ភ្ញៀវទេសចរ​ចាប់អារម្មណ៍​នឹង​តំបន់​ធម្មជាតិ ទឹកធ្លាក់​សុ​ភ័​ក្រ​មិ​ត្ដ ទន្លេមេគង្គ​

ភ្ញៀវទេសចរ​ចាប់អារម្មណ៍​នឹង​តំបន់​ធម្មជាតិ ទឹកធ្លាក់​សុ​ភ័​ក្រ​មិ​ត្ដ ទន្លេមេគង្គ

ភ្ញៀវទេសចរ ចាប់អារម្មណ៍ នឹង តំបន់ ធម្មជាតិ ទឹកធ្លាក់ សុ ភ័ ក្រ មិ ត្ដ ទន្លេមេគង្គ

ស្ទឹងត្រែង: ទឹកធ្លាក់​សុ​ភ័​ក្រ​មិ​ត្ដ ដែល​ស្ថិត​នៅជាប់​ព្រំដែន​កម្ពុជា – ឡាវ កំពុងតែ​ដ​ង្ហើ​យ​ហៅ​អ្នក​ទេសចរណ៍​ឲ្យ​កម្សាន្ត​ដោយ​ក្តី​រីករាយ ជាមួយ​ល្បាក់​ទឹកធ្លាក់​ធំ​ហូរ​ប៉ប្រះ​ផ្ទាំង​ថ្ម​ធំៗ ដែល​នៅ​ប្រតិ​ស្ថាន​ឡើង​យ៉ាង​រដិបរដុប​ពេញ​ផ្ទៃ​ជលសារ នៃ​ដង​ទន្លេមេគង្គ​។ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​អនិច្ចា​នោះ គឺ​ទឹកធ្លាក់​សុ​ភ័​ក្រ​មិ​ត្ដ នៅ​ឆ្ងាយ​ពេក​ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍​មិន​ងាយ​នឹង​ទៅដល់ ព្រោះ​អាជ្ញារ​ខេត្តស្ទឹងត្រែង ហាក់ដូចជា​មានការ​យឺតយ៉ាវ​ក្នុង​អភិរក្ស​ក៏ដូចជា​អភិវឌ្ឍន៍​តំបន់​នេះ ឲ្យ​មាន​ភាព​លូតលាស់ ដូច​រមណីយដ្ឋាន​ដទៃទៀត នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​យ៉ាងណាក៏ដោយ​គេ​បានកត់សម្គាល់​ឃើញថា ជា​រៀងរាល់ឆ្នាំ​ឲ្យ​តែ​ដល់​ពិធីបុណ្យ​ធំៗ​ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ និង​អន្តរជាតិ មាន​មនុស្ស​រាប់ពាន់នាក់​បាន​ទៅលេង​នៅ​តំបន់​ទឹកធ្លាក់​ទន្លេមេគង្គ​សុ​ភ័​ ក្រ​មិ​ត្ដ​ព្រំដែន កម្ពុជា​-ឡាវ ជាពិសេស​នាឱកាស​បុណ្យ​ចូលឆ្នាំថ្មី​បានមក​ដល់ ។ ប៉ុន្តែ​ក្នុង​ថ្ងៃបុណ្យ​ផ្សេងៗ​ទៀត គេ​ឃើញ​មាន​មនុស្ស​តិចតួច និង​ស្ទើរតែ​គ្មាន​សោះតែ​ម្តង ដែល​ទៅ​តំបន់​នេះ​។​
​ ​
​ទឹកធ្លាក់​សុ​ភ័​ក្រ​មិ​ត្ដ​ស្ថិតក្នុង ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ដ​ស្ទឹងត្រែង ជាប់​ជាមួយ​ទឹកធ្លាក់​ព្រះ​និ​មិ​ត្ដ ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ខេត្ដ​ព្រះវិហារ​។ នៅទីនេះ បើ​យើង​មើលទៅ​ត្រើយម្ខាង នៃ​ទន្លេមេគង្គ គឺជា​ប្រទេស​ឡាវ​។​

​ទឹកធ្លាក់​ធម្មជាតិ​ពិតៗ​ដែល​បន្សស់​ពី​ដូនតា ដែល​មិនទាន់​ប្រែ​មុខមាត់​ថ្មី​នេះ គេ​ឃើញ​មានទឹក​ហូរ​ធ្លាក់​ជា​ដំណាក់​ធំៗ​បែក​ផ្កាត្រែង ជាមួយ​ផ្ទាំង​ថ្ម ធំ តូច ខ្ពស់ ទាប និង​មាន​ដើមឈើ​ដុះ​ព័ទ្ធជុំវិញ អម​សងខាង​ផ្លូវ ពេលដែល​យើង​ធ្វើដំណើរ​ទៅដល់ នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ជា​រៀងរាល់​ឆ្នាំមាន​មនុស្ស​រាប់ពាន់នាក់ និង​រថយន្ដ​រាប់រយ​គ្រឿង មកលេង​តំបន់​នេះ​។ ភ្ញៀវ​ដែល​គេ​មកលេង​ភាគច្រើន​មកពី​ខេត្ដ​ឆ្ងាយៗ​ធ្វើដំណើរ​កាត់​ឆ្លង​សាឡាង ក្នុង​ទីរួមខេត្ដ​ស្ទឹងត្រែង និង ខ្លះទៀត​គេ​ធ្វើដំណើរ​កាត់​តាម​ខេត្ដ​ព្រះវិហារ​។​

​ទឹកធ្លាក់​សុ​ភ័​ក្រ​មិ​ត្ដ កាលពី​មិនទាន់មាន​ផ្លូវ នៅ​តំបន់​នេះ មាន​សភាព​ស្ងាត់ជ្រងំ មានតែ​គោយន្ដ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ហើយ​នៅពេល​មាន​ផ្លូវ​ទៅដល់ ធ្វើឱ្យ​មនុស្ស​មកពី​គ្រប់ទិសទី មកលេង​កាន់តែច្រើន ទើប​ជា​ជំហាន​ដំបូង​មន្ទីរ​ទេសចរ​ខេត្ដ​ព្រះវិហារ និង​ដ្ឋ​បាល​ព្រៃឈើ សហការ​ជាមួយ​សហគមន៍​បង្កើត​តំបន់​នេះ​ឡើង ឱ្យ​ប្រែក្លាយជា​រមណីយដ្ឋាន ដើម្បី​ទាក់ទាញ​ផ្នែក​សេវាកម្ម​ឧស្សាហកម្ម​ទេសចរ​គ្មាន​ផ្សេង​នេះ ។ ជាមួយ​ការរៀប​ចំនេះ ទីធ្លា​មាន​សភាព​តូចចង្អៀត​នៅឡើយ ធ្វើឱ្យ​រថយន្ដ​គ្មាន​កន្លែង​សម្រាប់​ចត​ហើយ​មនុស្ស​កកស្ទះ ។ កិច្ចការ​នេះ ទាមទារ​ឲ្យ​អាជ្ញារ​ធ្វើការ​កែលម្អរ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​ភ្ញៀវ​ទេសចរណ៍​។

​ទោះជា​យ៉ាង កំរិតជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ហាក់ដូចជា​ប្រសើរឡើង​បន្តិច ខណៈពេល​តំបន់​នេះ​មានការ​អភិវឌ្ឍ​តិចតួច​ជា​បណ្តើរៗ​ហើយ ។ អ្វី​ជាការ​លំបាក​ច្រើន​ដោយសារ​ប្រពល​រដ្ឋ​មិនចេះ​អក្សរ ហើយ​និយាយ​ភាសា​ឡាវ ច្រើនជាង​និយាយ​ភាសា​ខ្មែរ​។ ប្រជាពលរដ្ឋ​និយាយ​ភាសា​ខ្មែរ មិនសូវ​ច្បាស់​ទេ​។​
​ ​
​ទោះជា​រមណីយដ្ឋាន​ទឹកធ្លាក់​សុ​ភ័​ក្រ​មិ​ត្ដ ស្ថិត​នៅជាប់​ព្រំដែន​កម្ពុជា​-​ឡា ក៏​ភ្ញៀវ​ឡាវ មិនសូវមាន​អ្នក​មកលេង​នៅក្នុង​ទឹកដី​ស្រុក​ខ្មែរ​ទេ​។

​ខណៈពេល​ពេល​ភ្ញៀវ​ទេសចរណ៍ មានបំណង​មក​ម​ក្សាន្ត​អារម្មណ៍​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​សុ​ភ័​ក្រ​មិ​ត្ដ ភ្ញៀវ​ខ្លះ​បាន​ជិះ​កាណូត​ឆ្លងកាត់​ឃុំ​អូរ​ស្វាយ (​អន្លង់​មរកត​) ទៅ​​មើល​សត្វ​ផ្សោត​ផុស នៅ​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ រួច​បន្ដ​ទៅលេង​ទឹកធ្លាក់​សុ​ភ័​ក្រ​មិ​ត្ដ​តែម្ដង​៕

1

Dsc04376
ដកស្រងចេញពី http://www.camnews.org/

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: