ពង​ក្រួច​-​ថ្នាំ​ប៉ូវ​មានតម្លៃ​

ពង ក្រួច សម្បូរ ជីវជាតិ ជាង ស៊ុត មាន់ , ទា

ភ្នំពេញ:សត្វ​ក្រួច​ត្រូវបាន​ចាត់ទុក​ជា​យិន​ស៊ិន​សត្វ ដូច្នេះ​ហើយ​គេ​ក៏បានពិសោធន៍​បញ្ជាក់​រកឃើញ​ថា ពង​ក្រួច​សម្បូរ​ជីវជាតិ​ជាង​ស៊ុត​មាន់​, ទា ។​

​    ​តាម​វេជ្ជបណ្ឌិត​បុរាណ ពង​ក្រួច​ប៉ូវ​គ្រឿងក្នុង, ប្រើ​សម្រាប់​បំប៉នសុខភាព​ល្អ​បំផុត ពិសេស​ចំពោះ​ករណី​មាន​ជំងឺ​យូរថ្ងៃ, រំលាយ​អាហារ​ខ្សោយ និង​ស្ត្រី​ក្រោយ​ពេល​សម្រាលកូន​ត្រូវ​ទ្រុឌទ្រោម​សរីរាង្គ ។ បន្ថែម​ទៅលើ​នោះ ពង​ក្រួច​ក៏​សម្បូរ​សារជាតិ​ទាំងឡាយ​ដូចជា​ស្ពាន់, coban, niacin និងពពួក​អាស៊ីត​អាមីន​ចាំបាច់ ។ Tyrosine ជា​ប្រភេទ​សារជាតិ​បំប៉ន​មានលទ្ធភាពធ្វើឱ្យ​ស្បែក​ស្អាត ។ ដូច្នេះ​ហើយ​ពង​ក្រួច​នៅ​ត្រូវបាន​ប្រើប្រាស់​ទាំង​ក្នុង​វិស័យឧស្សាហកម្ម​ ផលិត​គ្រឿងសម្អាង ។ កម្រិត lecithin ខ្ពស់​ក្នុង​ពង​ក្រួច​ក៏មានឥទ្ធិពល​ធ្វើឱ្យ​ថយ​ចុះ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូល​ ក្នុងឈាម ។ ចំណែក​ពួក​អ្នកវិទ្យាសាស្ត្រ​ប៊ុលហ្គារី​នោះ​ចាត់ទុកថា បរិមាណ​ហ្វូស​ហ្វ័​រ​ក្នុង​ពង​ក្រួច​នៅ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​ថ្នាំ Viagra​។ ពងក្រួច​ក៏​ជា​ប្រភេទ​អាហារ​មួយ​មាន​លក្ខណៈ​ប្រឆាំង​បាក់តេរី ។ ប្រសិន​អ្នកត្រូវ​គ្រុនផ្តាសាយ​ជាប្រចាំ​នោះ ពួក​អ្នកវិទ្យាសាស្ត្រ​ទូន្មាន​អ្នក​គួរ​ទទួល​ទាន​ពងក្រួច​រាល់​ពេល​ព្រឹក ។​

​    ​ពង​ក្រួច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​អ្នក​ខ្វះ​ឈាម ឈឺ​ក្បាល​ធ្ងន់ ហឺត រលាក​ក្រពះ ។ Normalizes ក្នុង​ពង​ក្រួច​ក៏​ល្អ​សម្រាប់​សម្ពាធ​ឈាម និង​កែប្រែ​ឱ្យប្រសើរ​ប្រព័ន្ធ​រំលាយ​អាហារ ។ ដូច្នេះ​អាហារ​នេះ​មាន​ប្រយោជន៍​បំផុត​សម្រាប់កុមារ អ្នក​មាន​សុខភាព​ខ្សោយ និង​ស្ត្រី​មាន​គភ៌ ។ មិន​ដូចជា​ស៊ុតមាន់, ពង​ក្រួចមិន​បង្ក​ឱ្យ​អាលែកហ្ស៊ី​ឡើយ ។ ផ្ទុយ​មកវិញ ប្រូតេអ៊ីន​មួយចំនួន​ក្នុង​ពង​ក្រួច អាច​ទប់ស្កាត់​អាលែកហ្ស៊ី ហេតុនេះ​ហើយ​គេ​នៅ​បាន​ផលិត​ជា​ថ្នាំ​ដើម្បីព្យាបាល​អាលែកហ្ស៊ី ។​

ដកស្រងចេញពី http://www.camnews.org

Leave a comment