កាកបាទក្រហម ខេត្ដកែប ចុះចែក អំណោយ ជនក្រីក្រ ២គ្រួសារ

ខេត្ដកែប ៖ ជនក្រីក្រនិងចាស់ជរា ត្រូវបានទទួលអំណោយ ពីកាកបាទក្រហមខេត្ដកែប និងសប្បុរសជន នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ដែលរស់នៅក្នុងភូមិ ទួលស្រង៉ាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្ដកែប។

ការចុះផ្ដល់អំណោយនោះ ក្រោមការដឹកនាំរបស់លោក កែន សត្ថា ប្រធានគណៈកម្មការ កាកបាទក្រហមខេត្ដកែប និងជាតំណាងរបស់ លោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងសហការីកាកបាទក្រហមខេត្ដ និងស្រុក អមដំណើរផង។ ការចុះចែកអំណោយនេះមាន ២គ្រួសារ គឺគ្រួសារក្រីក្រ និងចាស់ជរាគ្មានទីពឹង។

ចាស់ជរាគ្មានទីពឹង មានឈ្មោះ មុយ រ៉ើន ភេទស្រី អាយុ ៧២ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ បានទទួលអំណោយពីលោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈក្រុមកាកបាទក្រហមខេត្ដកែប រួមមាន អង្ករ ៥០គីឡូក្រាម, ទឹកត្រី ១០ដប, មី ១កេស, មុង២, ភួយ២, សាប៊ូវីសូ ១គីឡូក្រាម, សាប៊ូដុំ ១០ដុំ និងលុយ ២០ម៉ឺនរៀល ដោយឡែកលោក សាឡេះ សេន តំណាងរាស្ដ្រខេត្ដកំពត និងជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ក្រោយពីលោក បានទទួលព័ត៌មាន ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចុះផ្សាយថា មានលោកយាយជរា ឈ្មោះ មុយ វ៉ើន ដាច់បាយ ដាច់ទឹកនោះ លោកក្នុងនាមមនុស្សធម៌ ក៏បានជួយអំណោយ តាមរយៈភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មាន ចំនួន អង្ករ ១បាវ ស្មើនឹង ៥០គីឡូក្រាម និងថវិកា ៥០.០០០រៀល (ប្រាំម៉ឺនរៀល) សម្រាប់ដោះទ័លមួយរយៈពេលផងដែរ។

ចំណែកគ្រួសារក្រីក្រមានឈ្មោះ យ៉ាំង លាង ភេទប្រុស អាយុ៣០ឆ្នាំ មានជំងឺ និងប្រពន្ធឈ្មោះ ឃុត ខែត អាយុ ៣០ឆ្នាំ ដូចគ្នា មានកូន ៣នាក់ នៅក្នុងបន្ទុក បានទទួលអំណោយ ពីកាកបាទក្រហម ខេត្ដកែប រួមមាន លុយ ២០ម៉ឺនរៀល, អង្ករ ៥០គីឡូក្រាម, ទឹកស៊ីអ៊ីវ ៦ដប, កន្សែងបង់ក២, កន្ទេល១ និងត្រីខ ចំនួន ១០កំប៉ុង៕

ដកស្រង់ពី  http://www.dap-news.com/typography/the-news/35087-2012-01-19-11-48-35.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: