បាត់ទូរស័ព្ទ ពីយប់ព្រឹក ឡើងទៅទិញ នៅ ហាងឃើញ ទូរស័ព្ទ ដែលបាត់គេ ដាក់លក់

ខេត្ដបាត់ដំបង ៖ ទីតាំងផ្ទះបើកអាជីវកម្ម លក់ទូរស័ព្ទនិងទទួលបញ្ជាំមួយកន្លែង ត្រូវ បានកម្លាំងអាវុធហត្ថខេត្ដ ដឹកនាំដោយលោក ព្រះរាជអាជ្ញារងហ៊ឹង ប៊ុនថង ចុះទៅឆែក ឆេរ ដើម្បីរកវត្ថុតាងបទល្មើស ក្រោយពី មានជនរងគ្រោះម្នាក់ ដែលបាត់ទូរស័ព្ទរបស់ ខ្លួនរហូតដល់ទៅ៤គ្រឿង ហើយបានរកឃើញ ម្ចាស់ទីតាំងខាងលើ កំពុងដាក់តាំងលក់ ។

ចំណាត់ការចុះឆែកទីតាំងផ្ទះលក់ទូរស័ព្ទ និងទទួលបញ្ចាំខាងលើនេះ បានប្រព្រឹត្ដទៅ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅនេះ បន្ទាប់ពីសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនស្ដ្រីជាម្ចាស់ផ្ទះ នៅពេល ព្រឹករួចមក ។

ទីតាំងផ្ទះដែលសមត្ថកិច្ចចុះឆែកឆេរ គឺ ស្ថិតនៅក្រុមទី១៨ ភូមិវត្ដលៀប សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ដែលមានម្ចាស់ ឈ្មោះហាវ ស្រេង ហៅម៉ី និង ប្រពន្ធ ឈ្មោះ ចាន់ វាសនា ។ ក្រៅពីឃាត់ខ្លួនស្ដ្រីជាប្រពន្ធ សមត្ថកិច្ចក៏ដកហូតបានសម្ភារៈ ពាក់ព័ន្ធទៅ នឹងភាពមិនប្រក្រតីមួយចំនួនផងដែរ។

មន្ដ្រីសមត្ថកិច្ចបានអះអាងថា មុនឈាន ដល់ការឃាត់ខ្លួននិងឆែកឆេរ គឺនៅយប់ថ្ងៃ ទី៣១ ខែមករា មានស្ដ្រីម្នាក់ឈ្មោះឃឹម ចិន្ដា អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិចំការ ចេក ឃុំស៊ុង ស្រុកសំឡូត ខេត្ដបាត់ដំបង បានធ្វើ ដំណើរមកលេងផ្ទះបងប្អូនដែលទើបមកពី ក្រៅប្រទេសនៅក្នុងទីរួមខេត្ដ ។ លុះយប់ ឡើង ពេលដែល ម្ចាស់ផ្ទះ កំពុងលង់លក់ក្នុង ដំណេក ស្រាប់តែមានជនមិនស្គាល់មុខចូល ទៅលួចយកទូរស័ព្ទនៅក្នុងផ្ទះ អស់ចំនួន៤ គ្រឿង ។ ព្រឹកឡើងក្រោយដឹងថាបាត់ទូរ ស័ព្ទ ស្ដ្រីឈ្មោះឃឹម ចិន្ដា ក៏បានឱ្យបងប្អូន ជូនទៅរកទិញទូរស័ព្ទថ្មី ។ ពេលចូលទៅក្នុង ហាងខាងលើ ស្រាប់តែឃើញទូរស័ព្ទរបស់ ខ្លួនដែលបាត់ពីយប់ ត្រូវបានម្ចាស់ហាងដាក់ លក់ក៏ប្ដឹងសមត្ថកិច្ចចុះមកធ្វើការត្រួតពិនិត្យ និងដកហូតវិញ តែម្ដងទៅ ៕

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: