ចោរលួចម៉ូតូ SL និង ក្មេងពាលវាយតប់គ្នា នៅ ខណ្ឌទួលគោក ត្រូវសមត្ថកិច្ចបង្រ្កាប

ភ្នំពេញ៖ យោងតាមសេចក្តី រាយការណ៍ពី កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា មានករណីលួចម៉ូតូ និងក្មេងពាលវាយតប់គ្នានេះ បានកើតឡើងនៅចន្លោះម៉ោង ១២ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១២ កើតឡើងនៅម្តុំផ្សារមាន់ ក្នុងសង្កាត់បឹងកក់ទី២ និង មួយទៀតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុង ។

លោកអធិការនគរបាលខណ្ឌទួលគោក លោក ហួត ចាន់យ៉ារ៉ាន់ បាននិយាយថា វាមិនមែនជាករណីប្លន់ គឺមានតែករណីលួចមួយករណីប៉ុណ្ណោះ និងមួយទៀតជាករណីវាយតប់គ្នា រឿងទំនាស់ក្មេងស្ទាវ ។

តែបើយោងតាមមន្រ្តីនគរបាលមូលដ្ឋានបានរៀបរាប់ឲ្យដឹងថា មានករណី វាយតប់គ្នា នៅម្តុំផ្សារមាន់អាំង ហើយពេលសមត្ថកិច្ចជិះម៉ូតូដេញតាម ដល់បណ្តោយផ្លូវ ម៉ៅសេទុង ស្របពេលជាមួយគ្នានោះ ក៏មានករណីកាច់សោកលួចម៉ូតូSL មួយករណីទៀតនៅផ្ទះលក់គ្រឿងសំណង់ យីហោវេងសេងហេង ម្តុំសាលាសន្ធរមុខ តាមបណ្តោយផ្លូវម៉ៅសេទុង ផ្លូវ១៣៨ កែង២៣៥ ពេលនោះម្ចាស់ផ្ទះឃើញទាន់ បានស្រែក ហើយសមត្ថកិច្ចបានជិះ មកដល់កន្លែងកើតហេតុ ពេលឃើញក្រុមជនសង្ស័យច្រើន រួមមានកាំភ្លើងក្នុងដៃ កម្លាំងព្រហ្មទណ្ឌក្រុង បានផ្ទុះអាវុធ២គ្រាប់ ហើយក្រុមជនសង្ស័យ បានបាញ់២គ្រាប់មកលើសមត្ថកិច្ចផងដែរ ក៏ជិះម៉ូតូរត់គេចបាត់អស់ទៅ។ ក្រោយហេតុការណ៍កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២ បានរើសសំបកគ្រាប់យកទៅទុកធ្វើកោសល្យវិច័យ និងតាមដានបន្ត៕

ក្រោយពេលកើតហេតុភ្លាមៗ ធ្វើឲ្យផ្អើលអស់កម្លាំងសមត្ថកិច្ចទូទាំងរាជធានីភ្នំពេញ ចេញតាមចាប់ជនសង្ស័យ ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅមុខមន្ទីរពេទ្យរុស្ស៊ី ព្រមទាំងរឹបអូសម៉ូតូសង់សេ១២៥គ្មានស្លាកលេខ បានមួយគ្រឿង។

ជាមួយគ្នាសេចក្តីរាយការណ៍បានឲ្យដឹងផងដែរថា ខណៈដែលកម្លាំងសមត្ថកិច្ច កំពុងដេញតាមរកចាប់ជនសង្ស័យនោះ កម្លាំងសមត្ថកិច្ចបានភ្ជង់កាំភ្លើងដាក់គ្នា ដោយសារច្រឡំជាជនសង្ស័យ

ដកស្រង់ពី  http://www.dap-news.com/typography/the-news/35904-2012-02-04-06-29-41.html

 

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: