ការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៣ បានចាប់ផ្តើមឡើងហើយ តាមការិយាល័យ ទាំង៣៣

ភ្នំពេញ៖ នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃអាទិត្យ ទី២៩ ខែមករា នេះ ការបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភា នីតិកាលទី៣ បានចាប់ឡើងហើយ បន្ទាប់ពី គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានចំណាយពេល វេលាអស់ ជាច្រើនខែ ក្នុងការរៀប ចំសំភារៈ និងនីតិវីធី ផ្សេងៗ ដើម្បីធ្វើឲ្យ ការបោះឆ្នោតនេះ ទទួលបានភាព ជោគជ័យ និងប្រព្រឹត្តទៅ ដោយរលូនទៅតាមច្បាប់។

ដំណើរការនៃការបោះឆ្នោត បានចាប់ផ្តើមធ្វើឡើង នៅតាមការិយាល័យ បោះឆ្នោតទាំង៣៣ នៅក្នុងភូមិភាគទាំង៨ នៃប្រទេសកម្ពុជា។

-ភូមិភាគទី១ រាជធានីភ្នំពេញ មានចំនួន ២ ការិយាល័យ ស្ថិតនៅវិទ្យាល័យបឹងត្របែក។

-ភូមិភាគីទី២ ខេត្តកំពង់ចាម មានចំនួន ៣ ការិយាល័យ ស្ថិតនៅវិទ្យាល័យព្រះសីហនុ ( ក្រុងកំពង់ចាម )។

-ភូមិភាគទី៣ ខេត្តកណ្ដាល មានចំនួន ២ ការិយាល័យ ស្ថិតនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែន ( ក្រុងតាខ្មៅ )។

– ភូមិភាគទី៤ មានខេត្តបាត់ដំបង មានចំនួន ២ ការិយាល័យ ស្ថិតនៅវិទ្យាល័យសម្ដេចឪ ( ក្រុងបាត់ដំបង ) ខេត្តបន្ទាយមានជ័យ មានចំនួន ១ ការិយាល័យ ស្ថិតនៅសាលាគរុកោសល្យខេត្ត ( ក្រុងសេរីសោភ័ណ ) ខេត្តសៀមរាប មានចំនួន ២ ការិយាល័យ ស្ថិតនៅវិទ្យាល័យអង្គរ ( ខេត្តសៀមរាប ) ខេត្តឧត្តរមានជ័យ មានចំនួន ១ ការិយាល័យ ស្ថិតនៅអនុវិទ្យាល័យសំរោង ( ក្រុងសំរោង ) ខេត្តប៉ៃលិន មានចំនួន ១ ការិយាល័យ ស្ថិតនៅវិទ្យាល័យក្រុងទេពនិមិ្មត ហ៊ុន សែន ( ក្រុងប៉ៃលិន )។

-ភូមិភាគទី៥ មាននៅខេត្តតាកែវ ចំនួន ២ ការិយាល័យ ស្ថិតនៅវិទ្យាល័យ ជា ស៊ីម តាកែវ ( ក្រុងដូនកែវ ) ខេត្តកំពត មានចំនួន ១ ការិយាល័យ ស្ថិតនៅអនុវិទ្យាល័យកំពតក្រុង ( ក្រុងកំពត ) ខេត្តកែប មានចំនួន ១ ការិយាល័យ ស្ថិតនៅអនុវិទ្យាល័យសង្គមរាស្ដ្រនិយម ( ក្រុងកែប )។

-ភូមិភាគីទី៦ មាននៅខេត្តព្រៃវែង ចំនួន ២ ការិយាល័យ ស្ថិតនៅសាលាបឋមសិក្សាព្រៃវែងក្រុង ( ក្រុងព្រៃវែង ) ខេត្តស្វាយរៀង មានចំនួន ១ ការិយាល័យ ស្ថិតនៅសាលាបឋមសិក្សាព្រះសីហនុ (ក្រុងស្វាយរៀង)។

-ភូមិភាគីទី៧ មាននៅខេត្តកំពង់ស្ពឺ ចំនួន ២ ការិយាល័យ នៅវិទ្យាល័យសុខាផល្លី ( ក្រុងច្បារមន ) ខេត្តកំពង់ឆ្នាំង មានចំនួន ១ ការិយាល័យ ស្ថិតនៅសាលាគំរូបក្រុង ( ក្រុងកំពង់ឆ្នាំង ) ខេត្តពោធិ៍សាត់ មានចំនួន ១ ការិយាល័យ ស្ថិតនៅមណ្ឌលធនធានសាលាបឋមសិក្សាពោធិ៍សាត់ ( ក្រុងពោធិ៍សាត់ ) ខេត្តកោះកុង មានចំនួន ១ ការិយាល័យ ស្ថិតនៅមហោស្រពខេត្ត ( ក្រុងខេមរភូមិន្ទ ) ខេត្តព្រះសីហនុ មានចំនួន ១ ការិយាល័យ ស្ថិតនៅសាលាបឋមសិក្សាផ្សារលើ (ក្រុងព្រះសីហនុ)។

-ភូមិភាគី ទី៨ មានខេត្តកំពង់ធំ ចំនួន ១ ការិយាល័យ ស្ថិតនៅសាលាបឋមសិក្សាកំពង់ធំក្រុង ( ក្រុងស្ទឹងសែន ) ខេត្តព្រះវិហារ មានចំនួន ១ ការិយាល័យ ស្ថិតនៅវិទ្យាល័យជាស៊ីម ត្បែងមានជ័យ (ក្រុងព្រះវិហារ) ខេត្តក្រចេះ មានចំនួន ១ការិយាល័យ ស្ថិតនៅវិទ្យាល័យព្រះកុសុមៈ (ក្រុងក្រចេះ) ខេត្តស្ទឹងត្រែង មានចំនួន ១ការិយាល័យ ស្ថិតនៅវិទ្យាល័យព្រះរាជបូជនីយកិច្ច (ក្រុងស្ទឹងត្រែង) ខេត្តរតនគិរី មានចំនួន ១ការិយាល័យ ស្ថិតនៅវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ (ក្រុងបានលុង) និងខេត្តមណ្ឌលគិរី មានចំនួន ១ការិយាល័យ ស្ថិតនៅសាលាមត្តេយ្យសិក្សាសង្គមរាស្ដ្រនិយម (ក្រុងសែនមនោរម្យ)។

ជាមួយនឹង ការបោះឆ្នោត ដែលមានតែពីរ គណបក្សចូលរួមនេះ រួមមានគណបក្ស កំពុងកាន់អំណាច ប្រជាជនកម្ពុជា និងគណបក្យ ប្រឆាំងសមរង្ស៊ី តាមការគ្រោងទុក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តនៅមណ្ឌលកណ្តាល នឹងធ្វើដំណើរទៅ បោះឆ្នោតនៅភូមិភាគទី៣ ក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ក្រុងតាខ្មៅ ។ ខណៈសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្ត នៅមណ្ឌលកំពង់ចាម នឹងធ្វើដំណើរទៅបោះឆ្នោត នៅភូមិភាគទី២ ទីរួមខេត្ត កំពង់ចាម ក្នុងវិទ្យាល័យ ព្រះសីហនុ។

ទាក់ទិននឹងការបោះឆ្នោតនេះ លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត ធ្លាប់បានមាន ប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីថ្ងៃទី២៤ ខែមករា កន្លងទៅនេះ បានបញ្ចប់ វគ្គបណ្តុះបណ្តាល ចំពោះមន្រ្តីថ្នាក់ខេត្ត ក្នុងនោះមានតំណាង គណបក្សនយោបាយ និងអង្គការមិនមែន រដ្ឋាភិបាល ដែលសរុបទៅជាង១០០នាក់។ការបណ្តុះបណ្តាលនេះ រៀនអំពីការរៀប ចំការបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការចេញលទ្ធផល នៃការបោះឆ្នោត ហើយពួកគេនឹងយក ទៅបណ្តុះបណ្តាលបន្តទៅ កាន់មន្រ្តីការរិយាល័យរបស់ខ្លួន ដើម្បីត្រៀមខ្លួន រៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ នេះ។

លោកបន្តថា “ឧបករណ៍ទាំងអស់ ដែលទាក់ទង ទៅនឹងការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំ និងបានបញ្ជូនទៅដល់រាជធានី-ខេត្តទាំងអស់រួចរាល់ហើយ។ដោយក្នុងខេត្តទាំងនោះ មានការិយាល័យទាំងអស់៣៣កន្លែង ហើយនៅតាមការិយាល័យនីមួយៗទាំងនោះមានមន្រ្តីទាំងអស់៥នាក់ ដោយមន្រ្តីទាំងនោះ គេបានជ្រើសរើស និងបានតែងតាំងរួចរាល់ហើយដែរ។

យោងតាម បញ្ជីបោះឆ្នោតផ្លូវការសម្រាប់បម្រើឱ្យការបោះឆ្នោត និងច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ មានអ្នកបោះឆ្នោត សរុបចំនួន ១១.៤៧០នាក់ ដែលជាអ្នកមានសិទ្ធិបោះឆ្នោត គឺតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង។

គួរបញ្ជាក់ថា អាសនៈផ្លូវការ តំណាងរាស្រ្តមាន ១២៣ រូប ក្នុងនោះមានតំណាងរាស្រ្ត ៤ រូប មិនបានស្រង់ឈ្មោះបញ្ចូលក្នុងបញ្ជីបោះឆ្នោតទេ ចំណែកសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ១១.៣៥៣ រូប។នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣នេះ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្ស សម រង្ស៊ី តែប៉ុណ្ណោះ ដែលចូលរួម ប្រកួតប្រជែង ព្រោះគណបក្សទាំងពីរនេះមានតំណាងរាស្ដ្រ និងសមាជិកក្រុមប្រឹក្សាឃុំ- សង្កាត់ដែលជាអង្គបោះឆ្នោតនោះ។

គួរកត់សម្គាល់ថា ចំនួនអាសនៈ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា មាន ៨ ភូមិភាគ រួមមាន៖

-ភូមិភាគីទី១ រាជធានីភ្នំពេញមាន ៦ អាសនៈ

-ភូមិភាគទី២ ខេត្តកំពង់ចាម មាន ៨ អាសនៈ

-ភូមិភាគទី៣ ខេត្តកណ្តាល មាន ៥ អាសនៈ

-ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងប៉ៃលិន មាន ១០ អាសនៈ

-ភូមិភាគទី៥ ខេត្តតាកែវ កំពត និងក្រុងកែប មាន ៧ អាសនៈ

-ភូមិភាគទី៦ ខេត្តព្រៃវែង និងស្វាយរៀង មាន ៧ អាសនៈ

-ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងព្រះសីហនុ មាន ៨ អាសនៈ

-ភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនៈគិរី មាន៦ អាសនៈ។

យុទ្ធនាការឃោសនាបោះឆ្នោតនេះ បានបញ្ចប់កាលពី ថ្ងៃទី២៧ ខែមករា បន្ទាប់ពីប្រព្រឹត្តអស់រយៈពេល២២ថ្ងៃរួចមកនោះ៕

ដកស្រង់ពី http://dap-news.com/typography/the-news/35514-2012-01-29-00-29-57.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: