ប្រកាសតែងតាំង លោក ង៉ាន់ ចិន្តា ជានាយ ការិយាល័យ សណ្តាប់ធ្នាប់ នៃស្នងការ ដ្ឋាននគរបាល ខេត្តបន្ទាយ មានជ័យ

បន្ទាយមានជ័យៈ ប្រកាសតែងតាំងលោក ង៉ាន់ ចិន្តា អតីតនាយរង ការិយាល័យ នគរបាលការពារ និងអន្តរាគមន៍ ទៅជានាយការិយា ល័យសណ្តាប់ធ្នាប់ សាធារណៈ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ។ ដោយឡែកលោក ស៊ុន ប៊ុនហឿក អតីតនាយ ការិយាល័យសណ្តាប់ ធ្នាប់សាធារណៈ ទៅជា អនុប្រធាន ការិយាល័យ សេនាធិការវិញ។

ពិធីប្រកាសតែងតាំងនេះ ត្រូវបានប្រារពធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១២ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ ដូង សារឿន អនុប្រធាននាយកដ្ឋាន បុគ្គលិកនិង ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់នាយឧត្តមសេនីយ៍ នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក្នុងនៅក៏មានការចូលរួម ពីមន្ត្រីនគរបាលជាច្រើនរូប។

លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម បានថ្លែងថា ទន្ទឹមគ្នានៃការប្រកាសតែងតាំង ផ្លាស់ប្តូរតួនាទីនេះ ក៏មានមន្រ្តីនគរបាលជា ច្រើនរូបទាំង៩ស្រុក/ក្រុង ទូទាំងខេត្ត បន្ទាយមានជ័យ សរុបមានចំនួន ១៤៩នាក់ ក៏ត្រូវបានបំពាក់ ឋានន្តរសក្តិផងដែរ៕

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: