Nokia Lumia 900 ដាក់លក់នៅ ចក្រភពអងគ្លេស ឆាប់ៗនេះហើយ!

តាម​ប្រភពព័ត៌មាន មិន​ច្បាស់​ការណ៍ បាន​ឲ្យ​ដឹងថា ទូរស័ព្ទ Lumia 900 ត្រូវបាន​គេ​រំពឹងថា នឹង​មកដល់​ចក្រភព​អងគ្លេស នៅ​ខែមិថុនា ឆ្នាំ​២០១២ ខាងមុខ​នេះហើយ​។​

​ចំណែក ក្រុមហ៊ុន Nokia មិន​បានចេញ​សេចក្តីប្រកាស​ផ្លូវការ​ណាមួយ ពី​កាលបរិច្ឆេទ ដែល​ទូរស័ព្ទ Lumia 900 មាន​លក់​នៅលើ​ទីផ្សារ​នៅ​អ៊ឺរ៉ុប​នោះ​ទេ ប៉ុន្តែ​គេហទំព័រ​ព័ត៌មាន​បច្ចេកវិទ្យា Carphone Warehouse កំពុងតែធ្វើការ​ទាក់ទាញ និង​អនុញ្ញាតិ​ឲ្យ​អតិថិជន​ធ្វើ​និយាយ​អី្វ ដែល​គេ​ចាប់អារម្មណ៍ ចំ​ពោះ​​ទូរស័ព្ទ Nokia Lumia 900 លើ​គេហទំព័រ​មួយ​នេះ ដើម្បី​ក្រុមហ៊ុន Nokia ឆាប់​បញ្ជូន​ទូរស័ព្ទ ទាំងនេះ​ទៅ​លក់​នៅ​ទីនោះ ។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន Nokia បានបង្ហាញ​នូវ​ទូរស័ព្ទ Lumia 900 នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ គ្រឿង​អេ​ឡិច​ត្រូ​និ​ច ២០១២ ដែល​ប្រភេទ​ទូរស័ព្ទ​នេះ ទ​ទួល​បាន​ការគាំទ្រ យ៉ាងច្រើន និង​ជាប់​ពាន់រង្វាន់ CES ២០១២ ទៀតផង ក្នុងនោះ​យើង​ដឹង​ហើយ​ថា វា​មាន​បំពាក់​កាមេរ៉ា ៨ ម៉េ​ហ្គា​ភិ​ក​សេល នៅ​ខាង​​ខ្នង និង​ខាងមុខ ទំហំ ១​ម៉េ​ហ្គា​ភិ​ក​សេល រួមជាមួយ​នឹង​ការ​រចនា​តាម​ម៉ូត ដែល​ក្រុមហ៊ុន Nokia ធ្លាប់​បានធ្វើ​ពីមុន​។​

​យោងតាម​ក្រុមហ៊ុន AT&T បាន​ឲ្យ​ដឹងថា ទូរស័ព្ទ Nokia Lumia 900 នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​មកដល់​សហរដ្ឋអាមេរិក​នៅ​ខែ​មិនា តែ​ទោះបីជា​យ៉ាង​ណា ក្រុមហ៊ុន Nokia មិនទាន់​ប្រកាស​ជា​ផ្លូវការ​ពី​កាល​បរិ​ចេ្ឆ​ទ​នៅឡើយ​ទេ​។ អតិថិជន​គាំទ្រ​ទូរស័ព្ទ Nokia នៅ​ទ្វីប​អ៊ឺរ៉ុប នឹង​សប្បាយរីករាយ​នៅ​ពេល​ដែល​ដឹងថា ក្រុមហ៊ុន កំពុង​តែមាន​ផែនការ នាំចូល​ប្រភេទ​ទូរស័ព្ទ Lumia ចូល​ដាក់លក់​នៅលើ​ទីផ្សារ​អ៊ឺរ៉ុប ជាមួយនឹង​ទូរស័ព្ទ Lumia 800 ប៉ុន្តែ ខាង​​បច្ចេកវិទ្យា LTE នឹង​មិនអាច​ផ្គត់ផ្គង់​ដំណើរការ​ម៉ាស៊ីន​បានល្អ​ទេ ព្រោះថា​នៅ​ទីនោះ​ខ្វះ​បណ្តាញ networks​។​

ដកស្រង់ពី  http://www.lookingtoday.com/entertainment-news.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: