យូអិន ជំរុញឱ្យអ៊ីស្រាអែល បញ្ចប់ការដណ្តើម យកទឹកដីប៉ាឡេស្ទីន

បេរុតៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានអំពាវនាវកាលពីថ្ងៃអាទិត្យ ថា អ៊ីស្រាអែលត្រូវតែបញ្ចប់ការដណ្តើម យកទឹកដីប៉ាឡេស្ទីន តទៅទៀត ដោយលោកបានលើកឡើងថា ការតាំងលំនៅឋានខុសច្បាប់របស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន គឺជាការប្រឆាំងទៅនឹងដំណោះស្រាយទ្វេភាគី។

យោងតាមគេហទំព័រ Channel News Asia បានឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១២ថា លោក បាន គីមូន បានទៅដល់ទីក្រុងបេរុត កាលពីថ្ងៃសុក្រ ដើម្បីចូលរួមសន្និសីទស្តីពីកំណែទម្រង់ លទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិប្រចាំបស្ចិមបូព៌ា។

ក្នុងសន្និសីទនោះលោក បាន គីមូន បានថ្លែង ថា «អ៊ីស្រាអែលត្រូវតែបញ្ចប់អំពើហិង្សាលើជនស៊ីវិល និងឈប់ដណ្តើម យកទឹកដីប៉ាឡេស្ទីន និងទឹកដីអារ៉ាប់តទៅទៀត ការតាំងលំនៅឋានទាំងចាស់ ទាំងថ្មីលើទឹកដីប៉ាឡេស្ទីនគឺជាអំពើខុសច្បាប់ »។

កាលពីថ្ងៃអាទិត្យ មន្រ្តីជាន់ខ្ពស់អ៊ីស្រាអែលលោក Moshe Yaalon បានប្រាប់វិទ្យុជាតិថា «រដ្ឋាភិបាលរបស់ លោក នេតាន់យ៉ាហូ ត្រៀមខ្លួនជានិច្ចអង្គុយចរចា និងពិភាក្សាជាមួយប៉ាឡេស្ទីន លើបញ្ហាជម្លោះទឹកដីនេះ»។

លោក Moshe Yaalon  បានបន្តថា មិនទាន់ទាំងបានចរចារផង ប្រធានាធិបតី ប៉ាឡេស្ទីនលោក Mahmud Abbas បានដាក់លក្ខខណ្ឌជាមុន ក្នុងការចរចាស្ទើរតែរកទីបញ្ចប់គ្មាន រួចបាត់ទៅហើយ។

គួរបញ្ជាក់ថា បច្ចុប្បន្នអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និង រុស្ស៊ី កំពុងជំរុញឱ្យប្រទេសទាំងពីររក្សាសន្តិសុខតាមព្រំដែនមុន និងពិភាក្សាគ្នាឡើងវិញ៕

Photo by DAP-NEWS

ដកស្រងចេញពី http://dap-news.com

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: