ឆ្លាតក្នុងការទទួលទានជួយអោយអាយុវែង

លោកអ្នកជឿទេថា រោគមហារីក ដែលមាននៅលើ ពិភពលោក យើងនេះជាង ៣៥ ភាគរយ អាចការពារបាន ដោយគ្រាន់តែ ទាមទារឱ្យ លោកអ្នកប្តូរ សកម្មភាព ប្រចាំថ្ងៃ ។ រូបមន្តអាហារ ដែលអាច ការពារ រោគមហារីក មានប្រសិទ្ធភាព បំផុតគឺ អាហារ ចេញពី ប្រភពបន្លែ និង ផ្លែឈើ ។ ដូច្នេះក្នុងពេល អាហារនីមួយៗ អ្នកគួរទទួលទាន បន្លែ ផ្លែឈើ និង ហូលក្រេន ក្នុងបរិមាណ ២ ភាគ ៣ នៃអាហារ ទទួលទាន ។

គ្រូពេទ្យ អាលិសេ ប៊េនដឺ មកពី American institute for Cancer Research បានណែនាំថា គួរព្យាយាម ក្រោកហាត់ប្រាណ ក្នុងមួយថ្ងៃ យ៉ាងហោចណាស់ ៣០ នាទី ។ ក្រៅពីនេះ គួរពិគ្រោះជាមួយ គ្រូពេទ្យ ប្រចាំខ្លួន ផងថាទម្ងន់ខ្លួន ដែលសមរម្យ គួររក្សាទុក នៅត្រឹម កម្រិតណា ។ ប្រសិនបើ លោកអ្នក អាចធ្វើបាន បែបនេះ លោកអ្នក ប្រាកដជាអាច ជួយកាត់ បន្ថយអត្រា ប្រឈមនឹង រោគមហារីក បានតាមគោលការ ខាងក្រោមនេះ ៖

– អាចការពារ រោគមហារីកស្បូន បាន ៧០ ភាគរយ ។
– អាចការពារ រោគមហារីកពោះវៀនធំ បាន ៤៥ ភាគរយ ។
– អាចការពារ រោគមហារីកសុដន់ បាន ៣៨ ភាគរយ ។
– អាចការពារ រោគមហារីកសួត បាន ៣៦ ភាគរយ ។
– អាចការពាររោគ មហារីកក្រលៀន បាន ២៤ ភាគរយ ៕

ដកស្រង់ពី  http://www.camnews.org/

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: