ផ្លរីដាៈ គ្រោះថ្នាក់ ចរាចរណ៍ ដោយសារ ភ្លើងឆេះព្រៃ សម្លាប់មនុស្ស ៩នាក់

ម៉ៃអាមី៖ យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី២៩ ខែមករា បន្ទាប់ពីភ្លើងឆេះព្រៃ បានបង្កើតជាផ្សែង ហុយដ៏ ក្រាស់ បណ្តាលឲ្យបង្អាក់ទៅដល់ចរាចរណ៍តាមដងផ្លូវទាំងឡាយ។ នេះបើយោងតាម ការអះអាងពីមន្ត្រីប្រចាំតំបន់នោះ។

គេហទំព័រព័ត៌មាន Channel News Asia បានឲ្យដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ នេះថា គ្រោះថ្នាក់ចរាចរណ៍ចំនួនបួនលើកបានកើតឡើងផ្ទួនៗគ្នា ស្ថិតនៅរដ្ឋផ្លរីដា លើផ្លូវ ហៃវេយ៍ អន្តររដ្ឋ ៧៥ នៅពេលព្រឹកថ្ងៃអាទិត្យ។ មន្ត្រីប្រចាំតំបន់បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងដោយសារតែភ្លើងឆេះព្រៃនៅរដ្ឋនេះ ដែលវាបង្កជាផ្សែងយ៉ាងក្រាស់ ហុយសាយ ភាយពាសពេញអាកាស និងដងផ្លូវបណ្តាលឲ្យរថយន្តគ្រប់ប្រភេទមិនអាចម្ចាស់ការលើខ្លួន ឯងបាន ក៏កើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍នេះតែម្តង។

លោកអនុសេនីយ៍ត្រី ផាត់ រីយ៉ូដាន ទាហានល្បាតផ្លូវហៃវេយ៍ប្រចាំរដ្ឋផ្លរីដា បាននិយាយថា មានរថយន្តជាច្រើនប្រភេទដូចជា ឡានតូចៗ ៧គ្រឿង, និង រថយន្តដឹកទំនិញ ៥ ទៅ៦ គ្រឿង ផងដែរ ដែលបានចូលរួមនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ។ ចំពោះមនុស្ស ១៨នាក់ផ្សេង ទៀតក៏បានទទួលរងរបួស និង ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យរួចរាល់ផងដែរ។ សម្រាប់មូលហេតុ នៃភ្លើងឆេះព្រៃនោះដែរ មន្ត្រីប្រចាំតំបន់បាននិយាយថា គេកំពុងតែតាមដានរកមូលហេតុនេះ ជាបន្តទៀត ដោយដំណាក់កាលដំបូងគេបានរកឃើញភស្តុតាងមួយ ដែលគេអាចសន្និដ្ឋានថា វាជា ការកើតឡើងដោយចេតនា។

ដកស្រង់ពី  http://dap-news.com/2011-06-14-02-40-26/2-world/35552-2012-01-30-02-32-08.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: