ភ្លើង​ឆេះ​ផ្ទះ​អភិបាល​ក្រុង​កំពត​នៅ​ភ្នំពេញ

ភ្លើង​បាន​ឆេះ​ផ្ទះ​វីឡា និង​ផ្ទះ​ល្វែង​មួយ​ខ្នង ដែល​ជា​កម្មសិទ្ធិ​របស់​លោក​អភិបាល​ក្រុង​កំពត គឺ​លោក នាក់ សុវណ្ណារី នៅ​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន ក្បែរ​ផ្សារ​ទំនើប​សុវណ្ណា រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង ៩ និង ៣០​នាទី ព្រឹក​ថ្ងៃ​១៤ ខែ​មករា ឆ្នាំ​២០១២។

អគ្គីភ័យ​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​ប្រមាណ ១១ បន្ទាប់​ពី​ក្រុម​ពន្លត់​អគ្គីភ័យ​បាន​ព្យាយាម​បាញ់​ទឹក​ពន្លត់។

លោក នេត វន្ថា ប្រធាន​​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គីភ័យ បាន​ឲ្យ​ដឹង​នៅ​ទី​កើត​ហេតុ​ថា អគ្គីភ័យ​នេះ​ឆេះ​ចេញ​ពី​ផ្ទះ​មួយ​ខ្នង​ដែល​មាន​គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​កែច្នៃ​គ្រឿង​សំណង់ ស្ថិត​នៅ​ក្រោយ​ផ្ទះ​វីឡា។

គេ​នៅ​មិន​ទាន់​ដឹង​ពី​របាយការណ៍​ខូចខាត​ទ្រព្យ​សម្បត្តិ និង​មូលហេតុ​ជាក់លាក់​នៃ​ការ​ឆេះ​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ប្រហែល​ជា​អាច​មក​ពី​ការ​កែច្នៃ​ឧបករណ៍​ប្រើប្រាស់​គ្រឿង​សំណង់។

លោក នេត វន្ថា៖ «ពាក់ព័ន្ធ​ការ​អង្កេត​ដែល​យើង​ខ្ញុំ​កំពុង​តែ​ធ្វើ​ នេះ យើង​អត់​ទាន់​បាន​លម្អិត​ដល់​ករណី​នេះ​កើត​ឡើង​ដោយសារ​អី​ទេ គ្រាន់​តែ​ដឹង​ថា កន្លែង​នោះ​ជា​កន្លែង​សិប្បកម្ម​កែច្នៃ​អ្វី​មួយ ដែល​នឹង​អាច​ឲ្យ​មាន​អគ្គីភ័យ»

អាជ្ញាធរ​អគ្គីភ័យ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ចំពោះ​គ្រោះ​អគ្គីភ័យ​នេះនៅ​ក្នុង​រដូវប្រាំង និង​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ។

ក្នុង​រយៈពេល ១៤​ថ្ងៃ ឆ្នាំ​២០១២ ក្នុង​រាជធានី​ភ្នំពេញ មាន​អគ្គីភ័យ​បាន​កើត​ឡើង​ចំនួន ៦​លើក​មក​ហើយ៕

ក្រុម​សមត្ថកិច្ច​ពន្លត់​អគ្គីភ័យ បាញ់​ទឹក​ពន្លត់​ភ្លើង​ដែល​កំពុង​ឆេះ​ផ្ទះ​លោក​អភិបាល​ក្រុង​កំពត។ សេក បណ្ឌិត

ដកស្រងចេញពី http://www.camnews.org

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: