្សា គឺជា​ដៃ​គូ​​ដ៏​សក្តិសម​មួយ នៅពេលដែល​គេ​ទាំងពីរ ឡើង​ឆាក​សម្តែង​រួម គ្នា​មិនដែល​ដាច់​៕​

ដកស្រង់ពី  http://www.lookingtoday.com/entertainment-news/1582-2012-01-26-08-54-00.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: