ដំណឹង​រីករាយ​សម្រាប់​អ្នក​ចូលចិត្ត​ផឹក​កាហ្វេ

ភ្នំពេញ:កាហ្វេ នៅ​តែ​ត្រូវ​ចាត់ទុក​ជា​សារជាតិ​រំញោច​មួយ​មិន​ល្អ​សម្រាប់​សុខភាព តែ​ការស្រាវជ្រាវ​មួយចំនួន​បាន​បញ្ជាក់​ផ្ទុយ​មក​វិញ​ពេល​អ្នក​ផឹក​កាហ្វេ​ក្នុង​បរិមាណ​សមស្រប ។​

​    ​តាម​របាយការណ៍​របស់​ការស្រាវជ្រាវ​មួយ ដែល​បាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី Stroke បានឱ្យដឹងថា ស្ត្រី​ដែល​ផឹក​កាហ្វេ​មួយ​ពែង​ក្នុង​មួយ​ថ្ងៃមានការ​ប្រឈម​នឹង​ជំងឺស្ត្រូក​ទាប​ជាង ២៥​ភាគរយ​ធៀប​នឹង​អ្នក​ផឹក​តិចជាង​។ ពួក​អ្នក​ស្រាវជ្រាវ​បាន​តាមដាន​ស្ត្រី ប្រមាណ​៣៥.០០០​នាក់ មាន​អាយុ​ពី ៤៩​ដល់​៨៣​ឆ្នាំ ក្នុង​រយៈពេល​១០​ឆ្នាំ និង​បាន​រកឃើញ​អត្រា​ថយចុះ​ជំងឺស្ត្រូក​នៅក្នុង​ចំណោម​អ្នក​ឧស្សាហ៍​ផឹក​កាហ្វេ នៅ​តែ​រក្សា​បានក្រោយពេល​គិតគូរ​កត្តា​ទាំងឡាយ ដូចជា តួលេខ​BMI លើសឈាម​, ការ​ប្រឈម​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​ទម្លាប់​ជក់បារី ។​

​    ​Joy Bauer ជំនាញការ​សុខាភិបាល​អំពី​សារជាតិ​ជីវជាតិ​របស់ Everyday Health និង The Today Show ចាត់ទុកថា ៖ “កាហ្វេ​ផ្គត់ផ្គង់​សារជាតិ​អុកស៊ីតកម្ម​- សារជាតិ​នាំ​មក​ផលប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សរីរាង្គ​” ។​
​    ​ក្រៅ​ពី​លទ្ធភាព​ធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​កើត​ជំងឺស្ត្រូក​, កាហ្វេ​នៅ​ធ្វើឱ្យ​ថយចុះ​អត្រា​រីកចម្រើន​បណ្តា​បញ្ហា​សុខភាព​ខាងក្រោម​នេះ ៖

​    ​១-​ជំងឺ​ទឹកនោម​ផ្អែម​
​    ​ពួក​អ្នក​ស្រាវជ្រាវ​មហាវិទ្យាល័យ​កាលីហ្វ័​រញ៉ា បាន​រក​ឃើញ​ក្នុងចំណោម​ស្ត្រី​ផឹក​កាហ្វេ​៤​ពែង​ក្នុង​មួយថ្ងៃ មាន​ប្រមាណ​៦០​ភាគរយ ពុំ​សូវ​រីកចម្រើន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ ធៀប​នឹង​អ្នក​មិន​ផឹក ។ កាហ្វេ​មាន​សារជាតិ​រ៉ែ​ជាច្រើន​ដូចជា ម៉ាញ៉េ​ស្យូម​, ក្រូម អាច​គ្រប់គ្រង​បាន​បរិមាណ​ស្ករ​ក្នុង​ឈាម ។​

​    ​២-​មហារីក​ស្បែក
​    ​តាម​ការស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ Rutgers សត្វ​កណ្តុរ​ត្រូវរលាក​ដោយ​កម្តៅថ្ងៃ ពេល​ត្រូវ​បាន​ឱ្យ​ផឹកទឹក​មាន​ផ្ទុក​កាហ្វេ​អ៊ី​ន និង​រត់​ក្នុង​កង់ឡាន​បង្វិលនឹង​ធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​ត្រូវ​មហារីក​ស្បែក ។ ដូច្នេះ ពេលធ្វើការស្រាវជ្រាវ​ក្រោម​កម្តៅ​ព្រះអាទិត្យ ចូរ​អ្នក​ផឹក​កាហ្វេ​ដើម្បី​ការពារ​ស្បែក របស់​ខ្លួន​ផុត​ពី​គ្រោះថ្នាក់​របស់​កាំរស្មី​។​

​    ​៣-​តានតឹង​
​    ​ក្លិន​ក្រអូប អាច​មាន​ឥទ្ធិពល​ទៅដល់​ដំណេក​របស់​អ្នក ។ ពិសេស​ពេល​អ្នកដេក​មិន​លក់ ឬ​តានតឹង​ជ្រុល ក្លិន​កាហ្វេ​នឹង​ជួយ​អ្នក​មាន​អា​ម្មណ៍​ល្អ​ជាង ព្រោះពពួក​ម៉ូលេគុល​ក្នុង​ក្លិន​កាហ្វេ នឹង​រំញោច​សកម្មភាព​របស់​ហ្សែ​ន​ការពារ កោសិកា​សរសៃប្រសាទ​ចៀសផុត​ពី​ភាព​តានតឹង ។​

​    ​៤-​ដង្កូវ​ស៊ី​ធ្មេញ​
​    ​កាហ្វេ អាច​ប្រឆាំង​តប​ដង្កូវ​ស៊ី​ធ្មេញ ។​សារជាតិ​ចម្រុះ trigonelline មាន ក្នុង​កាហ្វេ មាន​លក្ខណៈ​ប្រឆាំង​បាក់តេរី ពពួក​បាក់តេរី​បង្ក​ដង្កូវ​ស៊ី​ធ្មេញ​ដូចជា Streptococus ឥទ្ធិពល​ដល់​កាចា​ធ្មេញ ។​
​    ​៥-​ជំងឺ Parkinson
នេះ​ជា​ព័ត៌មាន​ល្អ​សម្រាប់​គ្រួសារ មាន​ប្រវត្តិ​មាន​អ្នក​កើត​ជំងឺ​នេះ​៖ តាម ពួក​អ្នក​ស្រាវជ្រាវ​មហាវិទ្យាល័យ​សុខាភិបាល Duke, ពួក​អ្នក​ផឹក​កាហ្វេ​ជាប្រចាំ ពុំ​សូវ​មានលទ្ធភាព​រីកចម្រើន​ជំងឺ​ទ្រុឌទ្រោម​សរសៃប្រសាទ ។ បច្ចុប្បន្ននេះ ពួក​អ្នកវិទ្យាសាស្ត្រ​នៅតែ​ប្រឹងប្រែង​រក​ភស្តុតាង​ដើម្បី​បញ្ជាក់ថា កាហ្វេ​អ៊ី​ន​ក្នុងកាហ្វេ​(​ក៏​ដូច​នៅ​ក្នុង​តែ​) ​អាច​កម្ចាត់​បាន​ហ្សែ​ន GRIN 2A ជួយ​បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​នេះ ។​

​    ​៦-​មហារីក​ដោះ​
​    ​ស្ត្រី​ផឹក​កាហ្វេ Scadinavian ច្រើនជាង​៤​ដង​ក្នុង​មួយថ្ងៃ មានការ​ប្រឈមកើត​មហារីក​ដោះ​តិច​ជាង​អ្នក​មិន​ផឹក ឬ​ផឹក​តែ​ម្តង​ក្នុង​មួយថ្ងៃ ។ មូលហេតុ គឺ ដោយសារ​កាហ្វេ​នោះ​មិន​ត្រូវ​ចម្រាញ់ វា​ផ្ទុក​ច្រើនជាង​៨០​ដង​បរិមាណ​អាស៊ីត​ខ្លាញ់ ធៀប​នឹង​ប្រភេទ​ដទៃ ។ កាហ្វេ​ធ្វើឱ្យ​កោសិកា​មហារីក​លូតលាស់​យឺត ។​

​    ​៧-​ជំងឺ​សរសៃឈាម​បេះដូង​
​    ​ពួក​អ្នក​ស្រាវជ្រាវ​ហុ​ល្លង់ បាន​សង្កេតឃើញថា ពួក​អ្នក​ផឹក​ពី​២-៤​កែវ កាហ្វេ​ក្នុង​មួយថ្ងៃ មាន​គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង​ទាប​ជាង​២០​ភាគរយ ធៀប​នឹង​អ្នកផ្សេង ។ Keri M. Gans, អ្នកនាំពាក្យ​របស់​សមា​គម​ជីវជាតិ​អាមេរិក​ឱ្យដឹងថា មូលហេតុ គឺ​ដោយសារ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​កាហ្វេ​មាន​ឥទ្ធិពល​ការពារ​សរសៃ​ឈាម​បេះដូង ។​

​    ​៨-​មហារីក​ខួរក្បាល​និង​មហារីក​ក្រអូម​-​ក
​    ​ថ្វី​ត្បិត​ព័ត៌មាន​ទាំងឡាយ​អំពី​លទ្ធភាព​ប្រឆាំង​មហារីក​របស់​កាហ្វេ ត្រូវ​ច្របូកច្របល់​, តែ​ពួក​អ្នកស្រាវជ្រាវ​ជនជាតិ​អ៊ីតាលី បាន​រកឃើញថា កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ មានលទ្ធភាព​ការពារ​សរីរាង្គ​ប្រឆាំង​តប​គ្រោះថ្នាក់​ត្រូវ​មហារីក​ខួរក្បាល និង​មហារីក​ក្រអូម​-​ក ។ ធៀប​នឹង​អ្នក​តម​ផឹក​កាហ្វេ​, គ្រោះថ្នាក់​កើត​ជំងឺ​នេះ​របស់​អ្នក​ផឹក​កាហ្វេ​ច្រើនជាង​៤​កែវ​ក្នុង​មួយថ្ងៃ ថយចុះ​៤០​ភាគរយ ។​
​    ​ប៉ុន្តែ ពួក​ជំនាញការ​សុខាភិបាល ក៏​ទូន្មាន​អ្នក​គួរ​ផឹក​កាហ្វេ​មាន​កម្រិត ។ ការប្រើប្រាស់​វា​ច្រើន​ជ្រុល អាច​ធ្វើឱ្យ​ដំណើរ​ត្រូវ​រអាក់រអួល ឬ​ដេក​មិន​លក់​, ឈឺ​ពោះ​, ឈឺ​បេះដូង​, តានតឹង​, ពិបាក​ទ្រាំ និង​ចង់​ក្អួត ។ ចូរ​ចាំ​ថា ត្រូវ​លាយ​កាហ្វេ​ជាមួយ​ទឹកដោះគោ ឬ​ស្ករ​បន្តិច គឺ​មិន​ផឹក​កាហ្វេ​ជា​មួយក្រែម ឬ​ស៊ីរ៉ូ ដើម្បី​បន្ថយ​អប្បបរមា​គ្រោះថ្នាក់​ត្រូវ​ស្ត្រូក និងកើត​ជំងឺ​ទឹកនោម​ផ្អែម ។​
​    ​ក្រៅពីនេះ ពួក​វេជ្ជបណ្ឌិត​ទូន្មាន​ថា ស្ត្រី​មានគភ៌ ឬ​អ្នក​លើសឈាម ឬ បរិមាណ​ស្ករ​ក្នុង​ឈាម​ខ្ពស់ គួរ​ផឹក​កាហ្វេ​មានកំណត់ ។ ប្រសិន​អ្នក​យកចិត្តទុកដាក់​ដល់​កាហ្វេ និង​ចង់​ប្រើប្រាស់​វា​ដោយ​សុវត្ថិភាព​, ចូរ​និយាយ​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​បាន​ពាក្យ​ទូន្មាន​សមស្រប​បំផុត ៕

http://www.camnews.org/

Leave a comment