ជ្រើសរើស​របៀប​ទទួល​ទាន​ដំណេក​ឈ្លាសវៃ​

ភ្នំពេញ:បណ្តា​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ថ្មីៗ​នេះ​បាន​អះអាងថា ការ​ទទួលទានដំណេក​ច្រើន បង្ក​ជា​ឥទ្ធិពល​អសកម្ម​មិន​តិចតួច​ឡើយ​ចំពោះ​សុខភាព ។ មិន​តែប៉ុណ្ណោះ ការស្រាវ ជ្រាវ​ទាំងនេះ​នៅ​ចាត់ទុកថា អ្នក​ដេក​លើសពី​ប្រាំបី​ម៉ោងក្នុង​មួយ​ថ្ងៃ ប្រឈម​នឹង​ការ​ថយ​អាយុ​។​

​    ​បរិមាណ​សមស្រប​ ៖ ប្រាំពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​
​    ​អ្នកប្រាជ្ញ​ពីររូប គឺ Thomas Edison និង Nikola Tesla បាន​អះអាងដោយ​ម៉ឺងម៉ាត់​ថា អ្នក​ដេក​លើសពី​ប្រាំបី​ម៉ោង​ក្នុង​មួយ​ថ្ងៃ ជា​អ្នក​មាន​ជំងឺ និង​ពុំមាន​ខួរក្បាល​ច្នៃប្រឌិត ។ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ថ្មីៗ​នេះ​បាន​បញ្ជាក់​ភាព​ត្រឹមត្រូវរ​បស់​អំណះអំណាង​ខាងលើ ។​
​    ​សាស្ត្រាចារ្យ Daniel Kripke នៅ​មហាវិទ្យាល័យ​កាលីហ្វ័​រញ៉ា​, សាន់​ឌីយេ​ហ្គោ ​(អាមេរិក​) ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ឈានមុខ​ដំណើរការស្រាវជ្រាវ​អំពី​ផលវិបាក​របស់​ការ​ដេក​ច្រើន ។ លោក​បាន​ចំណាយ​កម្លាំង​យ៉ាង ច្រើន​ដើម្បី​ដំណើរការ​ស្រាវជ្រាវ​មនុស្ស ១.១០០.០០០​នាក់ មាន​អាយុ​ពី​៣០-១២០​ឆ្នាំ សំដៅ​ស្វែងរក​ទំនាក់ទំនង ហេតុ​និង​ផល រវាង​ពេលវេលា​ទទួលទាន​ដំណេក និង​អាយុ​របស់​មនុស្ស ។ លទ្ធផល​ស្រាវជ្រាវ​បង្ហាញថា​ ៖ មួយថ្ងៃត្រូវការ​ដេក​តែ​៦,៥​ម៉ោង គឺ​គ្រប់គ្រាន់ ដើម្បី​រក្សា​ឱ្យ​សរីរាង្គ​មាន​សុខភាព​មួយ​ល្អ ។ បរិមាណ​សមស្រប​បំផុត​សម្រាប់​អ្នក​ចង់​អាយុ​វែង គឺ​ប្រាំពីរ​ម៉ោង​ក្នុង​មួយថ្ងៃ ។​ហើយ​អ្នក​ដែល​ដេក “​លើស​កម្រិត​” ប្រាំបី​ម៉ោង​ក្នុង​មួយ​ថ្ងៃ ប្រែជា​មានការប្រឈម​បាត់បង់​ជីវិត​ខ្ពស់ជាង​១២​ដង  ធៀប​នឹង​អ្នក​ដេក “​គ្រប់​កម្រិត​”​ប្រាំពីរម៉ោង​ក្នុង​មួយថ្ងៃ ។​
​    ​ក្រុម​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Daniel Kripke ក៏​សង្កេតឃើញ​ថា អាការៈដេក​ច្រើន​មាន​ពាក់ព័ន្ធ​ដល់បាតុភូត​មានឈ្មោះ​ថា “​ឈប់​ដកដង្ហើម​ក្នុង​ពេល​ដេក​” , ដែល​នេះ​ជាការ​ស្តែងចេញ​ដំបូង​របស់​អាការៈ​ជំងឺ ។​បាតុភូត “​ឈប់​ដកដង្ហើម​ក្នុង​ពេល​ដេក​” ច្រើនតែប្រព្រឹត្ត​ឡើង​តាម​ខួប និង​អូសបន្លាយ​ប្រមាណ​ប៉ុន្មាន​សិប​វិនាទី ។ មូលហេតុ ដោយសារ​បណ្តា​ប្រតិកម្ម​របស់​ប្រព័ន្ធ​សរសៃប្រសាទ​ ៖ នៅ​មនុស្ស​ជាច្រើនដំណេក​លង់​ជ្រៅ​នឹង​បង្ក​ជា​បាតុភូត​ឈប់​ដកដង្ហើម​មួយ​ស្របក់​, ពេលនោះសរីរាង្គ​នឹង​ប្រតិកម្ម​ស្វ័យការពារ​ដោយ​វិធី​បង្កើតជា​ដំណេក​មិនស្កប់ ដើម្បីឱ្យ សាច់ដុំមាន​គ្រប់​កម្រិត​តឹង​, ប្រឆាំង​តប​បាតុភូត​ឈប់​ដកដង្ហើម​មួយ​ស្របក់ ។ លទ្ធផលគឺ​ដំណេក​មិន​ស្កប់ នឹង​ធ្វើ​ឱ្យ​អូសបន្លាយ​ពេលវេលា​ដេក ដែល​អាច ដល់​១០​ម៉ោង​ក្នុង​មួយថ្ងៃ ។ ក្រោយ​ពេល​ភ្ញាក់ អ្នក​ទាំងនេះ​នៅ​តែ​មាន អារម្មណ៍​ខ្វះ​ដេក ។​

​    ​គ្រោះថ្នាក់​របស់​ការទទួល​ទាន​ដំណេក “​ហួស​កម្រិត​”
​    ​តាម​លទ្ធផល​ស្រាវជ្រាវ​ត្រូវ បានប្រកាស​លើ​ទស្សនា​វ​ដ្តី Psychosomatic Medicine លេខ​ចេញ​ថ្មី​បំផុត​, អា​ការៈដេកហួស​កម្រិត និង​ដេក​មិន​លក់ គឺ​តែ​មួយ – វា​ជា​ការ​ស្តែង​ចេញ​នៅ សណ្ឋាន​ពីរ​ផ្ទុយ​គ្នា​របស់​រោគសញ្ញា​ច្របូកច្របល់​ដំណេក ។ ដូច្នេះហើយ វា សុទ្ធ​តែ​គ្រោះ​ថ្នាក់​ដូចគ្នា ។​
​    ​តាម​ការស៊ើបអង្កេត​មួយ ដែល​មុខសញ្ញា​ជា​ពួក​អ្នក​ដេក​ច្រើន​ជា​ប្រចាំ (​លើស​ប្រាំបី​ម៉ោង​ក្នុង​មួយថ្ងៃ​) បាន​ឈាន​ដល់​ការសន្និដ្ឋាន​ថា​ ៖ ភាគច្រើន​ក្នុង ចំណោម​ពួកគេ​សុទ្ធ​តែ​ជួប​ប្រទះ​នូវ​ភាពស្មុគស្មាញ​ខាង​ផ្នែក​ផ្លូវចិត្ត​, ឧទាហរណ៍ ដូច​ជា​ពួកគេ​ងាយ​ខឹង ច្រឡោត​, ឬ​មាន​ការ​សម្លឹងមើល និង​ទស្សន​ទុទ្ទិដ្ឋិនិយម អំពី​ជីវិត និង​អ្នក​នៅ​ជុំវិញ ។ តាម​ការបកស្រាយ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​, នោះ​គឺ​ដោយសារ​ពេលវេលា​ដេក​ច្រើន​ហួស បាន​មាន​ឥទ្ធិពល​ទៅដល់​សារជាតិ​នាំ បញ្ជូន​សរសៃប្រសាទ​នៅ​ខួរក្បាល​, បណ្តាល​ឱ្យ​សរីរាង្គ​ងាយ​ក្លាយជា “​ជន រងគ្រោះ​” របស់​ជំងឺ​ទាំងឡាយ ដូចជា​ទ្រុឌទ្រោម​សរសៃប្រសាទ​, រោគ​ផ្លូវចិត្ត​, ស្ត្រេ​ស​…​។ “​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចាត់ទុកថា ដើម្បី​ធ្វើ​ឱ្យ​រសាយ​ភាព​នឿយហត់ ល្អ​បំផុត​គួរ​ទៅ​ដេក ។ ការពិត​នោះ​, ទស្សនៈ​បង្កើន​ពេលវេលា​ទទួលទានដំណេក សំដៅ​ទទួលបាន​សុខភាព​ល្អ គឺជា​ការភ័ន្តច្រឡំ​ទាំងស្រុង ។ ពួកគេ​មិន ដឹង​ច្បាស់​ថា ការ​ដេក​ច្រើន​ហួស​ក៏​បង្ក​ជា​គ្រោះថ្នាក់​ស្មាន​មិន​ដល់ ។ ដេក​ច្រើន ពេក​អាច​បណ្តាលឱ្យ​ខ្ជិល​ច្រអូស​, សរីរាង្គ​ទ្រុឌទ្រោម​, អស់កម្លាំង​, ស្មារតី មិន​ភ្លឺស្វាង និង​ថែម​ទាំង​ធ្វើឱ្យ​ថយចុះ​កម្លាំង​ប្រាជ្ញា​” -​វេជ្ជបណ្ឌិត Charles Bae អ្នក​សរសៃប្រសាទ​វិទ្យា​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អា​ការៈច្របូកច្របល់​ដំណេក Cleveland នៅ Ohio, អាមេរិក​ឱ្យដឹង​។​
​    ​ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​, ភស្តុតាង​ទាំងឡាយ​នៅ​បង្ហាញឱ្យឃើញថា ជាង ៥០​ភាគរយ​ក្នុងចំណោម​អ្នក​ដេក “​ហួស​កម្រិត​” ជា​មុខសញ្ញា “​វាយប្រហារ​” របស់​ជំងឺ​ដ៏​គ្រោះថ្នាក់​មួយ​ចំនួន​ដូចជា hipersomnia, កកឈាម​ខួរក្បាល​, សរសៃឈាម​បេះដូង​, អ័រម៉ូន​…​។​
ការស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Eve Van នៅ​មហាវិទ្យាល័យ ឈី​កាហ្គោ​(​អាមេរិក​) នៅ​ចង្អុលបង្ហាញ ថា​ខ្វះ​ដេក នឹង​នាំ​ដល់​ការប្រែប្រួល​ក្នុង ការ​បំប្លែង glucoza – មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​បង្ក​ជំងឺ​ទឹកនោម​ផ្អែម ។ ជាក់ស្តែង​អ្នក​ដេក​មិន​គ្រប់​ប្រាំមួយ​ម៉ោង​ក្នុង​មួយថ្ងៃ នោះ​គ្រោះថ្នាក់ កើត​ជំងឺ​ទឹកនោម​ផ្អែម​ខ្ពស់ជាង​ពីរដង ។ តែ​ប្រសិន​ពេលវេលា​ដេក​លើស​ប្រាំបីម៉ោង​ក្នុង​មួយថ្ងៃ នោះ​ការ​ប្រឈម​កើត​ជំងឺ​ទឹកនោម​ផ្អែម​ខ្ពស់​ជាង​ដល់​បី​ដង ។​
​    ​ការស្រាវជ្រាវ​មួយ​ផ្សេងទៀត របស់​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Stanford (​អាមេរិក​) នៅ​បង្ហាញថា ដំណេក​វែង​ជ្រុល អាច​ធ្វើ​ឱ្យ​ច្របូកច្របល់​ភាព​តុល្យភាព​អ័រម៉ូន​, ធ្វើឱ្យ​កើន​គ្រោះថ្នាក់​កើត​ជំងឺ​មហារីក ។ ទន្ទឹម​នោះ អ្នក​ដេក​ជា​មធ្យម​លើសពី ១០​ម៉ោង​ក្នុង​មួយថ្ងៃ ទោះបី​បុរស ឬ​ស្ត្រី សុទ្ធតែ​មាន​អត្រា​បាត់បង់​ជីវិត​ខ្ពស់ ដោយសារ​ពេលវេលា​ដេក​ច្រើន​ហួស ធ្វើឱ្យ​កើន​កម្រិត​កក​ខាប់​របស់​ឈាម ងាយ​បណ្តាលឱ្យ​កើត​ជំងឺ​ពាក់ព័ន្ធ​ដល់​ប្រព័ន្ធ​ឈាម​ឡើង​ខួរក្បាល​, ក្នុងនោះ មាន​បាតុភូត​ស្ត្រូក​, ខ្យល់គរ ៕

ដកស្រង់ពី  http://www.camnews.org/

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: