ក្រុមហ៊ុនមួយចំនួន ដកខ្លួនចេញពីទីផ្សារ tablet

ទំព័រ DigiTimes (តៃវ៉ាន់) បានឱ្យដឹងថា ក្រុមហ៊ុនផលិត PC មួយចំនួន បានដឹងខ្លួនថា ពួកគេពុំមាន កម្លាំងគ្រប់គ្រាន់ ក្នុងការ ប្រកួតប្រជែង

ក្នុងទីផ្សារ ថេប្លែត ដូច្នេះពួកគេ កាត់បន្ថយ ការបញ្ចេញលក់ ថេប្លែត ក្នុងឆ្នាំ ២០១២ ។ DigiTimes បានផ្សាយ ថា មានក្រុមហ៊ុន ជាច្រើន ដូចជា HP, Dell, Acer និង Asus ជាដើម ។ មានក្រុមហ៊ុបខ្លះ លេងស្នៀត លក់ខាត ដូចជា Amazon កំពុងលក់ Kindle Fire ជាមួយតម្លៃ ២០០ ដុល្លារ ក្នុងមួយគ្រឿង ចំណែក Barnes & Noble វិញ ក៏នឹង បញ្ចេញលក់ Nook Simple Touch ជាមួយតម្លៃ ១០០ ដុល្លារ នាពេល ខាងមុខ ផងដែរ ។ ខណៈនោះដែរ ក្រុមហ៊ុន Apple កំពុងកាន់កាប់ ៨០% នៃចំនួន ផលិតផល សរុបក្នុងទីផ្សារ ថេប្លែត ។ ទោះជា យ៉ាងនេះក្ដី Acer ប្រកាសថា នឹងចូលរួម ក្នុងការផលិត ប្រភេទ ឧបករណ៍ផ្សេងៗ ក្រៅពីPC ។ ចំណែក Asus ក៏មានគម្រោង នឹងបញ្ចេញ ថេប្លែត ដែលដំណើរការ ដោយឈីប quad core ក្នុងឆ្នាំ ២០១២ ។ ទំព័រ Guardian បាននិយាយថា ក្រុមអ្នកផលិត ថេប្លែត នឹងមិនដកខ្លួន ចេញពី ទីផ្សារនេះ នោះទេ ប៉ុន្ដែពួកគេ គ្រាន់តែផ្អាក ការបញ្ចេញ ថេប្លែត ដែលដំណើរការ ដោយ Android មួយរយៈពេល ដើម្បីរង់ចាំការ បង្ហាញខ្លួន របស់ Windows 8 ៕

ដកស្រង់ពី  http://www.camnews.org/

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: