បុរសខកស្នេហ៍ ស៊ិន សំនៀង ត្រៀមទៅសម្តែង នៅប្រទេសកូរ៉េ ជាលើកដំបូង

ភ្នំពេញ ៖ បើទោះបីជាចូលប្រឡូក ក្នុងវិស័យសិល្បៈជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែសំឡេង នៃការគាំទ្រហាក់បីដូចជាមិនសូវជាមាន ឈ្មោះបោះសំឡេងខ្លាំង ដូចតារា ដទៃក៏ពិតមែន ប៉ុន្តែបើនិយាយពីការងារវិញហាក់បីដូចជា គ្មានពេលទំនេរសោះ ហើយនៅក្នុងឆ្នាំថ្មីនេះ ក៏មានគម្រោងចេញទៅសម្តែង នៅប្រទេសកូរ៉េជាច្រើនខែ ទៀតផង ។

ជួបជាមួយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក ស៊ិន សំនៀង បានប្រាប់ទាំងបញ្ចេញអាការៈ ហត់នឿយថា បច្ចុប្បន្ននេះ លោកមានការមមាញឹកខ្លាំងមែនទែន ពេលខ្លះមានពេលសំរាកតែ ២ទៅ៣ម៉ោង តែប៉ុណ្ណោះក្នុងមួយថ្ងៃ ព្រោះត្រូវចេញថតច្រើន ទន្ទឹមនិងការរវល់នេះ ផងដែរក៏មានស្ថានីយទូរទស្សន៍ ទាក់ទងចង់ឲ្យ ថតរឿងទៀត ប៉ុន្តែពេលខ្លះលោកមិនបានទទួលទេ ព្រោះគិតថារវល់ពេក ហត់ ហើយមួយថ្ងៃៗ ចំណាយពេលវេលាជាមួយការងារច្រើន គ្មានពេលសំរាប់ខ្លួនឯង សោះ។ ហើយមូលហេតុដែលលោក មិនទទួលថតខ្សែភាពយន្តនោះ ដោយសារតែលោកចង់ទុកពេល សំរាកបន្តិចសិន ទើបចាប់ផ្តើមជាមួយការងារមួយទំហឹង ទៀត ។

លោកបានបន្តទៀតថា “ខ្ញុំចង់សំរាកពីការងារមួយរយៈ ប៉ុន្តែខ្លាចបងប្អូនទស្សនិកជន ភ្លេចមុខដូច្នេះហើយបានជាខ្ញុំមិនសូវទទួលការងារ ថតរឿងព្រោះថា ថតរឿង គឺត្រូវចំណាយពេលវេលាច្រើន ប៉ុន្តែទន្ទឹមនិងនេះ ខ្ញុំក៏កំពុងតែមានគម្រោង នឹងចេញទៅសម្តែងនៅប្រទេសកូរ៉េ ជាមួយសិល្បករសិល្បការិនីខ្មែរជាច្រើននាក់ ដោយការចេញទៅនោះ គឺប្រហែលជា៦ខែ ប៉ុន្តែគឺត្រូវផ្លាស់ប្តូរតារាជាច្រើនរូប ក្នុងការចេញទៅសម្តែង ហើយខ្ញុំក៏មិនទាន់ដឹងថា ខ្ញុំត្រូវទៅសម្តែងរយៈពេលប៉ុន្មានខែ ហើយត្រូវចេញទៅនៅថ្ងៃណានោះដែរ គឺដឹងត្រឹមតែថាការចេញទៅសម្តែង នេះប្រហែលជានៅពាក់កណ្តាលឆ្នាំ២០១២ នេះ” ។

តារាសម្តែងវ័យ៣៤ឆ្នាំ លោក ស៊ិន សំនៀងដែលមានស្នេហាមិនសមបំណងរូបនេះ បានបោះជំហាន ចូលប្រឡូក ក្នុងវិស័យសិល្បៈដោយមិនបានព្រៀងទុក រយៈពេលជាង១០ឆ្នាំ កន្លងមក បើទោះបីជាលោក មិនសូវមានឈ្មោះបោះសំឡេង ដូចតារាដទៃក៏ពិតមែន ប៉ុន្តែលោកហាក់បីដូចជា មមាញឹកជាមួយការងារ សិល្បៈច្រើន ទាំងការថតស្ពតពាណិជ្ជកម្ម, ថតចម្រៀងកាយវិការ ខារ៉ាអូខេ ដែលភាគច្រើនទស្សនិកជន ឃើញគាត់ សម្តែងនៅផលិតកម្មហង្សមាស និងថតរឿង ជាច្រើន ឲ្យបណ្តាផលិតកម្ម និងស្ថានីយទូរទស្សន៍ផងដែរ ៕

ដកស្រង់ពី  http://www.lookingtoday.com/entertainment-news.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: