ភ្ញៀវចូលផឹកស៊ី នៅក្នុងហាង ស្បូវមាស បាញ់គ្នា ដូចរឿងហុងកុង រងរបួស៣នាក់ គ្រាន់តែខឹងឡូឡា ពេលធ្វើខួបកំណើត

ភ្នំពេញ៖ យ៉ាងហោចណាស់ មានភ្ញៀវផឹកស៊ី នៅក្នុងហាងស្បូវមាស ដែលមានទីតាំង នៅខាងក្រោយសាលា រចនា ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ចំនួន៣នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសារតែ ក្រុមជនល្មើស ធ្វើការបាញ់ ប្រហារដូចរឿងហុងកុង ទៅលើក្រុមជនរងគ្រោះ គ្រាន់តែខឹង ស្រែកឡូឡា ពេលធ្វើ ខួបកំណើត ប៉ុន្តែកម្លាំង សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្ស័យពីរ នាក់ដែលជាបក្ខពួក របស់ជនដៃដល់ចំនួន២នាក់ទៀត កំពុង រត់គេចខ្លួន។

ប្រធានការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងការដ្ឋានគរ បាលរាជធានីភ្នំពេញ លោក ជួន ណារិន បានឲ្យដឹងថា ពិតជាមាន ករណីបាញ់គ្នា នៅក្នុងហាងផឹកស៊ី យីហោ ស្បូវមាសមែនហើយ ក្រោយកើតហេតុ លោកបានបញ្ជាឲ្យ អនុប្រធានការិយាល័យ របស់លោក ដឹកនាំកម្លាំងនគរបាលមួយក្រុម ចុះទៅកាន់កន្លែងកើតហេតុ ដោយមានកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចដទៃទៀត ។

លោក ជួន ណារិន បានបន្តថា មូលហេតុពិតប្រាកដនោះ គឺកើតឡើងដោយសារ តែក្រុមជនល្មើស ខឹងនឹងជនរងគ្រោះ មួយក្រុម ស្រែកច្រៀង សប្បាយ នៅក្នុងពិធីខួបកំណើត មួយនៅជាន់លើ។ ដោយសារតែខឹង យ៉ាងនេះហើយ ស្រាប់តែជនល្មើសម្នាក់ ដែលកំពុងអង្គុយ ផឹកស៊ីនៅវាលខាងក្រោម ជាមួយបក្ខពួក ផ្សេងទៀតនោះ បានឡើងទៅបាញ់ ជនរងគ្រោះតែម្តងចំនួន មួយគ្រាប់ ។

ភ្លាមៗនោះ ជនល្មើស ឈ្មោះ ប៊ុត បានយកកាំភ្លើង ទៅភ្ជង់ នារីម្ចាស់ខួបកំណើត ហើយក៏ត្រូវសង្សារ របស់នាងដែលជា អ្នករៀបចំខួបកំណើតឲ្យនោះ ចេញមករារាំង ស្រាប់តែជនល្មើស បានយកកែវស្រា និងដបស្រា វាយទៅលើបុរសជា សង្សា ហើយធ្វើការបាញ់ ប្រហារចំនួន២ គ្រាប់ទៀត។ លោក ជួន ណារិន បានបន្តថា ក្រោយកើតហេតុ មេកា នៅក្នុងហាង បានរត់ទៅបិទទ្វាររបង ប៉ុន្តែជនល្មើសបាន ភ្ជង់មេកា ដូចច្នេះ បុរសជាមេកា បានចាក់សោរឲ្យ ហើយជន ល្មើសបានរត់គេចខ្លួនតែម្តង។

តែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួនពីរនាក់ ដែល ជាបក្ខពួក របស់ជនដៃដល់ ខណៈកំពុងអង្គុយផឹកស៊ីជាមួយគ្នា ។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបាននាំខ្លួនទៅកាន់ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្ត។

គេសង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធ នឹងតាមចាប់ ជនដៃដល់ យកមកផ្តន្ទាទោស ឲ្យខាងតែបាន ពីព្រោះដូចជាសាហាវ ណាស់ នូវសកម្មភាពយ៉ាងដូចច្នេះ នៅក្នុងសង្គមស្រុកខ្មែរ បច្ចុប្បន្ន។

សេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា ជនរងគ្រោះទាំងបី គឺស្រ្តីទាំងអស់ ដោយឡែក ជនសង្ស័យចំនួន២នាក់ ដែលត្រូវបានឃាត់ខ្លួននោះ មិនទាន់ស្គាល់អត្តសញ្ញាណ នោះឡើយ។

សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះ ម្នាក់ដែលជាម្ចាស់ខួបកំណើត ត្រូវចំអំបែងកែវ នោះមានឈ្មោះ សុខ សុផលសុផានី អាយុ១៧ឆ្នាំ ជាសិស្សនៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ហើយជនរងគ្រោះរូបនេះ មិនបានដឹងពីខួប កំណើតរបស់ខ្លួនឡើយ ពោលមិត្តប្រុស និងមិត្តភក្តិរបស់នាង លួចធ្វើឲ្យ។

បើយោងតាម សេចក្តីរាយការណ៍បាន បន្តទៀតថា ក្នុងចំណោមជនរងគ្រោះ ទាំងបីនាក់ ខាងលើនេះ មានតែជនរងគ្រោះ ម្នាក់ប៉ុណ្ណោះ ដែលត្រូវគ្រាប់ កំាភ្លើងត្រង់ត្រគាក មានឈ្មោះ ប៊ុន រ៉ាស៊ី អាយុ១៩ឆ្នាំ ស្នាក់នៅភូមិ២០ ក្រុម១៥សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕

ដកស្រង់ពី http://www.dap-news.com/typography/the-news/35749-2012-02-01-15-06-53.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: