អ្នកជាប់ សែស្រឡាយ ជនជាតិចិន និងវៀតណាម សម្រុកទិញផ្លែ ស្រកានាគ សែននៅថ្ងៃចូលឆ្នាំ

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ បងប្អូនដែលជាប់ សែស្រឡាយ ជនជាតិចិន និងវៀតណាម តែងតែនិយមយកផ្កាអង្គាសីល សែនព្រេនបែបន់ សុំឲ្យមានសេចក្តីសុខគ្រួសារ ប៉ុន្តែពិធីបុណ្យចូលឆ្នាំចិន វៀតណាម សម្រាប់ឆ្នាំ២០១២ ដែលត្រូវជាឆ្នាំរោង តំណាងឲ្យសត្វនាគនោះ ប្រជាពលរដ្ឋវៀតណាម ក៏ដូចជាជនជាតិចិន នៅ កម្ពុជា បាននាំគ្នាទៅទិញផ្លែស្រកានាគ យកមកសែន ដោយអះអាងថា តំណាងឲ្យសត្វនាគ ។

អ្នកស្រី សៀវ ម៉េង រស់នៅខណ្ឌសែនសុខ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ គាត់តែងតែទិញដើមផ្កាអង្គាសីលទៅសែន ដើម្បីសុំសេចក្តីសុខក្នុងគ្រួសារ ហើយនៅឆ្នាំនេះ ក៏មិនខុសប្លែកពីឆ្នាំមុនដែរ គឺអ្នកស្រីបានទិញផ្កាអង្គាសីល ហើយអ្វីដែលជាពិសេសនោះ បានទិញផ្លែស្រកានាគ ទៅបន់ស្រន់ និងសែនព្រេន ដើម្បីឲ្យមានរិទ្ធិខ្លាំងក្លា ដូចសត្វនាគ ។

អ្នកស្រីបន្តថា ការទិញផ្លែស្រកានាគនេះ ដោយសារគាត់បានឮតគ្នាថា ឆ្នាំនេះជាឆ្នាំរោង តំណាងឲ្យសត្វនាគ។ ក្រុមគ្រួសាររបស់គាត់ជាប់សែស្រាឡាយកាត់ចិន តែងតែសែនជារៀងរាល់ឆ្នាំ តាំងពីជំនាន់ជីដូនជីតាមកម្ល៉េះ។

កញ្ញា ស៊ីឡាយ ជាអាជីវករលក់របស់របរគ្រប់មុខសម្រាប់សែន ក្នុងពេលបុណ្យចូលឆ្នាំ ចិន វៀតណាម បាននិយាយថា ការលក់ផ្លែស្រកានាគ ទើបតែចាប់ផ្តើម លក់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារជនជាតិវៀតណាម ដែលរស់នៅលើទឹកដីកម្ពុជា បាននាំចូលផ្លែស្រកានាគ ពីវៀតណាម ដោយពួកគេមានជំនឿថា ការសែនព្រេនស្រកានាគតំណាងឲ្យសត្វដ៏ខ្លាំងក្លា។

កញ្ញាបញ្ជាក់ថា ស្រកានាគក្នុងមួយផើងមានតម្លៃ៥០ដុល្លារ ហើយបើទិញមួយគូ នឹងបញ្ចុះតម្លៃមកនៅត្រឹម៨០ដុល្លារ ទៅ៧០ដុល្លារ។ ក្នុងរយៈពេលនេះ ដើមស្រកានាគលក់ដាច់ជាងគេ ។ ក្នុងមួយថ្ងៃៗចំណូលបានពីលក់របស់របរ សរុបជាង៤ពាន់ដុល្លារឯណោះ៕

 

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: