៩វិធីផឹកស្រាមិនឲ្យខូចសុខភាព

១ ក្រោយពេលផឹកស្រារួចកុំងូតទឹក ភ្លាមបន្ទាប់ពីផឹកស្រាហើយភ្លាមស្រាប់ តែទៅងូតទឹកគឺជាប្រការមិនល្អឡើយ ពីព្រោះវាអាចធ្វើឲ្យបាត់បង់ ដល់ ស្តុក នៃជាតិស្ករនៅក្នុងរាងកាយ។

ដូច្នេះបរិមាណនៃជាតិស្ករនៅក្នុងឈាមក៏ត្រូវបានកាត់បន្ថយដែរ ដែលបណ្តាលឲ្យ កម្តៅក្នុងខ្លួនធ្លាក់ចុះយ៉ាងឆាប់រហ័ស។រីឯជាតិសុរាបានបង្ក្រាបទៅលើរាល់សកម្មភាពជាប្រក្រតីនៃ ថ្លើមនិងជាឧបស័គ្គនៃការត្រឡប់ មកធាតុដើមវិញនូវស្តុកជាតិស្ករនៅក្នុរាងកាយ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ជីវិតរហូតអាចបាត់បង់ជីវិតទៀតផង។

២ ពេលពោះនៅទទេកុំផឹកស្រាឲ្យសោះ
ពោះនៅទទេបានន័យថាពោះពុំទាន់មានអាហារចូលបន្តិចទាល់តែសោះ។ដូច្នេះពេលផឹកស្រាទៅគឺពុំគ្រាន់តែធ្វើឲ្យឆាប់ស្រវឹងប៉ុណ្ណោះទេ ព្រមទាំងអាចធ្វើឲ្យខូចសុខភាពទៀតផងចំពោះវិធីផឹកស្រាដ៏គាប់ប្រសើរនោះគឺផឹកបណ្តើរបរិភោគអាហារបណ្តើរ ព្រោះសុរាវាឈប់ដំ
អក់រយៈពេលយូរនៅក្នុងក្រពះ។ដូច្នេះជាតិសុរានឹងទទួលរងនូវការរំខានពីអាស៊ីដក្រពះ ដោយការស្រូបយកយឺតៗនោះ ទើបមិនងាយផឹកស្រវឹង។
៣ កុំផឹកដោយកំហុក
ត្រូវផឹកដោយយឺតៗនិងឧស្សាហ៍ដាក់កែវចុះ។នៅពេលកំពុងតែផឹកស្រា ចូរកុំផឹកលាយជាមួយនឹងគ្រឿងទឹកភេសជ្ជមានជាតិហ្គាស ដូចជាទឹកក្រូចជាដើម។ដើម្បីចៀសវាងកុំឲ្យរាងកាយស្រូបយកនូវជាតិសុរាឆាប់រហ័ស។
៤ ពេលផឹកស្រាត្រូវបរិភោគបន្លែស្លឹកបៃតងនិងអាហារផលិតពីសណ្តែកឲ្យបានច្រើន
ចំពោះសារជាតិប្រឆាំងជាតិអុកស៊ីដនិងជីវជាតិដែលមាននៅក្នុងបន្លែស្លឹកបៃតងនោះគឺអាចជួយការពារដល់ថ្លើម។រីឯជាតិ Lecithin នៅក្នុងអាហារផលិតពីសណ្តែកក៏មានផលប្រយោជន៍សម្រាប់ការពារថ្លើមដែរ។

៥ គ្រឿងបន្សាបជាតិសុរាយកល្អគឺពុំមែនជាទឹកតែ
រឹតតែពុំមែនជាភេសជ្ជមានជាតិហ្គាស។តែជាទឹកផ្លែឈើ ជាពិសេសគឺទឹកផ្លែក្រូចច្របាច់និងទឹកផ្លែប៉ោមដែល មានប្រសិទ្ធភាពខ្ពស់ក្នុងការបន្សាបជាតិសុរា ពីព្រោះទឹកផ្លែឈើទាំងនេះសំបូរទៅដោយជាតិស្ករផ្លែឈើដែលអាចជួយដុតកម្លោចដល់ជាតិសុរា។

៦កុំផឹកស្រាលាយច្រើនមុខពេក
ពីព្រោះប្រភេទស្រានិមួយៗមានសមាសធាតុនិងបរិមាណពុំដូចគ្នាឡើយ ដែលច្របូកច្របល់ចូលគ្នា អាចបណ្តាលឲ្យមានការប្រែប្រួល។ ដូច្នេះក្រោយពីផឹករួចអាចធ្វើទុក្ខដល់រាងកាយ។ដូចជាឈឺក្បាលនិងឆាប់ស្រវឹងជាដើម។
៧ មិនត្រូវប្រើស្រាថ្នាំសម្រាប់ធ្វើពិធីជប់លៀងឡើយ
មានសមាសធាតុថ្នាំខ្លះអាចបង្កឲ្យមានការសៅហ្មងជាមួយនិងសមាសធាតុអាហារខ្លះៗឬក៏អាចប្រក្លាយទៅជាជាតិគីមី។ដូច្នេះក្រោយ

ពេលផឹករួចអាចធ្វើទុក្ខដូចជាក្អួតចង្អោរ។
៨ ត្រូវប្រយ័ត្នស្រាសនិងស្រាបៀ
នៅពេលផឹកស្រាសគឺត្រូវផឹកទឹកឲ្យបានច្រើន ដើម្បីធ្វើឲ្យជាតិសុរាអាចបញ្ចេញបានឆាប់ជាមួយនឹងទឹកនោម។ នៅពេលផឹកស្រាបៀត្រូវឧស្សាហ៍ចូលបន្ទប់ទឹកនិងនៅពេលផឹកស្រាកម្រិតខ្លាំងយកល្អគឺត្រូវលាយជាមួយនឹងទឹកកកដុំ។
៩បើអាចទៅរួចគួរផឹកស្រាក្តៅ
មិនថាជាស្រាសឬស្រាលឿងឡើយ ក្រោយពេលយកទៅកម្តៅរួចហើយផឹកនោះគឺពិតជាមានក្លិនក្រអូបឆ្ងាញ់មាត់ជាក់ជាមិនខាន។ ម្យ៉ាងទៀតវាក៏អាចជួយកាត់បន្ថយនូវសារធាតុអាក្រក់ៗនៅក្នុងសុរាផងដែរ។
ដូច្នេះដំបូន្មានជាចុងក្រោយៈបើផឹកស្រាក្នុងបរិមាណសមល្មមអាចផ្តល់ប្រយោជន៍ដល់សុខភាព។តែបើផឹកក្នុងបរិមាណច្រើនជ្រុល អាចបំផ្លាញសុខភាពទៅវិញ៕

ដកស្រង់ពី  http://www.phnompenhdailynews.com

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: