អត្ថបទកំសាន្ត

អាថ៌កំបាំងទាំង២១យ៉ាងនៃភាពជោគជ័យ
Ω.ផ្លាស់ប្ដូរការគិតរបស់អ្នក ដើម្បីប្តូរផ្លាស់ពិភពលោករបស់អ្នក
១.ហ៊ានសុបិនឲ្យបានខ្ពស់កប់ពពក
២.កំណត់ទិសដៅអនាគតច្បាស់លាស់
៣.ចាត់ទុកខ្លួនអ្នកជាកញ្ជៈស៊ីឈ្នួលធ្វើការឲ្យខ្លួនឯង
៤.ធ្វើនូវអ្វីដែលអ្នកពិតជាស្រឡាញ់ពេញចិត្តនិងពិតជាចង់ធ្វើ
៥.ប្ដេជ្ញាចិត្តថានឹងធ្វើឲ្យបានក្នុងកម្រិតដែលល្អបំផុត
៦.អភិវឌ្ឍខួរក្បាលឲ្យមានទម្លាប់ជាអ្នកឧស្សាហ៍ធ្វើការ
៧.នឹងរក្សានូវការសិក្សាអស់មួយជីវិត
៨.បង់ពន្ធការងារឲ្យខ្លួនឯងសម្រាប់ការវិនិយោគអនាគតដ៏រុងរឿង
៩.សិក្សាលម្អិតទៅលើមុខជំនួញរបស់អ្នក
១០.ធ្វើពលិកម្មខ្លួនឯងក្នុងការបម្រើអ្នកដទៃ
១១.នឹងស្មោះត្រង់ជានិច្ចចំពោះខ្លួនឯងនិងអ្នកដទៃ
១២.កំណត់សិទ្ធិអាទិភាពនៃសកម្មភាពដែលត្រូវធ្វើ
និងផ្ដោតអារម្មណ៍យកចិត្តទុកដាក់ខ្ពស់ធ្វើកិច្ចការម្តងមួយ
១៣.ធានាឲ្យបាននូវភាពរហ័សហួននិងអាចជឿជាក់
១៤.ត្រៀមខ្លួនរួចជាស្រេចដើម្បីនឹងឈានឡើងពីកំពូលទំនួលខុសត្រូវមួយ
ទៅកំពូលទំនួលខុសត្រូវមួយទៀតក្នុងអាជីពនិងជីវិតរបស់អ្នក
១៥.មានវិន័យរឹងមាំផ្ទាល់ខ្លួនចំពោះការងារ
១៦.ដោះលែងទេពកោសល្យគំនិតរបស់អ្នកឲ្យធ្វើការ
១៧.រាប់អានមនុស្សត្រូវតែប្រកបដោយគុណភាព
១៨.យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាព
១៩.ក្លាហានហ៊ានសម្រេចចិត្ត និងក្លាហានហ៊ានធ្វើសកម្មភាព
២០.ដាច់ខាតមិនត្រូវគិតថា អ្នកជាមនុស្សបរាជ័យ
២១.អត់ធ្មត់ មិនបោះបង់ និងប្ដេជ្ញាចិត្តខ្ពស់ ក្នុងឆន្ទៈ
«អ្វីៗដែលតាំងចិត្តថាធ្វើ ត្រូវតែធ្វើប្រកបដោយគុណភាពទ្វេរដង»
៚.អ្នកអាចធ្វើបាន ប្រសិនបើអ្នកគិតថាអ្នកអាចធ្វើបាន
ល្បែដ៏វៃឆ្លាតដើម្បីកែប្រែចរិកមនុស្សក្នុងរយៈពេល ៧ថ្ងៃ!
 សរសរកំហុសឆ្គង៥យ៉ាងដែលអ្នកចង់កែប្រែ។ បន្ទាប់មកធ្វើ ការចាប់ឆ្នោតនៅពេលព្រឹកហើយ សន្យាថានឹងកែឲ្យបាន
នៅក្នុងមួយថ្ងៃមួយករណី​ដាច់ខាតមិនត្រូវកុហក ខ្លួនឯងឡើយ។ ទោះបើរយៈពេលកែប្រែមានត្រឹមតែ មួយថ្ងៃក៏មែន ពិត វានឹងមានប្រសិទ្ធភាពព្រោះការ កែប្រែមនុស្សម្នាក់ៗ គឺវាពិបាក បំផុតតែនៅគ្រប់ជំហ៊ាន​​​​​​​​​​​​​​​​​​​​​ ដំបូងតែប៉ុណ្ណោះ។​ ថ្ងៃទី៦ និងទី៧ សូមចាប់ឆ្នោតដែលមានសរសេរ​ កែទាំង៥នឹងអាចធ្វើទាំង៥។ អ្នកនឹងទទួលបាននូវលទ្ធផលនៃការផ្លាស់ប្តូរ បើអ្នកព្យាយាម តែបន្តិច។

វិធីសាស្រ្ត ១០យ៉ាងដែលធ្វើឲ្យអ្នកដ៏ទៃស្រលាញ់ចូលចិត្តអ្នក!

១. បង្កើតឲ្យមានការពិភាក្សាក្នុងលក្ខណៈឈ្នះឈ្នះជានិច្ច

  • ឲ្យគេជាអ្នកឈ្នះ នោះសង្គាមនឹងមិនកើតមានឡើយ
  • កុំចង់ឈ្នះព្រោះគ្មាននរណាម្នាក់ចង់ចាញ់ឡើយ
  • បើអ្នកឈ្នះ នោះគេនឹងក្លាយជាអ្នកចាញ់ គំនុំចងពៀរនឹងកើតមាន​​​​​                      

២. ជៀសវាងឲ្យបានក្នុងការបង្កើតនូវគំនុំដោយសារការពិភាក្សា

  • បើជជែកឈ្នះ ក៏នៅតែចាញ់ព្រោះគេមិនព្រមសហការ
  • ទ្រឹស្តីរបស់អ្នកមិនអាចឈ្នះមនុស្សល្ងង់ឡើយ ព្រោះមនុស្សមិនអាចយល់
  • ប្រើទ្រឹស្តីជាមួយមនុស្សល្ងង់គឺមិនអាចយល់

៣. ហ៊ានស៊ីហ៊ានសងចំពោះកុំហុសក្នុងការពិភាក្សា

  • លក្ខណៈអាក្រក់របស់មនុស្សគឺឃើញតែកំហុសរបស់គេ មិនឃើញកំហុសរបស់ខ្លួនឯង
  • ដាក់ទោសខ្លួនឯង១ដង តែលើកលែងទោសខ្លួនឯងដល់ទៅ១០០ដង
  • អ្វីដែលពិបាកកែបំផុត គឺការសារភាពដោយស្មោះត្រង់តែអ្នកចាំបាច់ត្រូវតែធ្វើ ពុំដូចនោះទេ អ្នកនឹងមិនអាចមានថ្ងៃណាមួយដែលដេកលកស្រួលឡើយ

៤. ចេះប្រើបេះដូងរបស់អ្នកក្នុងការគ្រប់គ្រងគំនិត

  • មិនធ្វើឲ្យគេរងរបួសបេះដូង ទើបគេនឹងស្រលាញ់អ្នក
  • កុំគិតតែពីចិត្តខ្លួនឯង ចូរគិតដល់ចិត្តអ្នកដ៏ទៃផង
  • ខឹងបង្កើតសត្រូវ ស្រលាញ់បង្កើតមិត្ត
  • ដាក់ឆ្អឹងនាំមុខឆ្កែ នោះឆ្កែនឹងដើរតាម

៥. ចេះប្រើវិធីសាស្រ្តរបស់សូក្រាតក្នុងការពិភាក្សា

  • កុំនិយាយថាអ្នកចេះ​ ចូរនិយាយថាអ្នកមិនចេះធ្វើអ្វីទាំងអស់
  • កុំប្រាប់ថាគេមានកុំហុស ចូរធ្វើឲ្យគេដឹងនូវកំហុសដោយខ្លួនគេចុះ
  • ចូរធ្វើយ៉ាងណាឲ្យគេតែងតែឆ្លើយ បាទឫចាស ជានិច្ច

៦.  ដាច់ខាតមិនធ្វើការវែកញែកបង្ហាញពីកំហុសរបស់គេ

  • ការជជែកវែកញែក ធ្វើឲ្យស្គាល់មានក្រល្អអាក្រក់ខុសត្រូវ នាំឲ្យល្អក់កករចិត្ត
  • ជាដាច់ខាត គឺមិនត្រូវស្តីបន្ទោសចំពោះកំហុសឆ្គងរបស់គេ
  • កុំបង្កទំនាស់ជាមួយមនុស្ស ឈ្លោះគ្នាជាមួយមនុស្សគឺគ្មាន លទ្ធផលល្អឡើយ

៧.​ ធើ្វឲ្យគេជាអ្នកសំរេចចិត្ត ឫយល់ព្រមដោយផ្អែកលើគំនិតចេញពីបេះដូងរបស់គេ

  • កុំដើរតួរធ្វើជាអ្នកចេះដឹង កុំធ្វើជាអ្នកកាត់ក្តី កុំធ្វើជាអ្នកសំរេចចិត្ត
  • ធ្វើការស្នើ រហូតទាល់តែគេយល់ព្រមនិងសំរេចចិត្តដោយខ្លូនគេផ្ទាល់
  • រក្សានូវគោលជំហរ សាច់មិនបានស៊ី គឺមិនយកឆ្អឹងមកព្យួរក

៨.​ ប្រកាន់ជំហរ អ្នកគឺជាគេ បើអ្នកពិតជាចង់សម្រេចនូវប្រយោជន៏

  • គេតែងតែត្រូវការគោរពសរសើរ ទោះបើគេអន់យ៉ាងណាក៏ដោយ
  • ស្រង់ចំនុចល្អរបស់គេមកលើកបង្ហាញ ទោះបើវាមិនកើតក៏ដោយ
  • បើគេសរសើរឫ បន្ទោសអ្នកត្រូវចេះអគុណ ទើបគេមានអារម្មណ៏លើអ្នក

៩. ទទួលស្គាល់តម្រូវការនៃបេះដូងមនុស្ស

  • ធ្វើឲ្យគេមានតម្រូវការ នោះគេនឹងយល់ព្រមតាមគំនិតរបស់អ្នក
  • សរសើរថាគេល្អឫ ពូកែ នោះគេនឹងមិនគិតថាខ្លួនគេអន់ឫខ្សោយឡើយ
  • ធ្វើឲ្យគេមានមោទនភាព នោះគេនឹងស្តាប់ពាក្យពេជន៏ទាំងឡាយរបស់អ្នក

១០. ចាត់ទុកថាអ្នកកំពុងតែរៀនពីគេ

  • ស៊ូធ្វើ់ជាអ្នកចាញ់ នោះអ្នកឧកាសឈ្នះនូវគ្រាបន្ទាប់
  • កុំយកគ្រាប់បរមាណូបំផ្លាញសត្វស្រមោច សួរថាបានចំនេញអ្វី
  • យកចំនេះដឹងរបស់គេ រួមនឹងគំនិតរបស់អ្នកដើម្បីនូវគំរូថ្មីមួយ
  • គម្រោងដែលមានប្រសិទ្ធភាព គឺត្រូវអនុវត្តន៏ផ្ទាល់ជាមួយបុគ្គលដែលមានរឿងនោះ
  • ប្រឹងឡើង ស៊ូឡើង ទ្រាំតែបន្តិច អ្នកនឹងចេះនូវរឿងថ្មីៗដែលមានប្រយោជន៏ជាច្រើន៕

អំណោយ

អំណោយដែលមិនទាមទាការតបស្នង គឺជាអំណោយដែលល្អបំផុតក្នុងលោក!

គោលដៅ

ចូរបង្កើតនូវគោលដៅមួយសមស្របនឹងជីវិតរបស់អ្នក បន្ទាប់មកអ្នកនឹងរកឃើញនូវជីវិតរស់នៅមួយដ៏អស្ចារ្យ!!

គំនិតអ្នកមាន

ខ្ជិលធ្វើអោយល្ងង់  លទ្ធផលគឺក្ររហាម ឧស្សាហ៏ នឹងធ្វើអោយចេះ លទ្ធផលគឺមានស្តុកស្តម!!!

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: