អាហារ ៧ មុខ សំរាប់អ្នកបំពេញ ការងារធ្ងន់ៗ

នៅពេលដែលយើង រៀនសូត្រច្រើន ឬ មានការងារ ត្រូវបំពេញ រហូតទាល់ តែមានការ នឿយហត់ គ្មានពេលសម្រាក នោះរាងកាយ របស់យើង នឹងថមថយកម្លាំង ហើយថាមពល រាងកាយ​ ក៏ចុះខ្សោយ ទៅតាម នោះដែរ ។ ចង់ដោះស្រាយ បញ្ហានេះ លោកអ្នកអាច អនុវត្ត របបហូបចុក ដូចខាងក្រោម ៖

១- បរិភោគអាហារ ដែលមានរសជាតិ ធុនកណ្តាល ឬ សាបសម្រាប់ អាហារពេលព្រឹក ពីព្រោះថា ពោះវៀន ទើបតែក្រោកពី ការសម្រាកថ្មីៗ ហេតុនេះបើយើង ចាប់ផ្តើមដោយ អាហារមាន រសជាតិហឹរខ្លាំង ឬ រឹងខ្លាំង ប្រយ័ត្នឆ្អល់ពោះ ហើយការបំពេញ ការងារ កាន់តែ ជួប ការលំបាក ។

២- ក្រោយពី បរិភោគ អាហារថ្ងៃត្រង់ ហើយ កុំភ្លេចរកម្នាស់ ឬ ស្វាយជូរ មកបរិភោគ ដើម្បីឱ្យរាងកាយ ស្រស់ស្រាយ បានកាន់តែយូរ ព្រោះថារសជាតិជូរ មានគុណសម្បត្តិ ជួយដាស់រាងកាយ ឱ្យរហ័សរហួន មិនស្ពឹកស្រពន់ ជាងធម្មតា ។

៣- ផឹកកាហ្វេ ពេលល្ងាច អាចបង្កឱ្យ ប្រសាទកម្រើក ជាប់រហូត ហើយនៅពេល ចូលដំណេក គឺដេកមិន លង់លក់ ឬ ដេកមិនលក់ ស៊ប់ឡើយ ។ បើការដេក មិនលក់នាំឱ្យ ភ្ញាក់ឡើងមក ហើយមុខស្លេកស្លាំង បាត់ភាព ស្រស់ស្រាយ ។

៤- ក្នុងជីវិតនៃការ បរិភោគអាហារ របស់អ្នក អ្វីៗអាច ខ្វះបាន តែការខ្វះ បន្លែ និង ផ្លែឈើនោះ ពិតជាមិនអាច បានឡើយ ព្រោះវីតាមីន អំបិលរ៉ែ កាកសរសៃ អាហារ មានក្នុងចំណី អាហារទាំងនេះ ជារបស់ដែល រាងកាយត្រូវការ ។ ក្រៅពីនេះ វាថែម ទាំងជួយ រំងាប់ ភាពតានតឹង អារម្មណ៍ ដែលជួយឱ្យ រាងកាយ ស្រស់ស្រាយ ។

៥- ស្ត្រីយើង ពេលខ្លះ មានការងារច្រើន ហូរហៀ មិនមានពេល ហាត់ប្រាណ រហូតសារជាតិខ្លាញ់ និង កូឡេស្តេរ៉ូល ត្រូវផ្ទុកច្រើន ក្នុងសរសៃឈាម ។ ការជួបបញ្ហា បែបនេះ មិនយូរមិនឆាប់ ជំងឺបេះដូង ឬ រោគសន្លាក់ នឹងយាយី ហើយ ។ បើចង់គេចផុត បញ្ហាដ៏អា ក្រក់ ចំពោះមុខនេះ អ្នកត្រូវបរិភោគត្រី ដែលមាន អូមេហ្គា-៣ ឱ្យបានជាប់ ជាប្រចាំ ពីព្រោះ ថាសារជាតិ អូមេហ្គា-៣ ជួយរំលាយខ្លាញ់ ក្នុងឈាម និង ពិសេសថែមទាំង នៅជួយកាត់បន្ថយ អាការឈឺចុក ចាប់ពីការធ្លាក់ រដូវខែ ដែលតែងបង្ក ឱ្យ យើងតប់ប្រមល់ និង ខ្វាយ ខ្វល់ច្រើន ទៀតផង ។

៦- ពេលដែល ធ្លាក់រដូវខែ រាងកាយ របស់យើងតែង បាត់បង់ កាល់ស្យូម និង ធាតុដែក យ៉ាងច្រើន រហូតអស់កម្លាំង កំហែងរក តែបំពេញការងារ មិនបានល្អ ។ បើចង់មិនឱ្យ ជួបបញ្ហានេះ ស្ត្រីយើងគួរ ទទួលទាន អាហារ ដែលមាន វីតាមីន ជ និង ធាតុ ដែកជំនួយ រាង កាយវិញ មានដូចជា ស្លឹកបាស់ ខាត់ណា ទឹក ដោះគោ បង្គា កំពឹស ជាដើម ។

៧- អាហារពេល ថ្ងៃត្រង់ មិនត្រូវបរិភោគ ច្រើននោះឡើយ ពិសេសអាហារ ប្រៃខ្លាំង ខ្លាញ់ច្រើន ព្រោះថាវា នឹងបង្កឱ្យ ខួរក្បាលស្ពឹក និង ងងុយដេក ៕

ដកស្រង់ពី http://www.camnews.org

 

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: