នគរបាល ស្រុកអង្គស្នួល ឃាត់ខ្លួន ជនសង្ស័យម្នាក់ តាមដីការបស់តុលាការ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ លួចភ្លេងពិណពាទ្យ វត្ដទាន់អរកាលពីអំឡុងឆ្នាំ២០១០ ត្រូវបាននគរបាលស្រុកអង្គស្នួល ចុះទៅឃាត់ខ្លួនតាមដីកា របស់តុលាការ ហេតុការឃាត់ខ្លននេះ កើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១២ ស្ថិតនៅក្នុងភូមិទួលខ្លង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

ប្រភពព័ត៌មានពីនគរបាល ស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆៀង វៃឆៃ ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិអញ្ចាញ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ការឃាត់ ខ្លួនយុវជនខាងលើនេះ គឺធ្វើឡើងទៅតាមដីកា របស់តុលាការខេត្ដកណ្ដាល លេខ៩៧៥ ចុះថ្ងៃទី ២១ខែធ្នូ ឆ្នាំ២០១១ ចេញដោយចៅក្រមស៊ើបសួរ អិន វ៉នវិបុល នៃសាលាដំបូងខេត្ដកណ្ដាល។

លោក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួលបានឱ្យដឹងថា ជនសង្ស័យរូបនេះ ធ្លាប់ធ្វើសកម្មភាពលួចភ្លេងពិណពាទ្យវត្ដទាន់អរ កាលពីអំឡុងឆ្នាំ២០១០ ហើយសមត្ថកិច្ចបានធ្វើ របាយការណ៍បញ្ជូនទៅថ្នាក់លើ ពីសកម្មភាពនេះ។ ហើយកន្លងមកតុលាការធ្លាប់ចេញដីកាបង្គាប់ ឱ្យជនសង្ស័យចូលខ្លួនទៅបំភ្លឺដែរ ប៉ុន្ដែជន សង្ស័យមិនព្រមចូលខ្លួនទៅបំភ្លឺនោះទេ ដូចនេះហើយទើបតុលាការចេញដីកា ឱ្យឃាត់ខ្លួនតែម្ដងទៅ ។

ពេលនេះជាសង្ស័យ បាននិយាយថា ខ្លួនពុំដែលធ្លាប់លួចភ្លេងពិណពាទ្យ វត្ដនោះទេ គឺធ្លាប់តែលួចមាន់អ្នកភូមិប៉ុណ្ណោះ តែទោះបីជាយ៉ាងជនសង្ស័យ ត្រូវនគរបាល កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការ ទៅតាមច្បាប់ ៕

ដកស្រង់ពី  http://www.dap-news.com/typography/the-news/35508-2012-01-28-08-29-04.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: