ការនាំចេញ សម្លៀកបំពាក់ និងស្បែកជើង របស់កម្ពុជា កើនឡើង ២៥ភាគរយ

ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស មានបានរកចំណូលចំនួន ៤,២៤ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១១ ពោលគឺមានការកើនឡើង ប្រមាណជា២៥ភាគរយបើប្រៀបធៀប ទៅនឹងឆ្នាំ២០១០ កន្លងទៅដែលមានចំនួន ៣,៤ពាន់លានដុល្លារ សហរដ្ឋអាមេរិក។

សារព័ត៌មានស៊ិនហួរបានដកស្រង់ស្ថិតិពីក្រសួងពាណិជកម្ម ឲ្យដឹងនៅថ្ងៃសុក្រ ទី២០ ខែមករា ថា ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក គឺជាទីផ្សារសំខាន់ ដែលបញ្ជាទិញផលិតផលរោងចក្រ និងស្បែកជើងជាច្រើនពីប្រទេសកម្ពុជា។

តួលេខពីក្រសួងពាណិជ្ជកម្មបានបង្ហាញឲ្យដឹងទៀតថា ការនាំចេញ ទៅកាន់សហរដ្ឋអាមេរិក មានចំនួន២,០៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១១ ដែលមានការកើនឡើង ចំនួន១១ភាគរយបើប្រៀបធៀបកាលពីឆ្នាំ២០១០ ដែលមានចំនួន ១,៨៤ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ រីឯការនាំចេញទៅកាន់អឺរ៉ុប មានចំនួន ១,៣ពាន់លានដុល្លារ សហរដ្ឋអាមេរិកដែលមានចំនួនកើនឡើង ៤២ភាគរយ កាលពីឆ្នាំ២០១០ ដែលមានចំនួន ៩១៤លានដុល្លារសហរដ្ឋអាមេរិក។

ក្រៅពីទីផ្សារអឺរុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារសំខាន់ ក៏ផលិតផលសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ក៏បាននាំចេញទៅកាន់ប្រទេសកាណាដា ជប៉ុន កូរ៉េខាងត្បូង និងចិន ដែលសរុបមានចំនួន ៨៩០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០១១៕

 

 

 

 

 

 

 

 

 

ដកស្រង់ពី  http://dap-news.com/typography/the-news/35165-2012-01-20-11-28-14.html

Advertisements
  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: