ទទួលទាន​សណ្តែកដី​ ជួយ​បញ្ចុះ​ទម្ងន់ ប្រឆាំង​ភាពចំណាស់

សណ្តែកដី​និង​បណ្តា​ផលិតផល​ពី​សណ្តែកដី អាចជួយគ្រប់គ្រង​ទម្ងន់ និង​ទប់ស្កាត់​ធាត់​យ៉ាង​មាន​ប្រសិទ្ធភាព

សណ្តែកដី និង បណ្តា ផលិតផល ពី សណ្តែកដី អាចជួយគ្រប់គ្រង ទម្ងន់ និង ទប់ស្កាត់ ធាត់ យ៉ាង មាន ប្រសិទ្ធភាព

ភ្នំពេញ: មុននេះ មនុស្ស​ជាច្រើន​តែង​គិតថា សណ្តែកដី​មាន​ផ្ទុក​បរិមាណ​ជាតិខ្លាញ់​ខ្ពស់​ហួស ដូច្នេះ​ហើយ​ចំពោះ​អ្នក​ដែល​ចង់​បញ្ចុះទម្ងន់ ពិសេស​អ្នក​ធា​ត់ មិន​ត្រូវ​ទទួល​ទាន​សណ្តែកដី​ឡើយ​។ ក៏ប៉ុន្តែ​ថ្មីៗ​នេះ ពួក​អ្នកជំនាញការ​ជាច្រើន​បាន​សង្កត់ធ្ងន់ថា សណ្តែកដី​និង​បណ្តា​ផលិតផល​ពី​សណ្តែកដី អាចជួយគ្រប់គ្រង​ទម្ងន់ និង​ទប់ស្កាត់​ធាត់​យ៉ាង​មាន​ប្រសិទ្ធភាព ។​


​    ​
​សណ្តែកដី​អាច​បញ្ចុះទម្ងន់
​    ​ពួក​ជំនាញការ​ជីវជាតិ បាន​រកឃើញ​អាស៊ីតហ្វូលិក​ក្នុង​សណ្តែកដី វា​ផ្ទុក​យ៉ាង​ច្រើន​នូវ​អាស៊ីត​ធ្វើឱ្យ​ថយ​ចុះ​កូ​ឡេ​ស្តេ​រ៉ូល​ក្នុងឈាម ។ ក្រៅពី​អាស៊ីតហ្វូ​លិក សណ្តែកដី​ក៏​ផ្ទុក Cellulose មាន​ប្រយោជន៍​ច្រើន​ដែល​មាន​តួនាទី​ខាងសារជាតិ​សំណល់​ផ្លូវ​ពោះវៀន មិន​បង្ក​ឱ្យ​ធា​ត់ ។​
​    ​ជំនាញការ​ជីវជាតិ​របស់​អាមេរិក​ឱ្យដឹងថា មហាវិទ្យាល័យ​ហា​វ៉ាដ មហាវិទ្យាល័យ​សុខាភិបាល​សាធារណៈ និង​មន្ទីរពេទ្យ​សម្ភព​បូ​ស្តុន បានធ្វើការពិសោធន៍​លើ​មនុស្ស​ធាត់​១០១​នាក់ រួមមាន​ទាំង​បុរស​និង​ស្ត្រី​មជ្ឈិមវ័យ ដោយចែក​ជា​ពីរ​ក្រុម មួយក្រុម​ឱ្យ​ទទួលទាន​របប​ពុំ​សូវ​មាន​ជាតិ​ខ្លាញ់​(​បន្លែ សាច់​) និង​មួយ​ក្រុម​ទៀត​ទទួលទាន​ពពួក​គ្រាប់ (​ប្រេង​សណ្តែកដី ប៊័រ​សណ្តែកដី គ្រាប់ចម្រុះ បន្លែ​)  ។ ក្រោយ​រយៈពេល​ប្រាំមួយ​ខែ ក្រុម​ទាំងពីរ​បាន​ស្រក​ទម្ងន់​១១ គីឡូក្រាម   ប្រៀប​នឹង​ទម្ងន់​មធ្យម ។ ប៉ុន្តែមួយ​ឆ្នាំ​បន្ទាប់ពីនោះ​ក្រុម​ទី​មួយ​កើន​ទម្ងន់​ឡើងវិញ ចំណែក​ក្រុម​ទី​ពីរ (​ទទួលទាន​សណ្តែកដី​) មិន​ឡើង​ទម្ងន់​វិញ​ឡើយ​។ រឿង​នោះ​បង្ហាញថា សណ្តែកដីមាន​ឥទ្ធិពល​បញ្ចុះទម្ងន់​ប្រសិទ្ធភាព ។​

​    ​ប្រឆាំង​ភាពចំណាស់​
​    ​សណ្តែកដី​ផ្ទុក Polyphenol  ធម្មជាតិ ក្រៅពី​ការបន្ថយ​ការរួម​ផ្តុំ​ប្លា​ស្មា ការពារ​បេះដូង នៅ​មាន​ឥទ្ធិពល​ប្រឆាំង​ភាពចំណាស់​យ៉ាង​ល្អ ។ ជនជាតិ អាមេរិក ចាត់ទុក​សណ្តែកដី​ដូចជា​អាហារ​ប្រឆាំង​ភាព​ចំណាស់​មួយ​ក្នុងចំណោម​អាហារ​ប្រឆាំង​ភាពចំណាស់ ១០០ ដែល​ទូទៅ​និង​មាន​ប្រសិទ្ធភាព​បំផុត​។​
​    ​ក្រៅពីនេះ សណ្តែកដី​នៅ​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម ។ សា​ស្ត្រាចារ្យ​មួយ​រូប​នៅ​មហាវិទ្យាល័​យ Oxford Brookes បាន​ដំណើរការ​ស្រាវជ្រាវ មួយ​លើ​មុខសញ្ញា​៣៥៦​នាក់ ក្នុងនោះ​២០៣​នាក់ ជា​អ្នកជំងឺ​ទឹកនោម​ផ្អែម​។ ក្រោយ​រយៈពេល​១០​សប្តាហ៍ glycated hemoglobin របស់​ពួកគេ​ថយ​ចុះ​នៅ ០,៤ ភាគរយ fructosamine ថយ​ចុះ​ដល់ ០,២ mmol/​លីត្រ ។​

​    ​តុល្យភាព​របប​ជីវជាតិ
​    ​សណ្តែកដី​សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន​និង​សារជាតិ​រ៉ែ ។ បច្ចុប្បន្ន​ពួក​អ្នក​ខ្វះ​ជីវជាតិ​លើ​ពិភពលោក ច្រើន​តែ​ស្ថិត​នៅក្នុង​បួន​ក្រុម​ ៖ មួយ គឺ​បាត់​តុល្យភាព​ប្រូតេអ៊ីន ទី​ពីរ ខ្វះ​វីតាមីន បី​ខ្វះ​ជាតិ​ដែក និង​ទី​បួន គឺ​ខ្វះ​អ៊ីយ៉ូត ។ ហើយ​ប្រការ​គួរឱ្យ​ភ្ញាក់ផ្អើល គឺ​ការខ្វះ​ជីវជាតិ​ទាំង​បួន​នេះសុទ្ធ​តែ​អាច​បំពេញ​ដោយ​វិធី​ទទួលទាន​សណ្តែកដី ។ សណ្តែកដី​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​គុណភាព រួមមាន​ទាំង​អាស៊ីតហ្វូលិ​ក វីតាមីន​E, B1, B6, B12, ម៉ាញ៉េ​ស្យូម​, ស្ពាន់​, ហ្វូស​ហ្វ័​រ​, ប៉ូ​តា​ស្យូម​, ស័ង្កសី​, ដែក​, កាល់ស្យូម និង សារជាតិ​ជីវជាតិ​មួយចំនួនទៀត ។​

​    ​ការពារ​បេះដូង​មិន​ឱ្យ​របួស
​    ​ការស្រាវជ្រាវ​មួយ​ចំនួន​ធំ បានបញ្ជាក់​ថា ប៊័រ​សណ្តែកដីនិង​បណ្តាផលិតផល​ពី​សណ្តែកដី​ផ្សេងៗ អាចជួយ​ការពារ​បេះដូង​, មាន​ឥទ្ធិពល​ល្អ​ក្នុងការ​ការបង្ការ​ប្រឆាំង​ជំងឺ​សរសៃឈាម​បេះដូង ។ យើង​សុទ្ធតែ​បានដឹងថា ផឹកស្រា​ទំពាំងបាយជូរ​ក្រហម​ល្អ​សម្រាប់​បេះដូង ។ ជាក់ស្តែង​នោះ សណ្តែកដី និង​ស្រា​ទំពាំងបាយជូ​រ​ក្រហម​មាន​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីត​កម្ម resveratrol  ដូចគ្នា សំខាន់​បំផុត​សម្រាប់​សុខភាពរបស់​សរសៃឈាម​បេះដូង ។ ក្នុងពេលនោះ សណ្តែកដី​ក៏​ផ្ទុក​បរិមាណ​តូច​មួយនៃ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេង isoflavone ដែល​ដើរតួនាទី​ជំនួយ​ក្នុង​ការគ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល ។​

​    ​ដូច្នេះ ទទួលទាន​សណ្តែកដី អាច​ធ្វើឱ្យ​ថយ​ចុះ​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ និង​មិន​បង្ក​គ្រោះថ្នាក់​ឱ្យ​កូ​ឡេ​ស្តេ​រ៉ូល​ល្អ​។ អ្នក​ទទួល​ទាន​សណ្តែក​ដី និងផលិតផល​ពី​សណ្តែកដី​ជាប្រចាំ អាច​បន្ថយ​ទាប​អត្រា​កើត​ជំងឺ​សរសៃឈាម បេះដូង​៣៥​ភាគរយ ។ ពិសេស​ចំពោះ​ស្ត្រី​, ស្ត្រី​អស់​រដូវ ទទួលទាន​សណ្តែកដី ជាប្រចាំ​អាចធ្វើឱ្យ​ថយ​ចុះ​អត្រា​កើត​ជំងឺ​សរសៃឈាម ៕

ដកស្រង់ពី http://www.camnews.org/

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: