ក្រុមចោរប្រដាប់​ អាវុធ ៣នាក់ ប្លន់កក្រើក រាជធានី ភ្នំពេញ ត្រូវបានធ្វើសន្និសីទ បង្ហាញ មុខ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ ២០១២ នៅស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ បានធ្វើសន្និសីទ កាសែតបង្ហាញមុខ ក្រុមចោរប្លន់ ប្រដាប់អាវុធ៣នាក់ ដែលធ្លាប់ ធ្វើសកម្មភាព ប្លន់កក្រើក ក្នុងរាជធានីភ្នំពេញ និងធ្វើឱ្យប្រជាពលរដ្ឋ មានក្ដីបារម្ភយ៉ាង ខ្លាំងនោះ ត្រូវបាននាំយកមកបង្ហាញ មុខ ដល់ពលរដ្ឋឱ្យ បានស្គាល់ ហើយ បើសិនជា ធ្លាប់រងគ្រោះ ដោយសារជនទាំងនេះ នឹងមក ដាក់ពាក្យបណ្ដឹង នៅស្នងការដ្ឋាន ពីព្រោះ ជន ទាំងនោះធ្វើសកម្មភាព សាហាវទៅលើ ពលរដ្ឋស្លូតត្រង់ ។

លោក ជួន ណារិន ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានមាន ប្រសាសន៍ថា ដោយ មានការ ដឹកនាំនិងចង្អុលបង្ហាញ ពីនាយឧត្ដម សេនីយ៍អគ្គស្នង ការនគរបាលជាតិ នេត សាវឿន ,លោកឧត្ដមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ  គណៈ បញ្ជាការឯកភាពរាជ ធានីភ្នំពេញ ដោយមាន ការ ដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ស្នង ការរង និង មានការសម្របសម្រួលពី លោក សុខ រឿន ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យ កម្លាំងក្រោមឱវាទ ទាំង អស់ ខិតខំរហូត ឈានចាប់ខ្លួនជនសង្ស័យបាន៣នាក់នេះ  និង ដកហូតបានវត្ថុតាង គឺអាវុធខ្លីចំនួន ៣ដើម ក្នុងនោះ២ដើមម៉ាក កា៥៤ និង១ដើម ម៉ាក រ៉ូឡូ ដែលជនទាំងនោះយកទៅភ្ជង់បាញ់ទៅ លើប្រជា ពលរដ្ឋស្លូត ត្រង់ នៅតាមដងផ្លូវ សាធារណៈយ៉ាងសាហាវព្រៃផ្សៃបំផុត ដើម្បី ប្លន់យកទ្រព្យសម្បត្ដិ ។ ជនទាំង នេះមាន ៖ ទី១-ឈ្មោះ គង់ សុវណ្ណារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរមិនពិត ប្រាកដ (ធ្លាប់ ជាប់ពន្ធនាគារ) រស់នៅ ផ្ទះលេខ៥០ ផ្លូវព្រះ នរោត្ដម  សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ  ទី២-ឈ្មោះ ពុំ រ៉ៃយ៉ា ភេទ ប្រុស អាយុ២៤ ឆ្នាំមានមុខរបរមិនពិត ប្រាកដ (ធ្លាប់ជាប់ពន្ធនាគារ) រស់នៅផ្ទះគ្មាន លេខផ្លូវលេខ២៧១ សង្កាត់ ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ទី៣-ឈ្មោះ ផាន់ សេរីវុធ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរ មិនពិត ប្រាកដ រស់នៅផ្ទះលេខ៩៤ ផ្លូវលេខ ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ  ។

លោក ជួន ណារិន បានបន្ដទៀតថា ពួក ក្រុមទាំងនេះ បានធ្វើការតាមដានសង្កេតនិង ស្រាវជ្រាវរយៈពេល ១ខែ មកហើយ ដោយមាន ការប្រឹងប្រែង និងអនុវត្ដទៅតាមប្រសាសន៍ របស់ថ្នាក់លើ ក្រុមទាំងនេះ គឺជាក្រុមដ៏ សកម្មប្លន់ក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យ ប្រជាពលរដ្ឋ មានការភ័យខ្លាចប្លន់គ្រប់ពេល វេលា ហើយពួកនេះតែង តែ ធ្វើសកម្មភាព ប្លន់ទៅលើជនរងគ្រោះនៅខាងមុខផ្ទះ ឬក៏ កំពុងធ្វើដំណើរតាម ដងផ្លូវសាធារណៈគេ ប្លន់ យកទូរស័ព្ទទំនើប អាយភេត លែបថប ជាពិសេសនោះគឺប្លន់យក ខ្សែក ចិញ្ចៀន ក្រវិលជាដើម។

លោកបានបន្ថែមទៀតថា ក្រុមចោរប្លន់ ទាំងនេះ គឺធ្វើសកម្មភាពប្លន់យ៉ាងសកម្មបំផុត នៅក្នុងរាជធានីភ្នំពេញ គឺរាប់មិនអស់ពី សកម្មភាពប្លន់របស់ ពួកគេ ហើយបច្ចុប្បន្ន មាន១២ករណីដែលពួកគេ ធ្លាប់ធ្វើសកម្ម ភាពប្លន់ ក្នុងនោះ៤ករណីត្រូវរៀប ចំបញ្ជូន របាយការណ៍រួចអស់ហើយ និង៨ករណីទៀត កំពុងរៀបចំបញ្ជូនទៅជាបន្ដ ហើយករណី ទាំងអស់នេះ សុទ្ធតែជាករណីប្លន់ប្រដាប់ អាវុធ ភាគច្រើនប្លន់យកខ្សែក ខ្សែដៃ ចិញ្ចៀន និងម៉ូតូ ដូច្នេះក្រុមទាំងនេះ បើសិន ជាបង្ក្រាបមិនទាន់ពេលវេលាទេនោះ វាធ្វើ ឱ្យប្រជាពលរដ្ឋជួបគ្រោះថ្នាក់ជាច្រើនបន្ដ ទៅទៀត ។

ជាចុងបញ្ចប់លោក ជួន ណារិន បានសូម អំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ដែលបានតាមដាន តាមកញ្ចក់ ទូរទស្សន៍ ឬតាមសារព័ត៌ មានប្រសិនបើឃើញហើយស្គាល់ថា ជនទាំង នេះធ្លាប់ធ្វើ សកម្មភាពមកលើខ្លួន សូមប្រញាប់ មកទំនាក់ទំនងនៅអង្គភាពរបស់លោក ដើម្បី ដាក់ពាក្យបណ្ដឹង ទៅលើជនទាំងអស់នេះឱ្យ ច្បាប់ រកយុត្ដិធម៌ជូន ក្នុងនោះដែរ លោក បានអំពាវនាវ ដល់អណាព្យាបាលទាំងអស់ សូមជួយតាមដានកូន ចៅរបស់ខ្លួនផង អំពី សកម្មភាពរបស់គេ ពីព្រោះបច្ចុប្បន្ននេះបង្ក្រាប បានភាគច្រើនជាយុវវ័យតែម្ដង ហើយក៏ ដើម្បីឱ្យមូលដ្ឋាន របស់យើងមានសុវត្ថិភាព ទាំងអស់គ្នា ៕

ទំព័រដើម  http://www.dap-news.com/typography/the-news/35985-2012-02-06-07-26-57.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: