សណ្ឋាន​វីរុស​ប្រែប្រួល​ថ្មី​អាច​ប្រល័យ​មនុស្សជាតិ​

ពេញ: ​ពួក​អ្នកវិទ្យាសាស្ត្រ​ហុ​ល្លង់​ទើបនឹង​បង្កើត​បាន​សណ្ឋាន​ប្រែប្រួល​របស់វីរុស​ផ្តាសាយ បក្សី​ ដែល​មាន​កម្លាំង​ពុល​ខ្លាំង​ក្រៃ​លែង​អាច​បណ្តាលឱ្យ​មនុស្សរាប់លាន​នាក់​បាត់បង់​ជីវិត​ក្នុង​ពេល​ជាមួយគ្នា ។​

​ ​ការស្រាវជ្រាវ​ខាង​លើ​ជា​ឈ្នួន​បញ្ឆេះ​សម្រាប់​ការឈ្លោះប្រកែក​ដ៏សម្បើម​អស្ចារ្យ​និង​បង្ក​ការបែកបាក់​រវាង​ពួក​អ្នក​ស្រាវជ្រាវ ។ មនុស្ស​មួយចំនួន​ចាត់ទុកថា តាម​ត្រូវ​មិនគួរ​អនុវត្ត​ការស្រាវជ្រាវ​ដូច្នេះ​ឡើយ ។​

​ ​អម្បូ​រ H5N1 បច្ចុប្បន្ន​បណ្តាលឱ្យ​មនុស្ស​៥០០​នាក់​បាត់បង់​ជីវិត និង​ពុំ​ទាន់​គ្រប់​កម្លាំង​ពុលដើម្បី​បង្ក​ជា​គ្រោះថ្នាក់​មហន្តរាយ​ទូទាំង​ពិភពលោក​ទេ ។ ប៉ុន្តែ គេ​ភ័យខ្លាច​ថា ប្រភេទ​វីរុស​ប្រែប្រួលអាច​ត្រូវបាន​ប្រើប្រាស់​ក្នុង​សង្គ្រាម​ជីវសាស្ត្រ ប្រសិន​ធ្លាក់​ទៅ​ក្នុង​ដៃ​ជន​អាក្រក់​។​

​ ​អ្នក​មេរោគ​វិទ្យា Ron Fouchier នៅ​មជ្ឈមណ្ឌល​សុខាភិបាល Erasmus នៅ​ហុ​ល្លង់​ ជា​អ្នក​ដឹកនាំ​ក្រុម​ស្រាវជ្រាវ បាន​រកឃើញ​បម្រែបម្រួល​ហ្សែ​ន​៥​របស់​វីរុស​ផ្តាសាយ​បក្សី ធ្វើឱ្យ​វា​មានលទ្ធភាពឆ្លង​រាលដាល​លឿន​ជាង​មុន ។ លោក​ដំណើរ​ការពិសោធន៍​លើ​ពូជ​សំពោច ព្រោះ​វា​ជា​សត្វ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ពិសោធន៍​វីរុស​ផ្តាសាយ​តាំងពី​យូរ​មកហើយ​, ហើយ​វា​មាន​ប្រព័ន្ធ​ដកដង្ហើម​ដូច​មនុស្ស ។​

​ ​Fouchier បាន​ត្រៀម​ស្មារតី​នឹង​ត្រូវ​សារព័ត៌មាន​រិះគន់​យ៉ាងខ្លាំង​, ហេតុនេះ​លោក​បាន​ជួល​ទីប្រឹក្សា​មួយ​រូប​ដើម្បី​ដាក់ចេញ​យុទ្ធសាស្ត្រ​ប្រពៃណី ។ ពីដំបូង​ការស្រាវជ្រាវ​ត្រូវបាន​អនុវត្តគ្រាន់​តែ​ដើម្បី​យល់​ពេញលេញ​ជាង​អំពី H5N1 ។​

​ ​Fouchier ទទួលស្គាល់ថា អម្បូរ​វីរុស​បង្កើត​ដោយ​ខ្លួន​លោក​ជា​“​វីរុស មួយ​ក្នុងចំណោម​វីរុស​គ្រោះថ្នាក់​បំផុត ដែល​មនុស្ស​អាច​បង្កើត​ឡើង​” ។ លោក នៅតែ​ចង់​បោះផ្សាយ​របាយការណ៍​ពណ៌​នា​ដំណើរការ​បង្កើត​អម្បូរ​វីរុស​នេះ ។​

​ ​ការស្រាវជ្រាវ​ជា​ឈ្នួន​បញ្ឆេះ​សម្រាប់​ការជជែក​វែកញែក​ដ៏​តឹងតែងរវាង​បញ្ហា​សេរីភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ការគ្រប់គ្រង​ការស្រាវជ្រាវ ។ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​អាច​ជួយ​ជា​ប្រយោជន៍​សម្រាប់​សុខភាព​សហគមន៍ តែ​ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ភេរវកម្ម​ជីវសាស្ត្រ ។​

​ ​ការស្រាវជ្រាវ​មួយ​ផ្សេង​ទៀត​លើ​វីរុស H5N1 ដំណើរការ​ដោយ​ពួក អ្នកវិទ្យាសាស្ត្រ​នៅ​មហាវិទ្យាល័យ Wisconsin និង​មហាវិទ្យាល័យ​តូ​ក្យូ ក៏​ផ្តល់​លទ្ធផល​ស្រដៀង​គ្នា ។​

​ ​របាយការណ៍​ទាំង​ពីរ​សុទ្ធតែ​កំពុង​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ក្រុម ប្រឹក្សា​វិទ្យាសាស្ត្រ​ជាតិ​ដើម្បី​សុវត្ថិភាព ជីវសាស្ត្រ​របស់​អាមេរិក (N5ABB) ៕

ដកស្រង់ពី  http://www.camnews.org/

 

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: