អង្គការសេដាក ផ្តល់យុទ្ធសាស្ត្រ សំខាន់ៗ ក្នុងការធ្វើស្រូវ វស្សារដូវថ្មី

ភ្នំពេញៈ អង្គការសេដាក បានធ្វើការផ្សព្វផ្សាយ ពីគំនិតសំខាន់ៗ ឱ្យប្រជាកសិករត្រៀមខ្លួនធ្វើស្រូវវស្សារដូវថ្មី ដើម្បីធ្វើយ៉ាងណាទទួលបានផលស្រូវកើនឡើង ជាងមុន ដែលជាការរួមចំណែកជួយដល់ជីវភាពកសិករ។

យុទ្ធសាស្រ្តសំខាន់ៗរបស់សេដាក មានដូចជាការគ្រប់គ្រងជញ្រ្ជាំង ការពង្រាបដី ការគ្រប់គ្រងទឹក និងការបង្កើនការ ប្រើជីធម្មជាតិ។

យោងតាមព័ត៌មានដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១២ឱ្យដឹងថា ការត្រៀមខ្លួនក្នុងការធ្វើស្រូវរដូវថ្មី គឺជាការសំខាន់មួយ ដើម្បីទទួលបានផលស្រូវកើនឡើង។   ដើម្បីជាជំនួយបន្ថែមដល់កសិករឱ្យត្រៀមខ្លួនបានល្អក្នុងរដូវប្រាំងនេះ ក្នុងការធានាបាននូវការផលិត ស្រូវនៅរដូវថ្មីឱ្យបានផលកាន់តែច្រើនថែមទៀត អង្គការសេដាក សូមផ្ដល់នូវគំនិតសំខាន់ៗមួយចំនួនដូចខាងក្រោមៈ

១.គ្រប់គ្រងជញ្ជ្រាំងៈ ភ្ជួរលប់ជញ្ជ្រាំង ឬយ៉ាងអន់ណាស់ការពារកុំឱ្យមានការដុតបំផ្លាញសំរាប់ភ្ជួរលប់នៅពេលរដូវធ្លាក់ភ្លៀង។ ការភ្ជួរលប់ជញ្ជ្រាំង នឹងជួយឱ្យដីផុសបានល្អ និងនាំមកនូវសារធាតុចិញ្ចឹមជាច្រើនដល់ដំណាំស្រូវ។

២.ពង្រាបដីៈ ពង្រាបដីឱ្យបានស្មើថែមទៀត យកល្អចែកស្រែឱ្យបានតូចៗ ដើម្បីងាយស្រួលក្នុងការពង្រាបដី។ កន្លែងទួលដែលឈូស ឬកាយពង្រាប ហើយកុំភ្លេចបន្ថែមជី ពីព្រោះដីស្រទាប់លើ ដែលសំបូរជីជាតិត្រូវបានកាយចេញអស់ហើយ។

៣.គ្រប់គ្រងទឹកៈ ពាក្យចាស់ពោលថា “ ធ្វើស្រែនឹងទឹក ” មានន័យថាយើងត្រូវចេះគ្រប់គ្រងទឹកឱ្យបានល្អ ពីព្រោះស្រូវបើមានទឹកច្រើនពេកក៏មិនល្អ អត់ទឹកក៏មិន ល្អដែរ។ ដើម្បីគ្រប់គ្រងទឹកឱ្យបានល្អគេត្រូវជួសជុល ឬលើកភ្លឺស្រែ បន្ថែមធ្វើយ៉ាងណាឱ្យបានភ្លឺធំល្អសំរាប់ងាយស្រួលក្នុងការគ្រប់គ្រងទឹក។

យកល្អយើងគួរចំណាយផ្ទៃដីស្រែប្រហែល ១០-១៥ ភាគរយ ដើម្បីជីកជាប្រឡាយឬស្រះដើម្បីងាយស្រួលក្នុងការបញ្ចេញបញ្ចូលទឹក សំរាប់រក្សា និងបង្កើន ទិន្នផលស្រូវ។

៤.បង្កើនការប្រើជីធម្មជាតិៈ កសិករគួរប្រមែប្រមូលកាកសំណល់ធម្មជាតិ ដូចជាស្លឹកឈើ ចំបើង លាមកសត្វ។ល។

សំរាប់សន្សំទុកធ្វើជាជីធម្មជាតិឱ្យបានកាន់តែច្រើនកាន់តែល្អ។ យកល្អអ្នកដែលមានចិញ្ចឹមសត្វពាហនៈ គួរតែនាំគ្នាសាងសង់ ឡជីវឧស្ម័ន ដើម្បីបំលែងលាមកសត្វឱ្យទៅជាជីដ៏ល្អប្រសើរ និងទទួលបាននូវឧស្ម័នសំរាប់ប្រើប្រាស់ក្នុងគ្រួសារ (ចំអិនអាហារ និង ការបំភ្លឺផ្សេងៗ)។

លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាក មានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា ប្រសិនបើកសិករអ្នកធ្វើ ស្រែវស្សាអនុវត្ដនូវគំនិតទាំង ៤ ខាងលើបានល្អប្រសើរ ផលស្រូវនៅរដូវខាងមុខពិតជាកើនឡើងច្រើនជាពុំខាន គឺកើនប្រហែល ២០-៣០ ភាគរយ លើសពីរដូវកន្លងមក”។

គួរបញ្ជាក់ កន្លងមកគ្រួសារកសិករជាច្រើនគ្រួសារ បានទទួលផលស្រូវកើនឡើង តាមរយៈការត្រៀមខ្លួន និងបានអនុវត្ដន៍នូវគំនិតសំខាន់ៗខាងលើ។ បច្ចុប្បន្ន អង្គការសេដាក ក្នុងកិច្ចសហការជាមួយអជ្ញាធរមូលដ្ឋាន កំពុងផ្សព្វផ្សាយគំនិត សំខាន់ៗខាងលើនេះនៅចំនួនជាង ៣០០០ភូមិទូទាំងប្រទេសកម្ពុជា៕

ដកស្រង់ពី  

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: