ទទួលទាន​សាច់​ក្រហម​ច្រើន ងាយ​កើត​មហារីក​ក្រ​លៀន​

អ្នក ស្រាវជ្រាវ គ្រាន់តែ ទូន្មាន មនុស្ស គ្រប់ គ្នា ចូរ បន្ថយបរិមាណ សាច់

ក្រហម ក្នុង របប អាហារ ប្រចាំថ្ងៃ គឺ មិន ត្រូវ បោះបង់ ទាំងស្រុង ឡើយ

ភ្នំពេញ:អ្នក​ដែល​ទទួលទាន​សាច់​ក្រហម​ច្រើន​ប្រឈម​នឹង​ការកើត​មហារីកក្រលៀន​ខ្ពស់ជាង​១៩​ភាគរយ ធៀប​នឹង​ធម្មតា ។ នេះ​ជា​លទ្ធផល​ស្រាវជ្រាវ​ទើបត្រូវបាន​ប្រកាស​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក ។​

​    ​ជនជាតិ​អាមេរិក​៥០០.០០០ នាក់ មាន​អាយុ​ពី​៥០​ឆ្នាំ​ឡើង ត្រូវបានអញ្ជើញ​ឱ្យ​ចូលរួម​ស្រាវជ្រាវ​តាមដាន​អំពី​ទម្លាប់​ទទួលទាន​, រួមមាន​ទាំង​កម្រិតប្រើប្រាស់​សាច់​ក្នុង​រយៈពេល​៩​ឆ្នាំ ។ លទ្ធផល​ចុងក្រោយ គឺមាន​មនុស្សប្រមាណ​១.៨០០​នាក់ ត្រូវបាន​វិនិច្ឆ័យ​កើត​មហារីក​ក្រលៀន ។​

​    ​ជា​មធ្យម​បុរស​ដែល​ចូលរួម​ក្នុង​ការស្រាវជ្រាវ​ទទួល​ទាន​ប្រមាណ ពី​៥៧-៨៧​ក្រាម​សាច់​ក្រហម​ក្នុង​មួយ​ថ្ងៃ ក្នុង​ពេល​ស្ត្រី​ទទួលទាន​តែ​ពី​២៨-៥៧ ក្រាម ។ របាយការណ៍​ស្ថិតិ​ក៏​បង្ហាញឱ្យឃើញថា អ្នក​ដែល​ទទួលទាន​សាច់ក្រហម​ខ្ពស់បំផុត​(​ប្រមាណ​១១៤​ក្រាម​ក្នុង​មួយថ្ងៃ​) ត្រូវបាន​វិនិច្ឆ័យ​លទ្ធភាពកើត​មហារីក​ក្រលៀន​ខ្ពស់ជាង​១៩​ភាគ រយ ធៀប​នឹង​អ្នក​ទទួល​ទាន​តិច​បំផុត (​ប្រមាណ​២៨​ក្រាម​) ។ ការស្រាវជ្រាវ​នេះ​បាន​គិត​ទៅ ដល់​កត្តា​ទូទៅ​ផ្សេងៗ​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ជំងឺ​ដូចជា​ ៖ របប​ទទួលទាន​, របៀបរបប​រស់នៅ​, អាយុ​, ជាតិ​សាសន៍​, ទម្លាប់​ជក់បារី​, ផឹកស្រា ឬ​ជំងឺ​លើសឈាម​, ទឹកនោម​ផ្អែម​…​។​

​    ​របាយការណ៍​មួយ​ថ្មីៗ​នេះ​ដែរ​នៅលើ​ទស្សនា​វ​ដ្តី​ជីវជាតិ​អា​មេរិក​នៅចង្អុលបង្ហាញ​ថា មាន​បរិមាណ​សារជាតិ​គីមី​ពុល​ដ៏​ច្រើន​ត្រូវបាន​រកឃើញ​នៅក្នុង​ពពួក​សាច់​អាំង​ពណ៌​ក្រហម ។ ហើយ​នេះ​ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​កើន​គ្រោះថ្នាក់​មហារីក ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​, ការ​ទទួលទាន​សាច់​ក្រហម​ច្រើន នៅបង្ក​ជា​បញ្ហា​សុខភាព​មួយចំនួនទៀត ពិសេស​គឺ​ធ្វើឱ្យ​កើន​ផ្ទាំង​ច្បាម​ប្រមូលផ្តុំក្នុង​គែម​សរសៃឈាម ។​

​    ​ថ្វី​ត្បិត​ដូច្នោះ​, ពួក​អ្នក​ស្រាវជ្រាវ​គ្រាន់តែ​ទូន្មាន​មនុស្ស​គ្រប់​គ្នា​ចូរ​បន្ថយបរិមាណ​សាច់​ក្រហម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​មិន​ត្រូវ​បោះបង់​ទាំងស្រុង​ឡើយ ។ “​ព្រោះ​សាច់​ក្រហម​ជា​ប្រភព​ចាំបាច់​ផ្គត់ផ្គង់​ដែក​និង​ប្រូតេអ៊ីន​”, បណ្ឌិត Mohammed El- faramawi មានប្រសាសន៍ ។​

​    ​ទន្ទឹម​នោះ ដើម្បី​រារាំង​បរិមាណ​សារ​ជាតិគីមី​កើតមាន​ក្នុង​ដំណាក់កាលកែច្នៃ​សាច់​, អ្នកជំនាញការ​ជីវជាតិ​មួយរូប​ក៏​ទូន្មាន​ថា មិន​ត្រូវ​អាំង​សាច់​ផ្ទាល់លើ​អណ្តាតភ្លើង ឬ​លើ​ផ្ទៃ​លោហៈ​ក្តៅ ត្រូវបំព្រួញ​ពេលវេលា​ចម្អិន​និង​ប្រើម៉ា​យ​ក្រូ​វ៉េវ​ដើម្បី​ចម្អិន​សាច់​មុន​ពេល​យក​ទៅ​ច្នៃ​នៅ​សីតុណ្ហភាព​ខ្ពស់ ៕

ដកស្រង់ពី  http://www.camnews.org/

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: