អាមេរិក កំពុងស្តារ ទំនាក់ទំនងឡើងវិញ ជាមួយ ភូមា

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១២ថា ខ្លួននឹង ស្តារឡើងវិញ នូវទំនាក់ទំនងការទូត យ៉ាងពេញលេញ ជាមួយនឹងប្រទេសភូមា ដើម្បីជាការតបស្នងមួយ ឆ្លើយតបចំពោះការដោះលែងអ្នកទោសទាំងឡាយនៅប្រទេសភូមា។

នេះជាជំហាន មួយដែលលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានធ្វើដើម្បីលើកស្ទួយកំណែទម្រង់ ទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ នៅប្រទេសភូមាផងដែរ។

តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងទៀតថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលភូមា នៅក្នុងការលើកលែងទោសដល់អ្នកប្រឆាំង, អ្នកកាសែត, និង អតីតនាយករដ្ឋមន្ត្រី នៅពេលនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះមតិអន្តរជាតិ ដោយសារតែប្រទេសដែលធ្លាប់ តែស្ថិតនៅក្នុងបញ្ជីខ្មៅ នៃប្រទេសដែលទទួលការរិះគន់ជាខ្លាំង ពីមហាអំណាចពិភពលោក ជាពិសេសអ្នកដែលអះអាងខ្លួនឯងថាជាអ្នកគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បានឈានដល់ការធ្វើកំណែទម្រង់ ដែលមិនគួរឲ្យជឿ។

ប្រទេសភូមា ឬ បច្ចុប្បន្ន ហៅថា មីយ៉ាន់ម៉ា ធ្លាប់ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិកតាំងពីការ ផ្តួលរំលំអ្នកឈ្នះឆ្នោតដំបូងគឺលោកស្រីអ៊ុងសាន ស៊ូជី តាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៩០ នោះ ហើយក្រោយមករដ្ឋាភិបាលយោធាភូមា ដែលគ្រប់គ្រងប្រទេសជិត ២០ឆ្នាំនោះដែរ តែងតែទទួលរងនូវពាក្យរិះគន់ ជាពិសេសនោះ គឺទណ្ឌកម្មសេដ្ឋកិច្ចតែម្តង។

លោកប្រធានាធិបតី អាមេរិកបាននិយាយថា ការធ្វើកំណែទម្រង់ជាជំហានៗរបស់ប្រទេសភូមា កន្លងមកនេះ បានបង្ហាញពីពន្លឺកាន់តែខ្លាំងឡើងសម្រាប់ភូមា ជាពិសេសនោះគឺការដោះលែងអ្នកទោស ដែលជាប់គុកតាំងពីការកក្រើកឡើងនូវចលនាប្រជាធិបតេយ្យនៅភូមា តាំងពីឆ្នាំ១៩៨៨នោះ។ ដូច្នេះហើយអាមេរិក សូមលើកទឹកចិត្តដល់កំណែទម្រង់ទាំងឡាយ ជាបន្តទៀត ហើយខ្លួនបានសន្យាថា នឹងកសាងនូវទំនាក់ទំនងការទូតពេញលេញឡើងវិញ ជាមួយប្រទេសភូមា។

Photo by DAP-News

ដកស្រងចេញពី http://dap-news.com

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: