កុល​ដាវីៈ ដើមទ្រូង​ខ្ញុំ​អត់​មាន​បញ្ហា​អី​ទេ​!

ភ្នំពេញ: តារា​សម្តែង​និយមស្លៀកពាក់​លេច​លើ​លេច​ក្រោម កុល ដាវី ដែល​បាន​វះកាត់​ពង្រីក​សុដន់​ឲ្យធំ នោះ បានធ្វើឱ្យ​នាង​ទទួល​ការចាប់អារម្មណ៍​ពី​មហាជននិង​ក្លាយជា​តារា​សម្តែង​លេចធ្លោ​ម្នាក់ ។​ តែកាលពី​ថ្មីៗ​នះ រដ្ឋាភិបាល​បារាំង បាន​បញ្ជា​ឲ្យ​ស្ដ្រី​ជនជាតិ​បារាំង​ជាង​៣០០០០ នាក់​វះកាត់​យកចេញ​មកវិញ​នូវ​សារធាតុ​ “ស៊ី​លី​កូន” ​ដែល​ពួកគេ​ញាត់​បញ្ចូល​ក្នុង​សុដន់ ដោយសារ គេ​រកឃើញ​សារធាតុ​នេះ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ធំ​បំផុត​របស់​ពិភពលោក​កំពុងមាន​បញ្ហា។

​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស៊ី​លី​កូន​ធំជាងគេ​មួយ​នេះ ​ត្រូវ​រដ្ឋាភិបាល​បិទទ្វារ​កាលី​ឆ្នាំមុន បន្ទាប់ពី​រកឃើញ​ផលិត​ជាតិ​ស៊ី​លី​កូន​ប្រើ​វត្ថុធាតុដើម​មានតម្លៃ​ថោក ។ មាន​ស្ដ្រី​បារាំង​២.០០០​នាក់​ហើយ​បានដាក់​ពាក្យបណ្ដឹង​ទៅ​ការិយាល័យ​ប៉ូលិស ,៨​ករណី​កើត​ជំងឺមហារីក​ និង​ជាង​៥០០​នាក់​បាន​វះ​យក​សារធាតុ​នេះ​ចេញ ។ រឿងអាស្រូវ​ដ៏​គ្រោះថ្នាក់​នេះ​កំពុង​រីក​រាលដាល​នៅ​ទ្វីបអឺរ៉ុប​ទាំងមូល​, បន្ត​ដល់​អាមេរិក​ និង​ទ្វីបអាស៊ី ។​

​ប៉ុន្ដែ​សម្រាប់​តារា​សិច​ស៊ី កុល ដាវី​ វិញ និយាយថា ការភ័យខ្លាច​របស់​នា​ង​មិនទាន់​ដល់​កម្រិត​ឲ្យ​នាង​វះ​សុដន់​ឲ្យ​ដូច​ពី​ធម្មជាតិ​នៅឡើយ​ទេ ។ នាងថា មិនទាន់​ចង់យក​ស៊ី​លី​កូន​ចេញ ព្រោះ​ពេលនេះ​អត់​មាន​អ្វី​ប្លែក​និង​គ្រោះថ្នាក់ គឺ​ដើមទ្រូង​របស់​នាង​អត់​មាន​បញ្ហា​អ្វី​ទេ​!  ហើយ​បើ​វា​ធ្វើទុក្ខ​ ​នឹង​យក​ចេ​ញ ៕

ដកស្រង់ពី http://www.camnews.org

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: