ផ្លែឈើ​ជួយ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​ក្នុង​រដូវរងា​

ភ្នំពេញ:ការប្រែប្រួល​ធាតុអាកាស​និង​ភាព​ត្រជាក់​នៅ​រដូវរងា ធ្វើឱ្យ​ចុះខ្សោយសមត្ថភាព​ទប់ទល់ បណ្តាល​ឱ្យ​សរីរាង្គ​ងាយ​ក្លាយជា​គោលដៅ​វាយប្រហាររបស់​ជំងឺ​ជាច្រើន​ដូចជា គ្រុនផ្តាសាយ  ក្អក​… ។​

​    ​ប្រភព​ផ្លែឈើ​ខាងក្រោម​នេះ នឹង​ផ្គត់ផ្គង់​វីតាមីន​និង​សារជាតិ​បំប៉នច្រើន​ប្រភេទ​ ជួយ​កែប្រែ​ឱ្យ​ប្រសើរសមត្ថភាព​ទប់ទល់​និង​បង្កើន​ការ​ការពារ​សរីរាង្គ​ក្នុង​រដូវរងា ។​

​    ​១-​ចេក​
​    ​ថ្វី​ត្បិត​ជា​ប្រភេទ​ផ្លែ​ឈើ​មាន​គ្រប់រដូវ តែ​ចេក​ក៏​ត្រូវបាន​ចាត់ទុក​ជា​ប្រភេទ​ផ្លែឈើ​ជួយ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​នៅរដូវ​រងា ។ ជា​ប្រភព​ផ្គត់ផ្គង់​ប៉ូ​តា​ស្យូម ជាតិ​សរសៃ​និង​វីតាមីន C រួម ចំណែក​បង្ការ​គ្រោះ​ថ្នាក់​ឆ្លង​ជំងឺ​គ្រុន​និង​ផ្តាសាយ ។ ប៉ុន្តែ​ប្រការ​គួរឱ្យ​យក ចិត្ត​ទុកដាក់​បំផុត​នៅ​ផ្លែ​ចេក​គឺ​ជា​បរិមាណ​វីតាមីន B6 ដ៏​ច្រើន​លើសលប់​។  ប្រភេទ​វីតាមីន​នេះ​ដើរ​តួនាទី​សំខាន់​ក្នុង​ការកែប្រែ​ភាព​ខ្លាំងក្លា​របស់ប្រព័ន្ធ​អង្គ​បដិបក្ខ​ក្នុង​សរីរាង្គ ។​

​    ​២-​ក្រូច​
​    ​ក្រូច​ជា​ផ្លែឈើ​ល្បីឈ្មោះ​ដោយសារ​សម្បូរ​វីតាមីន C​។ វា​ពុំ​ត្រឹមតែជួយ​ធ្វើឱ្យ​ភ្លឺ​និង​កែប្រែ​ឱ្យ​ប្រសើរ​រចនាសម្ព័ន្ធ​របស់​ស្បែក​ប៉ុណ្ណោះ​ទេ តែ​នៅមានលទ្ធភាព​បន្ទាប​គ្រោះថ្នាក់​កើត​ជំងឺ​រលាក​សន្លាក់​សណ្ឋាន​ទាប ។ ស​មាសធាតុ​វីតាមីន C ក្នុង​ក្រូច​ក៏​ជា​កត្តា​ជួយ​ឱ្យ​សរីរាង្គ​វាយ​ផ្តួល​ជំងឺ​គ្រុនផ្តាសាយ​ក្នុងរដូវ​រងា ។ ក្នុង​ផ្លែក្រូច​នៅ​ផ្ទុក betacrytoxanthin យ៉ាងច្រើន​ដែល​មានឥទ្ធិពល​ធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​រីកចម្រើន​របស់​ជំងឺមហារីក​សួត ។​

​    ​៣-​ទំពាំងបាយជូ​រ​
​    ​បរិមាណ​វីតាមីន C មាន​ក្នុង​ផ្លែ​ទំពាំងបាយជូរ ពិសេស​គឺ​ទំពាំង​បាយជូរ​ក្រហម ជួយ​ធ្វើឱ្យ​កើនឡើង​លទ្ធភាព​សកម្មភាព​របស់​ប្រព័ន្ធ​អង្គ​បដិបក្ខនិងបង្ការ​ប្រឆាំង​ជំងឺ​គ្រុន​រងា ។ ទន្ទឹម​នោះ​ស្រទាប់​សម្បក​របស់​ផ្លែ​ទំពាំងបាយជូ​រ  នៅ​ផ្ទុក​សារជាតិ​គីមី​ពី​រុក្ខជាតិ​១​ហៅថា ” resveratrol” ។ នេះ​ជា​សារជាតិ​ពិសេសក្នុង​ទំពាំងបាយជូរ​ជួយ​បង្ការ​ជំងឺ​បេះដូង  និង​រំញោច​សកម្មភាព​របស់​ប្រព័ន្ធ​អង្គ បដិបក្ខ​ក្នុង​សរីរាង្គ​ដោយ​ខ្លាំងក្លា ។​

​    ​៤-​ប្ល៊ូ​បឺរី​
​    ​ផ្លែ​ឈើ​នេះ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ក្នុង​រដូវរងា ពេល​អ្នក​ចង់​ជំរុញ​សកម្មភាព​របស់​ប្រព័ន្ធ​អង្គ​បដិបក្ខ ។ ទឹក​ប្ល៊ូ​បឺរី នឹង​ជួយ​សរីរាង្គ​វាយ​ផ្តួល​ការ​រលាក​ពី ជំងឺ​គ្រុន​រងា​និង​ផ្តាសាយ ។ វា​នៅ​មាន​ផ្ទុក​សារជាតិ​ចម្រុះ​មាន​សមត្ថភាព​ទប់ស្កាត់​បាក់តេរី ជួយ​រារាំង​ការកកើត​ដុំ​មហារីក​ក្នុង​សរីរាង្គ​។ ប្ល៊ូ​បឺរី នៅ​ល្បីឈ្មោះ​ជាមួយនឹង​សមត្ថភាព​ព្យាបាល​ជំងឺឆ្លង​មេរោគ​ផ្លូវ​មូត្រ​ក៏​ដូច​ទប់ស្កាត់ ការកកើត​កំណក​ច្បាម​នៅលើ​ធ្មេញ​។ ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​អាស៊ី​ត quince  ដែល​ជា​ប្រភេទ​អាស៊ីត​ជួយ​បង្ការ​ការកកើត​គ្រាប់​ក្រួស​មិន​រលាយ​ក្នុង​តម្រងនោម​។ អាស្រ័យហេតុនេះ ការប្រើប្រាស់​ប្ល៊ូ​បឺរី​ជាប្រចាំ​នឹង​ធ្វើឱ្យ​ថយ​ចុះ​ការប្រឈម​កើត​ជំងឺ​ក្រួសតម្រងនោម ។

​    ​៥-​គី​វី​
​    ​គី​វី ផ្គត់ផ្គង់​យ៉ាងច្រើន​នូវ​វីតាមីន A, C និង E ។ ពពួក​វីតាមីន​នេះ​គឺជាប្រភព​ផ្គត់ផ្គង់​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ច្រើន​អស្ចារ្យ ការពារ​សរីរាង្គចៀសផុត​ពី​ពពួក​រ៉ាឌីកាល់​សេរី ។ គី​វី នៅ​សម្បូរ​សារជាតិ​ដែក អាស្រ័យ​ហេតុ​នោះ វា​ទប់ស្កាត់​ជំងឺ​ខ្វះ​ឈាម ។​
​    ​សារជាតិ flavonoid ដែល​មាន​វត្តមាន​ក្នុង​ផ្លែ​គី​វី​នៅ​ជួយ​ការពារ កោសិកា​ក្នុង​សរីរាង្គ​មិន​ត្រូវ​អុកស៊ីត​កម្ម ក៏​ដូច​ទប់ស្កាត់​បម្រែបម្រួល​របស់ DNA ។ នេះ​ក៏​ជា​ប្រភេទ​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​សរីរាង្គ​។​

​    ​៦-​ទ​ទឹម​
​    ​អាស្រ័យ​ដោយ​បរិមាណ​វីតាមីន A, C​និង AHA ដ៏​ច្រើន​, ទទឹម​ត្រូវបាន  បញ្ចូល​ទៅក្នុង​បញ្ជី​ផ្លែឈើ​ល្អ​សម្រាប់​ប្រព័ន្ធ​អង្គ​បដិបក្ខ ។ វីតាមីន C ក្នុង​ផ្លែ​ទទឹម​ធ្វើ​សកម្មភាព​ដូចជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ​មួយ មាន សារប្រយោជន៍​ច្រោះ​ឈាម ។ ទទឹម​នៅ​ជា​ប្រភព​ផ្គត់ផ្គង់​ជាតិ​ដែក​ដ៏​ច្រើន អាច​ជួយ​បង្ការ​ជំងឺ​ខ្វះ​ឈាម  ។​

​    ​៧-​ផ្លែ​ប៉ោម​
​    ​ក្រៅ​ពី​សារជាតិ​ប្រឆាំង​អុកស៊ីត​កម្ម ផ្លែ​ប៉ោម​នៅ​ផ្ទុក​យ៉ាង​ច្រើន​នូវ​សារ ជាតិ​សរសៃ សារជាតិ flavonoid និង​វីតាមីន C ។ វា​ជួយ​បង្ការ​ជំងឺមហារីក សួត​និង​ហឺត ។ ផ្លែ​ប៉ោម​ជា​ប្រភេទ​ផ្លែ​ឈើ​មាន​ពេញ​មួយឆ្នាំៗ​។ ទទួលទាន ផ្លែ​ប៉ោម​ទាំងមូល​នឹង​ល្អ​ជាង​ប្រៀប​នឹង​ការ​ផឹកទឹក​ផ្លែ​ប៉ោម ព្រោះ​សរីរាង្គ​នឹងមាន​បន្ថែម​សារជាតិ​សរសៃ​ដ៏​ចាំបាច់​ដើម្បី​រំលាយ​បាន​បរិមាណ​ស្ករ​ធម្មជាតិក្នុង​ផ្លែឈើ​នេះ ៕

ដកស្រង់ពី  http://www.camnews.org/

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: