ធានាគុណភាពថ្ម របស់ទូរស័ព្ទ ស្មាតហ្វូនថ្មី ទាំងអស់របស់ខ្លួន ដែលចេញក្នុងឆ្នាំ ២០១២

ក្រុមហ៊ុន Samsung យល់ឃើញថា អាយុកាលថ្មទូរស័ព្ទ ពិតជាបញ្ហាដ៏សំខាន់ ពេលដែលវាត្រូវបាន បំពាក់នៅលើទូរស័ព្ទ Smartphone។ ជាមួយគ្នានេះ ក្រុមហ៊ុន កំពុងតែធ្វើការស្រាវជ្រាវ រកបច្ចេកវិទ្យាទំនើប ដើម្បីធ្វើយ៉ាងណាឲ្យអាយុកាលថ្មទូរស័ព្ទ កាន់ថ្មបានយូរ ទោះបីជាយ៉ាងណា ក្រុមហ៊ុនក៏បានសន្យាថា គ្រប់ទូរស័ព្ទ Samsung smartphones ទាំងអស់ដែលនឹងផលិតឡើងក្នុងឆ្នាំ ២០១២នេះ នឹងមានគុណភាពថ្ម កាន់បានយូរ បើទោះបីជា មានការប្រើប្រាស់ច្រើនក៏ដោយ ដូចនេះ អតិថិជនប្រើប្រាស់ នឹងលែងមានកង្វល់ទៀតហើយអំពីបញ្ហាថ្មទូរស័ព្ទ។

តាមព័ត៌មានពី Bgr បានឲ្យដឹងថា នាយកប្រតិបត្តិការក្រុមហ៊ុន Samsung លោក Kevin Packingham បាននិយាយប្រាប់ CNETថា ថ្មីៗនេះ ក្រុមហ៊ុន Motorola បានប្រកាសបំពាក់ថាមពលថ្មទូរស័ព្ទ DROID RAZR របស់ខ្លួនដល់ទៅ ៣,៣០០អំពែម៉ោង (mAh ) ចំណែក Samsung នឹងដំឡើង ថ្មឲ្យកាន់តែខ្លាំងជាងនេះទៅទៀត។

បើយោងតាមសម្តីរបស់លោក Packingham ដដែលបានឲ្យដឹងថា បញ្ហាថ្មទូរស័ព្ទដែលមិនកាន់ បានយូរ ប្រហែលមកពីទូរស័ព្ទផលិតមកនេះ មានបំពាក់ប្រព័ន្ឋ Wi-Fi ដែលវាភ្ជាប់ជាមួយបច្ចេកវិទ្យា 4G LTE networks ហើយការរីកចម្រើនបច្ចេកវិទ្យាទាំងនេះហើយ ប្រហែលជាមូលហេតុ ដែលធ្វើឲ្យជួបបញ្ហាអាយុកាលនៃថ្ម។

Photo by DAP-News

ដកស្រងចេញពី http://www.dap-news.com

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: