សេដាក គ្រោងពង្រីក​ អ្នក​ផលិតបន្លែ គ្មានជាតិគីមី ១០០០នាក់ រំពឹងថា នឹងទទួលបានបន្លែ ៦០០តោន/ឆ្នាំ

ភ្នំពេញ៖ ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០១៥ អង្គការសេដាក មានគម្រោងពង្រីកកសិករ ដាំបន្លែគ្មានសារធាតុគីមី ចំនួន១០០០នាក់ ដែលខ្លួនរំពឹងថា បន្លែគ្មានជាតិគីមីនេះ កសិករ អាចផលិតបានចំនួន ៦០០តោន ក្នុងមួយឆ្នាំ ខណៈដែល បច្ចុប្បន្ននេះ បន្លែគ្មានជាតិគីមី កំពុងមានតម្រូវការទីផ្សារខ្ពស់។

លោក លឹម សុគន្ធដារុន ជាមន្រ្តីសម្របសម្រួលកម្មវីធី អង្គការសេដាក បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ នេះថា ដោយសារតែមានតម្រូវការទីផ្សារខ្ពស់ បានធ្វើឲ្យបន្លែគ្មានជាតិគីមី ដែលសេដាក បានលក់ចេញក្នុងឆ្នាំ២០១១ កន្លងទៅនេះ បានចំនួន១០០តោន ដែលចំនួននេះមានការកើនឡើង ជាងឆ្នាំ២០១០ ដល់ទៅ៥០តោន ។ ការកើនឡើងនៃចំនួនអ្នកបរិភោគបន្លែ គ្មានជាតិគីមីនេះ គឺដោយសារតែកត្តាពីរយ៉ាង ទី១ គឺ មកពីបច្ចុប្បន្ន មានទីផ្សារធំ ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងពួកគេគិតគូរពីសុខភាពរបស់ខ្លួនជាចំបង និងទី២ ការផលិតក៏មាន ការកើនឡើងជាងឆ្នាំមុនផងដែរ ។

លោកបន្តថា “ដោយតែមានតម្រូវការទីផ្សារដូច្នោះហើយ ទើបបានជាសេដាកមានគម្រោងបង្កើនអ្នកផលិត ឲ្យបាន ១០០០នាក់ ដែលអាចផលិតបន្លែ បានក្នុងមួយឆ្នាំ៦០០តោន។ ខណៈដែលសព្វថ្ងៃនេះ អ្នកផលិតមានត្រឹមតែ ៧០នាក់ ប៉ុណ្ណោះ ហើយការផលិតក៏នៅមានកម្រិតទាបនៅឡើយ” ។

លោកបន្ថែមថា បច្ចុប្បន្នសេដាក បានបានខិតខំប្រឹងប្រែង ធ្វើការផ្សព្វផ្សាយណែនាំ ដល់ប្រជាកសិករដែលដាំបន្លែគ្មាន ជាតិគីមីទាំង៤ខេត្ត ដូចជាខេត្តកំពង់ស្ពឺ កំពត កំពង់ឆ្នាំ និងតាកែវ ឲ្យពួកគាត់ចេះពីរបៀបដាំបន្លែ ដោយបត់បែនតាម រដូវកាលផងដែរ ៕

Photo by DAP-NEWS

ដកស្រងចេញពី http://www.dap-news.com/typography/the-news

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: