មូលហេតុ​អ្វី​ស្ត្រី​ងាយ​កើត​ជំងឺ​ពុក​ឆ្អឹង​ជាង​បុរស​?

ភ្នំពេញ:ពុក​ឆ្អឹង​ ជា​ជំងឺ​មួយ​តែង​ជួបប្រទះ​ទាំង​នៅ​បុរស​និង​ស្ត្រី តែ​ស្ត្រី​មានអត្រា​កើត​ជំងឺ​ខ្ពស់ជាង ។ បច្ចុប្បន្ន​នេះ​នៅលើ​ពិភពលោក​មាន​មនុស្ស​ប្រមាណ ២០០​លាន​នាក់​កើត​ជំងឺ​នេះ ។​

​    ​ពុក​ឆ្អឹង អាច​បង្ក​ការប្រែប្រួល​ធ្ងន់ធ្ងរ គឺ​បាក់ឆ្អឹង ។ វា​អាច​បង្ក​របួសនៅ​ទីតាំង​ផ្សេងៗ​គ្នា​ជា​ច្រើន​លើ​សរីរាង្គ​ដូចជា​ឆ្អឹងខ្នង​, ឆ្អឹងជំនីរ​, ក​ឆ្អឹងភ្លៅ​, ឆ្អឹងស្មង​ដៃ​, ឆ្អឹងត្រគាក​… ។​
​    ​ពុក​ឆ្អឹង​ចំពោះ​ស្ត្រី
​    ​ជំងឺ​ពុក​ឆ្អឹង​តែង​កើតឡើង​ចំពោះ​ស្ត្រី​អាយុ​ច្រើន ។ ស្ត្រី​មាន​អាយុលើស​៤៥​ឆ្នាំ ជំងឺ​ពុក​ឆ្អឹង​ដណ្តើម​អត្រា​ខ្ពស់ជាង​ជំងឺ​ដទៃ​ទៀត រួម​មាន​ទឹកនោមផ្អែម​, គាំងបេះដូង និង​មហារីក​ដោះ ។​
​    ​គេ​វាយតម្លៃ​ថា ក្រោយ​អាយុ ៥០ ឆ្នាំ មាន​ស្ត្រី​ម្នាក់​ក្នុងចំណោម​៣ នាក់ នឹង​ក្លាយជា​ជនរងគ្រោះ​នៃ​ការ​បាក់ឆ្អឹង​មួយ​បណ្តាលមកពី​ពុក​ឆ្អឹង ។ អត្រាពុក​ឆ្អឹង​ស្ត្រី​ក្នុង​វ័យ​៥០-៥៩ ឆ្នាំ គឺ ១០​ភាគរយ ។ ប៉ុន្តែ​អត្រា​នេះ​កើនឡើង យ៉ាង​រហ័ស​ទៅតាម​វ័យ​និង​ឈានដល់ ៧០​ភាគរយ​នៅ​ស្ត្រី​អាយុ​លើស​៨០ ឆ្នាំ​។​
​    ​ស្ត្រី​ក្រោយ​អស់​រដូវ​ពី ៥-១០​ឆ្នាំ តែង​ត្រូវ​សឹក​ឆ្អឹង​កង​ខ្នង ។ ពេល​ភាពសឹក​ឆ្អឹង​ឆ្លង​ហួស​កម្រិត​នោះ គឺ​១១​ភាគ រយ នឹង​បង្ក​ឱ្យ​ស្រុត​ឆ្អឹងខ្នង ពិសេស​គឺ ឆ្អឹង​កង​ខ្នង​ត្រង់​ចង្កេះ ។ ការ​ស្តែងចេញ​តែង​ជួបប្រទះ គឺ​ថយ​ចុះ​កម្ពស់, គម​ខ្នង, ឈឺ​ឆ្អឹង​កង​ខ្នង​, ឈឺ​សរសៃប្រសាទ​, ប្រទាក់​ឆ្អឹងជំនីរ ឬ​សរសៃប្រសាទ​អ​វយៈ​។ នៅ​ដំណាក់កាល​យឺត ភាព​សឹក​ឆ្អឹង​ប្រព្រឹត្តឡើង​នៅ​ទាំង​ឆ្អឹង​វែងៗ​។ ពេលនោះ ស្ត្រី​ងាយ​ត្រូវ​បាក់ក​ឆ្អឹង​ភ្លៅ ឬ​បាក់ឆ្អឹង​វែង​ផ្សេងៗ​ទៀត ។​
​    ​ហេតុ​អ្វី​ស្ត្រី​កើត​ជំងឺ​ពុក​ឆ្អឹង​ច្រើន​ជាង​បុរស​?
​    ​ដំបូង គឺ​ស្ត្រី​មាន​ប្រវត្តិ​គ្រួសារ យាយ ឬ​ម្តាយ​ត្រូវ​ពុក​ឆ្អឹង ។​
​    ​ទី​២ គឺ​ស្ត្រី​មាន​ទំហំ​គ្រោងឆ្អឹង​តូច និង​ទម្ងន់​ឆ្អឹង​ទាប​ជាង​បុរស ។ ពិសេស​ជនជាតិ​អាស៊ី​មាន​គ្រោះថ្នាក់​ខ្ពស់ជាង ដោយសារ​គ្រោងឆ្អឹង​តូច​, តែង​ស្គម, ខ្សោយ និង​មាន​របៀបរបប​រស់នៅ​ស្ងប់ស្ងៀម​ជាង​បុរស ។ ពួកគេ​ក៏​ច្រើនតែ​មាន​របប​ជីវជាតិ​មិន​គ្រប់គ្រាន់ ពិសេស​គឺ​របប​កាល់ស្យូម​ក្នុង​អាហារ​ខ្វះ​។​
​    ​ទី់​៣ ស្ថានភាព​បាត់​រដូវ ឬ​អស់​រដូវ​នៅ​ស្ត្រី ។ រដូវ​នៅ​ស្ត្រី​ជា​ផ្ទាំងកញ្ចក់​មួយ​ឆ្លុះបញ្ចាំង​សុខភាព​បង្កើត​កូន​របស់​គេ ធានា​ដោយ​សកម្មភាព​ស៊ីសង្វាក់​គ្នា​របស់​ប្រព័ន្ធ​អ័រម៉ូន ពិសេស​គឺ​តួនាទី​របស់​អ័រម៉ូន​ភេទ ។ ប៉ុន្តែ​រដូវ ទន្ទឹម​នោះ​ក៏​រួមចំណែក​វាយតម្លៃ​សុខភាព​របស់​ឆ្អឹង ។ ស្ត្រី​ដែល​លេង​កីឡា​អាជីព ដូចជា​កីឡាការិនី​រត់​ម៉ា​រ៉ា​តុង  អ្នក​សម្តែង​របាំ​បា​ឡេ តែង​ត្រូវ​បាត់​រដូវ គឺ​សុទ្ធតែ​ថយ​ចុះ​ដង់ស៊ីតេ​ឆ្អឹង ។ ស្ត្រី​ដែល​បាត់​រដូវ​អូសបន្លាយ​លើស​១២​ខែ ស្ត្រី​អស់​រដូវ​ឬ​ឆាប់​អស់​រដូវ​មុន​អាយុ ៤៥​ឆ្នាំ គឺ​ត្រូវ​សឹក​ឆ្អឹង​ច្រើនជាង និង ងាយ​កើត​ជំងឺ​ពុក​ឆ្អឹង ។ ការវះកាត់​ស្បូន​ចោល ធ្វើ​ឱ្យ​សឹក​ឆ្អឹង​ឆាប់រហ័ស​(១២ ភាគរយ​ក្នុង​មួយឆ្នាំ​) ។​
​    ​ទី​៤ គឺ​ស្ត្រី​ត្រូវ​ឆ្លងកាត់​ពេលវេលា​មានគភ៌ និង​ឱ្យ​កូន​បៅដោះ ។ ពេល​នោះ​សរីរាង្គ​ពួកគេ​ត្រូវ​ផ្គត់ផ្គង់ ប្រភព​កាល់ស្យូម​យ៉ាង​ធំ​សម្រាប់​ការរីកចម្រើន​គភ៌ និង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ ។ អាស្រ័យហេតុនេះ ពួកគេ ត្រូវ​ថយ​ចុះ​បរិមាណ​កាល់ស្យូម​យ៉ាង​លឿន ប្រសិន​មិន​ត្រូវបាន​ផ្គត់ផ្គង់​បរិមាណ​កាល់ស្យូម​គ្រប់គ្រាន់ ។ ស្ត្រី​ដែល មានកូន​ចាប់ពី​៣​នាក់​ឡើង​ទៅ​រមែង​ត្រូវ​ពុក​ឆ្អឹង ។​
​    ​ទី​៥ គឺ​ស្ត្រី​ច្រើន​តែ​កើត​ជំងឺ​មួយ​ចំនួន ដូចជា​រលាក​សន្លាក់​សណ្ឋាន​ទាប រលាក​ឆ្អឹង​កង​ខ្នង​ជាប់​សន្លាក់ ។ គឺ​ជំងឺ​ទាំងនេះ និង​ថ្នាំ​ព្យាបាល​ជំងឺ​ដូចជា Corticoid ជា​ជនល្មើស​បង្ក​ជាការ​សឹកឆ្អឹង​ហួសប្រមាណ ។​ជំងឺ​ទាំងឡាយ ដូចជា​ទឹកនោមផ្អែម​, ថ្លើម ,​តម្រង​នោម ,​ជំងឺ​ផ្លូវ​រំលាយ​អាហារ ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត ក៏​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ពុក​ឆ្អឹង ។​
​    ​ទី​៦ ជា​លក្ខណៈ​ពិសេស​រចនា​សម្ព័ន្ធ​និង​ទ្រង់ទ្រាយ​ឆ្អឹង​របស់​ស្ត្រី ។ ឆ្អឹងត្រូវ​ពុក​មាន​សភាព​ស្តើង​សម្បក​ឆ្អឹង ប្រហោង​ក្នុង​សម្បក​ឆ្អឹង ។​
​    ​បង្ការ​ពុក​ឆ្អឹង​យ៉ាងដូចម្តេច​?
​    ​ទិសដៅ​បង្កា​រពុក​ឆ្អឹង គឺ​ធ្វើឱ្យ​ទម្ងន់​របស់​ឆ្អឹង​ល្អ​ប្រសើរ​បំផុត តាំងពីពេល​នៅ​ក្មេង​រក្សា​ដង់ស៊ីតេ​ឆ្អឹង និង​បន្ថយ​ការ​សឹក​ឆ្អឹង​នៅពេល​ចាស់ ។ របប​ជីវជាតិ​ត្រូវតែ​ត្រឹមត្រូវ​សម្បូរបែប​, តុល្យភាព និង​សមស្រប ។ អាហារ ទទួលទាន​ចាំបាច់​ត្រូវ​ផ្តល់​គ្រប់​ថាមពល និង​ប្រូតេអ៊ីន ដូចជា​សាច់​, ត្រី​, ស៊ុត ទឹកដោះគោ ។ ត្រូវ​បរិភោគ​អាហារ​សម្បូរ​សារជាតិ​រ៉ែ ដូចជា​កាល់ស្យូម​, ម៉ាញ៉េ​ស្យូម​, ហ្វូស​ហ្វ័​រ វីតាមីន D ។ ក្រៅពីនេះ នៅ​មាន​ពពួក​ទឹកដោះគោ និង ផលិតផល​ទឹកដោះគោ​(​យ៉ា​អួ​, ហ្វ្រូ​ម៉ា​…) ព្រោះ​វា​មាន​បរិមាណ​កាល់ស្យូម​ខ្ពស់ ងាយ​ស្រូបយក ។ វីតាមីន D ក្នុង​ទឹក ដោះ​គោ​ជួយ​សរីរាង្គ​ស្រូបយក​កាល់ស្យូម​ល្អ​ជាង ។ បរិមាណ​កាល់ស្យូម សរុប​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​តិច​បំផុត​គឺ ១.០០០ មង ។ បំពេញបន្ថែម​វីតាមីន D ៨០០ UI ក្នុង​មួយ​ថ្ងៃ ប្រសិន​ពុំ​សូវ​ប្រាស្រ័យ​នឹង​ពន្លឺព្រះអាទិត្យ ។ បំពេញ​វីតាមីន K  ហ្វូស​ស្វ័​រ​, ម៉ាញ៉េ​ស្យូម ធ្វើឱ្យ​កើន​កម្រិត​ភ្ជាប់​កាល់ស្យូម​ទៅក្នុង​ឆ្អឹង ។ វីតាមីន K មាន​នៅក្នុង​ពពួក​បន្លែ​មាន​ស្លឹក​បៃតង​ចាស់ ប្រេង​រុក្ខជាតិ សណ្តែក​ក្រៀម, សណ្តែកសៀង​, ចៀសវាង​ស្រា​, បារី​, កាហ្វេ ៕

ដកស្រង់ពី  http://www.camnews.org/

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: