ពេជ្រ សិរីរ័ត្ន បញ្ចប់ជីវិតសិល្បៈ សន្សំសុខ គិតថា« ចាញ់បានជាព្រះ ឈ្នះបានជាមា»

ភ្នំពេញ៖ អតីតពិធីការិនី ប្រចាំស្ថានីយ៍ ទូរទស្សន៍បាយ័ន ក្នុងកម្មវិធី “រាត្រីពណ៌ស្វាយ” ពេជ្រ សិរី រ័ត្ន ថ្វីត្បិតតែ នាងបញ្ចប់អាជីពសិល្បៈ ទាំងស្រុងទៅហើយក្តី ក៏ប៉ុន្តែនៅតាមស្ថាប័ន ព័ត៌មាននានានៅក្នុងស្រុក នៅតែចាប់ អារម្មណ៍ និងចុះផ្សាយជាបន្តបន្ទាប់ទាក់ទងនិងជីវិតឯកជនរបស់នាង ជាពិសេសគឺរឿងរ៉ាវស្នេហា ដែលត្រូវ បានគេដឹងថា ពិធីការិនីសម្តីផ្អែមរូបនេះ កំពុងតែលេងឆាកល្ខោនឆ្ពិនភ្នែកមហាជន ខណៈដែល នាងមិនមាន ចេតនាណាមួយនឹងបង្ហាញរឿងរ៉ាវ ទាំងអស់នេះជាចំហរ ដូចអតីតគូរស្នេហ៍នាង លោកគង់ វិសាលឡើយ។

ជាថ្មីម្តងទៀតពេជ្រ សិរីរ័ត្ននៅតែមិនបានគេចផុតពីក្រសែភ្នែករបស់អ្នកចូលចិត្តតាមដានសកម្មភាពតារា ទោះ បីជា ពេលខ្លះនាងខំបន្លំខ្លួនពេលដើរទៅ ណាមកណា ដើម្បីកុំឲ្យមានគេស្គាល់ក៏ដោយ។ទន្ទឹមនឹងនោះដែរ រឿងរ៉ាវទាក់ទងនិងជីវិតឯកជនបានផ្ទុះឡើងជាថ្មីម្តងទៀតដោយត្រូវបានគេសង្ស័យថា បុរសម្ចាស់ស្នេហ៍ថ្មី របស់នាងដែលជាអណិកជនខ្មែរកំពុងរស់នៅសហរដ្ឋអាមេរិកឈ្មោះ សែត សុខា វ័យជាង ៣០ឆ្នាំ ជាអ្នកជំនួញ និងម្តាយរបស់បុរសរូបនេះ ដែលកំពុងតែមានទំនាក់ ទំនងយ៉ាងស្អិតរមួត ជាមួយគ្នានោះគឺស្រីស្រស់ពេជ្រ សិរីរ័ត្ន គ្រាន់តែបំភ្លៃព័ត៌មាននេះឡើងដើម្បីបិទបាំង និងរឿងមិនប្រក្រតីជាច្រើនដែលកំពុងកើតឡើង ចំពោះនាងតែ ប៉ុណ្ណោះ។

ជុំវិញព័ត៌មានដ៏រសើបនេះ អតីតពិធីការិនីធ្លាប់មានឈ្មោះបោះសម្លេងដ៏សម្បើមនោះ ហាក់មិនសូវសម្តែងពី ភាពប្រតិកម្មណាមួយជុំវិញព័ត៌មានទាំងអស់នេះឡើយ។ ពេជ្រ សិរីរ័ត្ន បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ ជុំវិញរឿងរ៉ាវថ្មីៗដែលកំពុងកើតឡើងនេះថា ” ក្នុងជិវិតជាអ្នក សិល្បៈគឺគេចមិនផុតនឹងរឿងរ៉ាវអាស្រូវទាក់ទងនិងព័ត៌មានយកប្តីអ្នកនេះ យកប្តីអ្នកនោះឡើយ សម្រាប់ខ្ញុំគ្រាន់តែថា ព័ត៌មានទាំងអស់នេះវាហាក់បីដូចជា ស៊ាំនឹងទទួលយកទៅហើយឥឡូវនេះ ចង់និយាយ ថាមើលទៅលែង ប្រតិកម្មទៅហើយ ព្រោះវាអាក្រក់ហួសហេតុពេក “។

ពេជ្រ សិរីរ័ត្ន បានសង្កត់ធ្ងន់ថា ” ទោះ បីជាព័ត៌មានហ្នឹងនរណាជាអ្នកនិយាយក៏ដោយ ក៏ខ្ញុំមិនបានឈឺក្បាលនឹងព័ត៌មាននេះដែរ ព្រោះខ្ញុំមិនបានធ្វើ រឿងហ្នឹង។ បើគេចេះតែនិយាយថា ខ្ញុំទាក់ទងជាមួយអ្នកនេះ ជាមួយអ្នកនោះ សួរថា តើពួកគេមាន អំនះ អំណាងអ្វីបានជាដើរនិយាយពីខ្ញុំអីច្ចឹង? តើពួកគេមានរូបភាព ឬឯកសារណាមួយបញ្ជាក់ថាខ្ញុំយកប្តីគេ? ខ្ញុំគិតថាអ្នកសារព័ត៌មានពេលសរសេរមានគេមើលទូទាំងប្រទេស ប៉ុន្តែហាក់បីដូចជាគ្មានវិជ្ជាជីវៈក្នុងខ្លួន “។

មកដល់ត្រង់ចំណុចនេះ ពេជ្រ សិរីរ័ត្ន ហាក់បញ្ចេញសម្តីខ្លាំងៗទៀតថា ” យល់ថាមនុស្សបើគេមិនឈឺក្បាល នឹងរឿងបែបហ្នឹង គេមិនយកខួរក្បាលទៅគិតរឿង នេះនាំតែក្តៅក្រហាយពីខ្ញុំទេ អ្នកដែលក្តៅក្រហាយទេ ដែលគាត់ត្រូវខ្វល់ខ្វាយរឿងហ្នឹង ។ តើខ្ញុំត្រូវឈឺឆ្អាលរឿងហ្នឹងដើម្បីអ្វី? បើគេពូកែនិយាយអាក្រក់ពីខ្ញុំ ឲ្យគេទទួលទៅ ហើយខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរ “។មានសំនួរថា តើរឿងរ៉ាវដែលកំពុងតែបែកធ្លាយនឹង មានស្ថានភាពធ្ងន់ធ្ងរចំពោះនាងនៅពេលនេះ វាជាការពិតឬយ៉ាងណា?

ពេជ្រ សិរីរ័ត្ន និយាយលាយឡំនិងសំណើចថា ” សើច…! ខ្ញុំអត់ដឹងថាធ្វើយ៉ាងម៉េចទៀតទេ។ សូម្បីតែនាងលី ម៉ារីណា គាត់បញ្ចេញទាំងរូបថតនិងរឿងរ៉ាវ ទាំងអស់ជាមួយគូដណ្តឹងផង នៅ មានបញ្ហាមិនចេះ ចប់មិនចេះ ហើយ ចុះទម្រាំខ្ញុំ បើចាំតែបកស្រាយពេលឮគេនិយាយម្តងថាអញ្ចេះម្តងថាអញ្ចុះ មិនខ្ញុំឈឺក្បាលស្លាប់ ទៅ ហើយ ព្រោះខ្ញុំនិយាយកន្លងមកគេមិនជឿទៅ ហើយ បើឲ្យខ្ញុំនិយាយច្រើនជាងនេះក៏នៅតែដដែល។ ម្យ៉ាងទៀតកន្លងមកគេថាខ្ញុំនិយាយ ទៅឌឺដងឲ្យអ្នកផ្សេង ខ្ញុំចង់ប្រាប់ថាខ្ញុំគ្មានចេតនាឌឺដងឲ្យអ្នកណាទេ ខ្ញុំសុំកុំឲ្យមានពាក្យលេចឮអ្វីតទៅទៀត។ ពេលខ្លះខ្ញុំមានអារម្មណ៍ខឹងខ្លាំង តែគិតយូរៗទៅ ខឹងមិន ដឹងបាន ប្រយោជន៍អ្វី ប្រតិកម្មដើម្បីអ្វី? គេហែកហួខ្ញុំអាក្រក់ៗ ខ្ញុំអត់ចេះហែកហួពីអ្នកណាទេ ខ្ញុំក៏ជាអតីតពិធីការិនី មួយរូបដែលជាមនុស្ស មានភាព ល្បីល្បាញពីមុនមកដែរអត់ត្រូវយករឿងបែបហ្នឹងមកធ្វើអាជីវកម្ម និងយកវេទិកា ព័ត៌មាននិយាយឆ្លើយឆ្លងគ្នា នោះឡើយវាអត់ប្រយោជន៍សម្រាប់ខ្ញុំ។ នេះខ្ញុំ អត់និយាយផងប៉ុណ្ណឹង ចុះទម្រាំខ្ញុំ ចេញមុខទៀតទៅជាយ៉ាងណា ខ្ញុំសន្សំតែសុខទេ ។ដូចព្រះពុទ្ធបានទូន្មានថា ចាញ់បានទៅព្រះ ឈ្នះបានទៅ មា” ។

នេះគឺជាការបកស្រាយខ្លះៗពីសំណាក់ពិធីការិនីពេជ្រ សិរីរ័ត្ន ជុំវិញព័ត៌មានដែលកំពុងបោកបក់យ៉ាង រន្ថើនមកលើពិធីការិនីរត់ចោលទ្រនំរូបនេះ ហើយនាងនៅតែ អះអាងទៀតថា គូស្នេហ៍ថ្មីឈ្មោះ សែត សុខា ជាអ្នកជំនួញនៅអាមេរិកនោះគឺជាគូស្នេហ៍ពិតប្រាកដរ បស់នាងនិងក៏គ្មានទំនាក់ទំនងជាមួយប្តី របស់គេដែរ។ ពេជ្រ សិរីរ័ត្ន មិនបានបញ្ជាក់ពីកាលបរិច្ឆេទចូលរោងការជាមួយលោកសែត សុខានោះទេ ដោយត្រូវប្រើ ពេលវេលាស្វែងយល់ចិត្តគ្នាឲ្យច្រើនជាងនេះ ហើយចង់ឲ្យ អ្នកណាថាអីក៏ថាទៅ៕

ដកស្រង់ពី  http://www.dap-news.com/morokatmagazine/6-morokat-magazine/35501–l-r.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: