ចិន កាត់ទោស​ សកម្មជនប្រឆាំង ឲ្យជាប់ពន្ធនាគារ ជាលើកទី៣ ពីបទបង្ក អស្ថេរភាព

ប៉េកាំង៖ សកម្មជនដើម្បី លទ្ធិប្រជាធិបតី នៅក្នុង ប្រទេសចិន លោក លី តៀ ត្រូវបាន កាត់ទោសឲ្យ ជាប់ពន្ធនាគារ រយៈពេល ១០ឆ្នាំ ម្តងរួច ទៅហើយ ប៉ុន្តែលើកនេះ ជាលើកទី ៣ ហើយសម្រាប់ រូបលោក ដែលត្រូវ បានតុលាការ ចិន កាត់ទោស ឱ្យជាប់ ពន្ធនាគារយៈ ពេលមួយខែ ម្តងទៀត ដោយចោទប្រកាន់ ពីបទបង្ករឲ្យ មានភាពវឹកវរ។

យោងតាមព័ត៌មាន ពីគេហទំព័រ Channel News Asia បានឱ្យដឹង នៅថ្ងៃ ព្រហស្បតិ៍ ទី១៩ ខែមករាឆ្នាំ ២០១២ ថា ការកាត់ទោស លោក លី តៀ បានធ្វើឡើង ចំពេល រសើបរបស់ ចិនដោយ រដ្ឋាភិបាល មានអារម្មណ៍ ភ័យខ្លាចចំពោះ ខួប ១ឆ្នាំ នៃការធ្វើបាតុកម្ម បែបអារ៉ាប់ តាមរយៈ ប្រព័ន្ធអ៊ីន ធឺណែត ហើយ មេដឹកនាំប្រឆាំង សំខាន់ៗ បានចូលរួមការធ្វើបាតុកម្មនោះផងដែរ។ ក្រុមអ្នកការពារសិទ្ធមនុស្សនៅក្នុងប្រទេសចិន ប្រចាំនៅទីក្រុងហុងកុង (CHRD) បាន រិះគន់ដល់រដ្ឋា ភិបាលចិន ហើយ ពួកគេបានចូលរួម ពិភាក្សាគ្នាប្រតិកម្ម ទៅលើសកម្មភាព របស់រដ្ឋាភិបាល ចិន តាមរយៈ វេបសាយ។

មេធាវីរបស់លោក លី លោក ស៊ា បានធ្វើការបដិសេធ សេចក្តីសម្រេច របស់តុលាការ កាត់ទោសឱ្យកូន ក្តីរបស់លោក ជាប់ពន្ធនាគាររយៈ ពេល ១ខែ បន្ថែមទៀត ហើយ ជាងនេះទៅទៀត លោកលី មិនត្រូវបានអនុញ្ញាត ឱ្យជួបសាច់ញាត្តិរ បស់លោក នោះទេ ចាប់តាំងពី មុនការកាត់ ទោសលើកមុនៗម្លេះ។

ដកស្រងពី  http://www.dap-news.com/2011-06-14-02-40-26/2-world/35090-2012-01-19-11-58-14.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: