កម្លាំងនគរបាល ខេត្ដព្រះវិហារ ចុះ បង្ក្រាប ការលួចដាំកញ្ឆា ចំនួន ៤៩គុម្ព

ព្រះវិហារ ៖ កម្លាំងនគរបាល ការិយា ល័យ ប្រឆាំងការជួញដូរគ្រឿងញៀន ដោយមានកិច្ចសហការ ពីកម្លាំងនគរបាល ស្រុកឆែប

បន្ទាប់ពីទទួលបញ្ជាពីស្នងការ នគរបាលខេត្ដព្រះវិហារ លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១២ នេះ បានចុះបង្ក្រាប ករណីលួចដាំកញ្ឆា ចំនួន ៤៩គុម្ព នៅចំណុច កោះគ និងកោះវែង ក្នុងភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប តាម បណ្ដោយព្រំដែន កម្ពុជា-ឡាវ ។

មន្ដ្រីនគរបាល ខេត្ដព្រះវិហារបានឱ្យដឹង ថា ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានរក ឃើញដើមកញ្ឆាស្រស់ ចំនួន ៤៩គុម្ព ស្មើ នឹង១៩៨ដើម ដែលជនល្មើសលួចដាំ តាម ចន្លោះដើមត្រែង ។ មន្ដ្រីនគរបាលរូបនេះ បានបន្ដថា បន្ទាប់ពីចុះបង្ក្រាប កម្លាំងសមត្ថ កិច្ច បានឃាត់ខ្លួនជនល្មើស ៣នាក់ រួមមាន ១-ឈ្មោះ ភូ ម៉ាវ៉ាន់ឌី ភេទប្រុស អាយុ ៥៦ឆ្នាំ ២-ឈ្មោះ ហ្វង ប៊ុនមិ ភេទប្រុស អាយុ ៣០ឆ្នាំ និង៣-ឈ្មោះ ដែង ផៃ ភេទ ប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឥន្ទ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្ដព្រះ វិហារ ។ តែទោះជាយ៉ាងណា មន្ដ្រីនគរ បាលរូបនេះ បានបន្ដថា សម្រាប់ជនល្មើស ទាំង ៣ ត្រូវបានសមត្ថកិច្ច ធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់ការលួចដាំ ដុះបន្ដទៀត នូវប្រភេទដើមកញ្ឆាទាំង នេះ ៕

ដកស្រងពី  http://www.dap-news.com/typography/the-news/35088-2012-01-19-11-55-52.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: