សារប្រយោជន៍​របស់​ក្រូច​ត្លុង​ចំពោះ​សុខភាព​

ភ្នំពេញ: ​អ្នក​ចូលចិត្ត​បរិភោគ​ក្រូច​ត្លុង ដោយសារ​វា​ល្អ​សម្រាប់​ការរំលាយអាហារ​ផង និង​ជួយ​បញ្ចុះទម្ងន់​ផង ។ ប៉ុន្តែ​ប្រភេទ​ផ្លែ​ឈើ​នេះ​នៅ​មាន​ផលប្រយោជន៍​ច្រើន​ជាង​នេះ​ទៅទៀត ។ នោះ​ជា​អ្វី ?

បរិភោគ​ក្រូច​ត្លុង ​ល្អ​សម្រាប់​ការរំលាយអាហារ​ផង និង​ជួយ​បញ្ចុះទម្ងន់​ផង បរិភោគ ក្រូច ត្លុង ល្អ សម្រាប់ ការរំលាយអាហារ ផង និង ជួយ បញ្ចុះទម្ងន់ ផង

​    ​ក្រូច​ត្លុង​ព្យាបាល​ជំងឺ​ជាច្រើន​
​    ​ក្នុង​ទឹកក្រូច​ត្លុង​មាន​ប្រមាណ​៩​ភាគរយ​អាស៊ីត​ស៊ី​ទ្រិក​, ១៤​ភាគរយ​ស្ករ​, ប៉ូ​តា​ស្យូម​, ហ្វូស​ហ្វ័​រ​, កាល់​ស្បូម​, ពពួក​វីតាមីន C, A, B1 ។ ដូច្នេះ​ក្រូច​ត្លុង​អាច​ព្យាបាល​ជំងឺ​មួយ ចំនួន​ដូច​ខាងក្រោម​ ៖

​    ​បញ្ចុះ​ទម្ងន់​ ៖ ការស្រាវជ្រាវ​មួយ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជីវជាតិ និង​ការ​បំប្លែង Scripps Clinic, អាមេរិក​ចាត់ទុកថា ការបន្ថែម​ក្រូច​ត្លុង ទៅ​ក្នុង​របប​ទទួលទាន​ប្រចាំ​ថ្ងៃ​អាច​ជួយ​បញ្ចុះទម្ងន់​ប្រសិទ្ធភាព ។​
​    ​ការស្រាវជ្រាវ​ដំណើរការ​លើ​មនុស្ស​១០០​នាក់​, អូសបន្លាយ​រយៈពេល​១២​សប្តាហ៍ ។ លទ្ធផល​ក្រុម​ប្រើប្រាស់​ឱសថ​ក្លែងបន្លំ​ថយចុះ​មធ្យម ០,២៧៥​គីឡូក្រាម​, ក្រុម​ប្រើ​សារជាតិ​ចម្រាញ់​ពី​ក្រូច​ត្លុង​ស្រក​ទម្ងន់ ១,០៩​គី​ឡូក្រាម​, ក្រុម​ប្រើ​ទឹកក្រូច​ត្លុង​ថយចុះ ១,៤៩​គីឡូក្រាម និង​ក្រុម​ប្រើ​ក្រូច​ត្លុង​ស្រស់ស្រ​កបាន ១,៥៩​គីឡូក្រាម ។ ពួក​អ្នក​ស្រាវជ្រាវ​បង្ហាញថា ក្រូច​ត្លុង​ធ្វើឱ្យ​ថយចុះ insulin ក្នុង​សរីរាង្គ​, ជំរុញ​ការ​បញ្ចុះទម្ងន់ ។​
​    ​បន្ថយ​គ្រុនក្តៅ និង​ជំងឺ​ផ្តាសាយៈ ទឹកក្រូច​ត្លុង ជួយ​អ្នកជំងឺ​ឱ្យមាន​សុខភាព​ល្អ​ឡើងវិញ​ក្រោយ​ជំងឺ​គ្រុនក្តៅ​, បន្ថយ អារម្មណ៍​ក្តៅ​រោលរាល​ដោយ​សារសីតុ​ណ្ហ​ភាពសរី​រាង្គ​ឡើង​ខ្ពស់ និង​ជា ឱសថ​មាន​តម្លៃ​ចំពោះ​ជំងឺ​គ្រុនផ្តាសាយ ។​

​    ​ពិបាក​រំលាយ​អាហារ​ ៖ ក្រូច​ត្លុងមាន​ប្រយោជន៍​បំផុត​ក្នុង​ការដោះស្រាយ​បញ្ហា​ហើមពោះ​, ពិបាក​រំលាយ​អាហារ វា​ធ្វើឱ្យ​ថយ​ចុះ​កម្តៅ និង​រំញោច​សកម្មភាព​របស់​ក្រពះ​, កែប្រែ​ឱ្យ​ប្រសើរ​ចរន្ត ហូរ​របស់​រំ​អឹលរំលាយ​អាហារ​, ជួយ​សរីរាង្គ​រំលាយ​អាហារ​ល្អ​ជាង ។​

​    ​ជំងឺ​ទឹកនោម​ផ្អែម​ ៖ អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​បរិភោគ​ក្រូច​ត្លុង​មួយ​ផ្លែក្នុង​មួយ​ថ្ងៃ ។ បរិភោគ​ក្រូច​ត្លុង​អាច​រារាំង​បរិមាណ​ម្សៅ​បញ្ចូល​ទៅក្នុង​សរីរាង្គ ហេតុ​នេះ​ជួយ​បន្ថយ​ក្តីបារម្ភ​អំពី​ជំងឺ​ទឹកនោម​ផ្អែម ។​

​    ​ទល់​លាមក​ ៖ ផឹក​ទឹកក្រូច​ត្លុង​ស្រស់​មួយ​កែវ​នៅ​ពេល​ព្រឹក ជា​ឱសថ ល្អ​បំផុត​ដើម្បី​គ្រប់គ្រង​អាការៈ​ទល់លាមក ។ ក្រូច​ត្លុង​ពង្រីក​ប្រសិទ្ធភាព ក្នុងការ​រំញោច​ពោះវៀន​ធំ និង​បណ្តា​ផ្នែក​ដទៃទៀត​របស់​សរីរាង្គ​, រារាំង​ការ កើត​អាការៈ​ទល់លាមក។​

​    ​ផ្លូវ​មូត្រ​មិន​ប្រក្រតី​ ៖ ទឹកក្រូច​ត្លុង​សម្បូរ​ប៉ូ​តា​ស្យូម និង​វីតាមីន C ។ អ្នក​បត់ជើង​តូច​តិច ដោយសារ​បញ្ហា​អំពី​ថ្លើម​, ក្រ​លៀន​, បេះដូង គួរ​ផឹកទឹក​ក្រូចថ្លុង​ទៀងទាត់ ។ បរិភោគ​ក្រូច​ត្លុង​រាល់ថ្ងៃ ក៏ ជា​វិធី​បន្ថយ​ជំងឺ​រលាក​សន្លាក់​សណ្ឋាន​ទាប​, lupus ។​

​    ​ប្រឆាំង​មហារីក​ ៖​ពួក​អ្នក​ជីវជាតិ វិទ្យា​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក​មហាវិទ្យាល័យ​ហា​វ៉ៃ​, អាមេរិក នៅ​ឱ្យ ដឹងថា ការ​ផឹក​ទឹកក្រូច​ត្លុង​៥៣០​មិ​ល្លី​លីត្រ​ក្នុង​មួយថ្ងៃ នឹង​ធ្វើឱ្យ​សកម្មភាព​របស់ CYPIA2 ដែល​ជា​អង់​ហ្ស៊ី​មមួយ​រំញោច​សកម្មភា​ពរ​បស់​សារ​ជាតិគីមី បង្ក​ជំងឺមហារីក​ក្នុង​ផ្សែង​បារី​ថយចុះ​គួរឱ្យកត់សម្គាល់ ។ ក្រៅពីនេះ ក្រូច​ត្លុង សម្បូរ​សារជាតិ flavonoid មាន​ឥទ្ធិពល​ដូចជា សារជាតិ​ប្រឆាំង​អុកស៊ីត​កម្ម ធម្មជាតិ​១, ការពារ​និង​ទប់ស្កាត់​សកម្មភាព​របស់​ពពួក​សារជាតិ​បង្ក​មហារីក​។ ក្រូច​ត្លុង​មាន​ពណ៌​ផ្កាឈូក​, ក្រហម ផ្ទុក​បរិមាណ lycopene ខ្ពស់​, ជួយ​ប្រឆាំង អុកស៊ីត​កម្ម រួមចំណែក​ធ្វើឱ្យ​ថយ​ចុះ​គ្រោះថ្នាក់​មហារីក​ក្រពេញប្រូ​ស្តាត ។​
​    ​ប្រយ័ត្នប្រយែង​ពេល​កំពុង​ប្រើប្រាស់​ឱសថ​មួយចំនួនៈ
​    ​បរិភោគ​ក្រូច​ត្លុង​ច្រើន​ពេល​ប្រើប្រាស់​ឱសថ​មួយចំនួន​អាច​បង្ក​ជា​បាតុភូត​ប្រតិកម្ម​ថ្នាំ​(​ប្រតិកម្ម​តែង​កើតឡើង​ដល់ ៣​ថ្ងៃ​ក្រោយ​ពេល​បរិភោគ ឬ​ផឹក​ទឹកក្រូច​ត្លុង​) ។ អ្នក​គួរ​សួរ​យោបល់​វេជ្ជបណ្ឌិត​អំពី​ការ​ទទួលទាន​ក្រូច​ត្លុង​, ពេល​កំពុង​ប្រើប្រាស់​ឱសថ​មួយចំនួន​ខាងក្រោម​នេះ​ ៖
​    ​-​ឱសថ​ព្យាបាល​លើសឈាម​ ៖ felodipine, nifedipine, nimodipine និង nisoldipine ។​
​    ​-​ឱសថ​ព្យាបាល​ច្របូក​ប្រចល់​ចង្វាក់​បេះដូង​ ៖ amiodarone ។​
​    ​-​ឱសថ​ព្យាបាល​រោគ​ផ្លូវចិត្ត​ ៖ buspirone, Sertaline ។​
​    ​-​ឱសថ​ព្យាបាល​កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់​ ៖ atorvastatin, lovastotin, Simvastatin ។​
​    ​-​ឱសថ​ព្យាបាល​វីរុស​បង្ក​ឱ្យ​ចុះខ្សោយ​អង្គ​បដិបក្ខ ((HIV) : Sapuinavir​។​
​    ​-​ឱសថ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​ជំនួយ​ដល់​អ្នក​ទើប​ផ្សាំ​ភ្ជាប់​គ្រឿងក្នុងដូចជា​ឱសថ Cyclosporin និងtacrolimus ៕

ដកស្រង់ពី  http://www.camnews.org

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: