សមាជិកក្រុមប្រឹក្សា សង្កាត់វាលវង់ ត្រូវរថយន្តបុក របួសធ្ងន់

ភ្នំពេញៈ បុរសសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានរថយន្តបុកបណ្តាលឲ្យ បែកមុខបែកមាត់ ហូរឈាមសន្លប់ស្តូកស្តឹង នាវេលាម៉ោង ៨ និង២០នាទីយប់ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១២នេះ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខមន្ទីរពេទ្យកុមារជាតិ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពេលរថយន្តបុក ជនរងគ្រោះបានសន្លប់ស្តូកស្តឹង ហើយត្រូវបានគេបញ្ជូន ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ។

ក្រោយពេលដឹងខ្លួនជនរងគ្រោះជាសមាជិកក្រុមប្រឹក្សាខាងលើនេះ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ខ្លួនមានឈ្មោះ ជា សារ៉េត ហៅ ឆាត អាយុ ៥៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣អា ផ្លូវលេខ១៥២ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនរងគ្រោះរូបនេះបន្តឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកវីវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-7803 ចេញពីយកលុយថ្លៃសំណង់ នៅសណ្ឋាគារបុប្ផាទិព្វ។ លុះជិះមកដល់កន្លែកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ជិះមកបុកពេញទំហឹង ហើយក៏ជិះគេចខ្លួនបាត់តែម្តងទៅ។

ក្រោយពេលកើតហេតុម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក៕

ដកស្រង់ពី  http://dap-news.com/typography/the-news/35169-2012-01-20-13-49-02.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: