អាស៊ាន ស្វែងរកតុល្យភាព សុវត្ថិភាព ម្ហូបអាហារ និងលំហូរពាណិជ្ជកម្ម

វៀតណាមៈ យោងតាមគេហទំព័រ វៀតណាម “បាវម័រ” ចុះផ្សាយកាល ពីពេលថ្មីៗនេះថា ក្រុមអ្នកជំនាញការអាស៊ាន ស្វែងរកតុល្យភាព សុវត្ថិភាពម្ហូបអាហារ និងលំហូពាណិជ្ជកម្ម ។

នៅក្នុងសបា្ដហ៍នេះ ក្រុមអ្នកជំនាញការមួយចំនួន នឹងចូលរួមប្រជុំគ្នា ដោយរបៀបវារៈនៃកិច្ចប្រជុំ ក្រុមអ្នកជំនាញនឹងពិភាក្សាគ្នាលើការប្រើប្រាស់ថ្នាំពុលគីមី និងរកដំណោះស្រាយ និងបង្កើតច្បាប់ប្រើប្រាស់ដល់បណ្ដាប្រទេសជាសមាជិកអាស៊ានទាំងឡាយ ។

ក្រុមជំនាញការអាស៊ាន បើកកិច្ចប្រជុំនេះជាផ្នែកមួយនៃការកំណត់ការប្រើប្រាស់ និងការសម្របសម្រួលក្នុងផ្នែកពាណិជ្ជកម្ម ដែលនេះជាវេទិកាធំមួយនៅអាស៊ី ហើយកិច្ចប្រជុំនឹងលើកឡើងដោយសង្កត់ធ្ងន់ទៅលើការហាមឃាត់ និងស្វែងយល់អំពីផលប៉ះពាល់តាមរយៈការប្រើប្រាស់ថ្នាំគីមី ក្នុងចំណោមបណ្ដាប្រទេស ជាសមាជិកអាស៊ាន ។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏ផ្ដោតសំខាន់់ទៅលើការបង្ហាញឱ្យដឹងនៅក្នុងតំបន់ផង និងជាលក្ខណៈអន្ដរជាតិ ហើយគោលបំណងសំខាន់នោះគឺរៀបចំ និងវាយតម្លៃលើការប្រើប្រាស់ឱ្យត្រឹមត្រូវតាមស្ដង់ដា និងការចូលរួមគ្នាដោះស្រាយនូវបញ្ហាទាំងនេះ ខណៈដែលអាស៊ានកំពុងប្រឈមមុខ និងកំពុងប្រើប្រាស់ថ្នាំគីមី ។

កិច្ចប្រជុំនេះមានរយៈពេល០២ថ្ងៃ គីផ្ដើមកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ និងបញ្ចប់នៅថ្ងៃទី១៨ ខែមករា។ ការប្រជុំនេះដែរ បណ្ដាប្រទេសជាសមាជិកអាស៊ាន រួមគ្នាបង្កើតគោលការណ៍ នានាជាលក្ខណៈប្រព័ន្ធ ក្នុងនោះមានការវាយតម្លៃអំពីការគំរាមកំហែង និងតម្រូវការប្រើប្រាស់ផងដែរ ។

បណ្ដាអ្នកចូលរួមក្នុងកិច្ចប្រជុំទាំងឡាយ នឹងគូសបញ្ជាក់អំពីការប្រកួតប្រជែងគ្នា និងការរំពឹងទុកជាមុនសម្រាប់ អនាគត ដោយចង់ស្វែងរកតុល្យភាពសុវត្ថិភាព ចំណីអាហារ និងលំហូរពាណិជ្ជកម្ម ។

Photo by DAP-News

Photo by DAP-News

ដកស្រងចេញពី http://www.dap-news.com

Advertisements
  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: