ណុប រីណា ជំនួសតំណែង នី មុន្នីនាថ

ភ្នំពេញ​៖ បន្ទាប់ពី​មាន​ជម្លោះ យ៉ាង​ស្រួចស្រាល នៅក្នុង​ការថត​រឿង ព្រលឹង​តាម​ស្នង របស់​ផលិតកម្ម ចក្រ​វា​ឡ រវាង នី មុន្នីនាថ និង​ម្ចាស់​ផលិតកម្ម ថ្មី្ៗ​នេះ​គេ​បាន​រកឃើញ តារា​ជំនួស​តំណែង​នី មុន្នីនាថ បាន​ហើយ​គឺ តារា សម្តែង​ណុប រី​

ណា ។ គេ​នៅ​ចាំបាន​ថា កាលពី​ចាប់ផ្តើម​ថត​រឿង ព្រលឹង​តាម​​ស្នង​កាលពីដើម​ខែធ្នូ ឆ្នាំ ២០១១ កន្លងទៅ ផលិតកម្ម​ចក្រ​វា​ឡ​បានជ្រើសរើស​តួ​សម្តែង​ស្រី​ពីរ​នាក់​គឺ នី មុន្នីនាថ និង ឈាន នី​ហ្សា ដើម្បី​សម្តែង ជា​តួឯក​ស្រី​។ ដោយ​ឈាន នី​ហ្សា សម្តែង​ជា​តួអង្គ​រស់ និង​នី មុន្នីនាថ​សម្តែង​ជា​តួអង្គ​ស្លាប់​។ ខណៈនោះ​នី មុន្នីនាថ បាន​និយាយ​រួចរាល់ និង​ព្រម​ព្រៀង​​សម្តែង​រហូតដល់​ចប់ ក្នុងតម្លៃ​៤៥ ដុល្លារ ក្នុង​មួយថ្ងៃ ។ ក៏ប៉ុន្តែ ពេល​ចាប់ផ្តើម​ដំណើរ​ការថត ស្រាប់តែ​ផ្ទុះ​នូវ​ជម្លោះ​រវាង​តារា សម្តែង​នី មុន្នី នាថ ជាមួយនិង​អ្នកដឹកនាំ​រឿង​រហូត ដល់​ម្ចាស់​ផលិតកម្ម​ទៀត​ពាក់ព័ន្ធ​និង​ការ មិនបាន​តំណែង​តួឯក ធ្វើ​ឲ្យ​តារា​ពូកែ​សម្រក់​ទឹកភ្នែក​រូបនេះ បោះបង់ ការ​ថត និង​ត្រឡប់មកផ្ទះ​វិញ​ទាំង​អារម្មណ៍​មួហ្មង​ជាទីបំផុត​។​

​នៅក្នុង​ជម្លោះ​នោះ​ត្រូវបាន​គេ​ដឹងថា ដោយសារតែ​នី មុន្នីនាថ បញ្ចេញ​ចរិត​រើសអើង​តួ​សម្តែង ក្នុង​រឿង​ជាមួយ នាង ហើយ​បាន​បោះពាក្យ​សម្តី​មើល​ងាយ​​តា​រា​ស្រករ​ក្រោយ​ថា​ជា​តួ​អន់ៗ ថែម​ទៀតផង​។ បញ្ហា​នេះ​ត្រូវបាន ម្ចាស់​ផលិតកម្ម​សម្តែង​ការសោកស្តាយ និង​ចាំបាច់​ត្រូវ​ជ្រើសរើស​តួ​សម្តែង​ស្រី​​មក​​ជំនួស​ក្នុង​មុខតំណែង​នេះ ដើម្បី​ដំណើរ​ការថត​រឿង​ព្រលឹង​តាម​ស្នង​ឲ្យ​ចប់​ចុង​ចប់​ដើម​។​

​អ្នកស្រី ថុង ស៊ីវ​ទៀង ចាងហ្វាង​ផលិតកម្ម​ចក្រ​វា​ឡ​បាន​ប្រាប់​ពី​មូលហេតុ ក្នុងការ​ជ្រើសរើស​តារា​សម្តែង​ណុប រី​ណា ដើម្បី​ជំនួស​តំណែង​នី មុន្នីនាថ​ដល់​​មជ្ឈ​មណ្ឌល​ព័ត៌មាន​ដើមអម្ពិល ឲ្យ​ដឹងថា ” ដោយ​មើលឃើញថា កញ្ញា​ណុប រី​ណា​ធ្លាប់បាន​សម្តែង​និង​មានបទពិសោធន៍​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​​កន្លងមក​ទើប​ផលិតកម្ម​របស់ខ្ញុំ សម្រេច​ជ្រើស​យក​នាង​ឲ្យ​មក​សម្តែង​ជា​តួ​រឯក​ក្នុង​រឿង​ព្រលឹង​តាម​ស្នង​នេះ “​។​

​អ្នកស្រី​បាន​បន្តទៀតថា​” ដូច​ប្អូន​ដឹង​ស្រាប់​ហើយ​ថា កាលពី​តួរ​សម្តែង​មុន​(​នី មុន្នីនាថ​) គេ​បាន​កិកកុក​បង្ក​ជា បញ្ហា បណ្តាល​ឲ្យ​ផលិតកម្ម​ខ្ញុំ​មានការ​ខាត​​បង់ ទាំង​ពេលវេលា និង​ថវិកា​ជាច្រើន​។ ទាំងនេះ​គឺជា​មេរៀន​មួយ ដែល​ផលិតកម្ម​ខ្ញុំ​ត្រូវពិ​ចារ​ណា​ឲ្យ​បាន​ហ្មត់ចត់​ក្នុងការ​អញ្ជើញ​តួ​សម្តែង​លើក​​ក្រោយៗ​ទៀត​” ។​

​ដោយឡែក​សម្រាប់​កញ្ញា​រី​ណា ក៏បាន​បញ្ជាក់​ឲ្យ​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមករា នេះ​ថា​” កន្លងមក​ខ្ញុំ​មិនបាន​ដឹង​ពី​ជម្លោះ​​រវាង​ម្ចាស់​ផលិតកម្ម និង កញ្ញា នី មុន្នីនាថ ក្នុងការ​សម្តែង ក្នុង​រឿងនេះ​ទេ ប៉ុន្តែ​ស្រាប់តែ​នៅ​សុខៗ ខាង​ម្ចាស់​ផលិតកម្ម​ក៏​ទូរស័ព្ទ ហៅ​ខ្ញុំ​ឲ្យ​ទៅ​ថត​​ក្នុង​រឿង​ព្រលឹង​តាម ស្នង​នេះ ខ្ញុំ​ក៏​ភ្ញាក់ផ្អើល​ព្រោះ​ហាក់ដូចជា​ប្រញាប់ប្រញាល​ពេក ដោយ​គ្រាន់តែ​គេ​ប្រាប់ថា​ខ្វះ​តួព្រោះ​បងមុន្នីនាថ អត់​សម្តែង​ទេ “​។​

​ណុប រី​ណា​បញ្ជាក់ទៀតថា​” ខ្ញុំ​មាន​អារម្មណ៍​ចំឡែក​ដែរ​ពេល​ខាង​ម្ចាស់​ផលិតកម្ម​ហៅ​ខ្ញុំ​ថត​ភ្លាមៗ ហើយ​ខ្ញុំ​ក៏​អត់​មានការ​អាក់អន់ស្រពន់ចិត្ត​អ្វី​ដែរ  ដោយ​ពេល​ដំបូង​រឿងនេះ​ខាង​ផលិតកម្ម​ត្រូវការ​នី មុន្នីនាថ ប៉ុន្តែ​ពេល​មាន​ជម្លោះ​បែរជា​ត្រូវការ​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​តារា​សម្តែង​ខ្ញុំ​មិនត្រូវ​ប្រកាន់​ពេក​នោះ​ទេ​​ពេល​គេ​ត្រូវការ​ខ្ញុំ​”​។​

​សូមបញ្ជាក់ថា​កញ្ញា​ណុប រី​ណា គឺជា​តារា​សម្តែង​មួយ​ដួង​ធ្លាប់បាន​ថត​ក្នុង​ខ្សែ ភាពយន្ត​ជាច្រើន​ដូចជា​រឿង ហង្ស​អន្ទាក់ស្នេហ៍ ព្រះអាទិត្យ​ថ្មី​រះ​នៅ​ទី​ក្រុង​​សេ​អ៊ូ​ល ព្យុះ​ស្នេហ៍​សេ​សាន និង​បច្ចុប្បន្នកំពុង​ថត​រឿង​ព្រលឹង តាម​ស្នង​៕​

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: