Honey Chen ប្តឹងចោទប្រកាន់ Jay Chou ស៊ីញ៉ូទូរស័ព្ទ រំខាននាង

យោងតាមប្រភពព័ត៌មាន នានាពីបរទេស កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១២ នេះ បានឱ្យដឹងថា នៅក្នុងកម្មវិធី ជួបជុំតារាមួយ បានលេចធ្លាយរឿងអាស្រូវមិនល្អ ចំពោះតារាចម្រៀងចិន Jay Chou ត្រូវបាននាង Honey Chen ប្តឹងពីបទរំខានពេលវេលាផ្ទាល់ខ្លួន ដោយការស៊ីញ៉ូចូលទូរស័ព្ទដៃរបស់នាងជារឿយៗ ដែលនាំឱ្យនាង មិនមានការសប្បាយចិត្ត។

ស្តាប់តាមសម្តីអ្នកដឹងរឿងវិវាទនេះ បានឱ្យដឹងថានាង Honey Chen តារាម៉ូដែលហ្គេម online ដ៏មានប្រជាប្រិយភាពផ្នែកសម្រស់មួយដួងនេះ មុខជាគ្មានអ្វីក្រៅពីការ កំណាញ់ខ្លួន មិនចង់ឱ្យមានការរំខាន ដោយសេចក្តីស្នេហាពីនរណាម្នាក់នោះឯង។ ទន្ទឹមនឹងនេះសាម៉ីខ្លួន នាង Honey Chen បានព្រលយសម្តីថា “ស្ថិតក្នុងជីវភាព ជាអ្នកមានអាជីពដូចគ្នា ជៀសមិនផុតពីមានទំនាក់ទំនងជាមួយគ្នានោះទេ។ ខ្ញុំបានប្រាប់ Jay Chou ហើយថា អាចទូរស័ព្ទមកខ្ញុំបាននៅពេលមានការចាំបាច់ ប៉ុន្តែទង្វើរបស់គាត់ បានធ្វើឱ្យខ្ញុំធុញទ្រាន់មែនទែន ព្រោះខ្ញុំមិនចូលចិត្តឱ្យមានអ្នករំខាន ទោះក្នុងប្រការណាក៏ដោយ ”។

ក្រៅពីមានកិច្ចសម្របសម្រួលពីអ្នកនិពន្ធ គេនៅមិនទាន់ឃើញ Jay Chou ចេញមុខបកស្រាយតបតទៅនឹងសេចក្តីអន់ចិត្តរបស់នាង Honey Chen នៅឡើយទេ។ គួរបញ្ជាក់ថា នាង Honey Chen បច្ចុប្បន្នមានវ័យ ២០ឆ្នាំ ត្រូវបានប្រិយមិត្តអ្នកគាំទ្រទទួលស្គាល់ថា នាងពិតជាទេពធីតានៃសម្រស់ពិតមែន ព្រោះរូបសម្រស់ ដ៏សិចស៊ីរបស់នាង បានដាស់អារម្មណ៍បុរសៗឱ្យឈ្លក់វង្វេងក្នុងកាមារម្មណ៍មិនតិចអ្នកទេ។ ចុះប្រិយមិត្តគិតថា តារាចម្រៀង Jay Chou អាចជាបុរសម្នាក់ នៅក្នុងចំណោមបណ្តាបុរសទាំងនោះ ឬយ៉ាងណា?

ដកស្រងពី  http://www.dap-news.com/morokatmagazine/6-morokat-magazine/35877-honey-chen-jay-chou-.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: