ភ្ញៀវទេសចរ ចាប់អារម្មណ៍ នឹង តំបន់ ធម្មជាតិ ទឹកធ្លាក់ សុ ភ័ ក្រ មិ ត្ដ ទន្លេមេគង្គ
ស្ទឹងត្រែង: ទឹកធ្លាក់សុភ័ក្រមិត្ដ ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា – ឡាវ កំពុងតែដង្ហើយហៅអ្នកទេសចរណ៍ឲ្យកម្សាន្តដោយក្តីរីករាយ ជាមួយល្បាក់ទឹកធ្លាក់ធំហូរប៉ប្រះផ្ទាំងថ្មធំៗ ដែលនៅប្រតិស្ថានឡើងយ៉ាងរដិបរដុបពេញផ្ទៃជលសារ នៃដងទន្លេមេគង្គ។ ប៉ុន្តែអ្វីគួរឲ្យអនិច្ចានោះ គឺទឹកធ្លាក់សុភ័ក្រមិត្ដ នៅឆ្ងាយពេកធ្វើឲ្យអ្នកទេសចរណ៍មិនងាយនឹងទៅដល់ ព្រោះអាជ្ញារខេត្តស្ទឹងត្រែង ហាក់ដូចជាមានការយឺតយ៉ាវក្នុងអភិរក្សក៏ដូចជាអភិវឌ្ឍន៍តំបន់នេះ ឲ្យមានភាពលូតលាស់ ដូចរមណីយដ្ឋានដទៃទៀត នៅក្នុងប្រទេសកម្ពុជាផងដែរ។
យ៉ាងណាក៏ដោយគេបានកត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំឲ្យតែដល់ពិធីបុណ្យធំៗជាលក្ខណៈប្រពៃណីខ្មែរ និងអន្តរជាតិ មានមនុស្សរាប់ពាន់នាក់បានទៅលេងនៅតំបន់ទឹកធ្លាក់ទន្លេមេគង្គសុភ័ ក្រមិត្ដព្រំដែន កម្ពុជា-ឡាវ ជាពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីបានមកដល់ ។ ប៉ុន្តែក្នុងថ្ងៃបុណ្យផ្សេងៗទៀត គេឃើញមានមនុស្សតិចតួច និងស្ទើរតែគ្មានសោះតែម្តង ដែលទៅតំបន់នេះ។
ទឹកធ្លាក់សុភ័ក្រមិត្ដស្ថិតក្នុង ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្ដស្ទឹងត្រែង ជាប់ជាមួយទឹកធ្លាក់ព្រះនិមិត្ដ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្ដព្រះវិហារ។ នៅទីនេះ បើយើងមើលទៅត្រើយម្ខាង នៃទន្លេមេគង្គ គឺជាប្រទេសឡាវ។
ទឹកធ្លាក់ធម្មជាតិពិតៗដែលបន្សស់ពីដូនតា ដែលមិនទាន់ប្រែមុខមាត់ថ្មីនេះ គេឃើញមានទឹកហូរធ្លាក់ជាដំណាក់ធំៗបែកផ្កាត្រែង ជាមួយផ្ទាំងថ្ម ធំ តូច ខ្ពស់ ទាប និងមានដើមឈើដុះព័ទ្ធជុំវិញ អមសងខាងផ្លូវ ពេលដែលយើងធ្វើដំណើរទៅដល់ នៃថ្ងៃបុណ្យចូលឆ្នាំថ្មី ជារៀងរាល់ឆ្នាំមានមនុស្សរាប់ពាន់នាក់ និងរថយន្ដរាប់រយគ្រឿង មកលេងតំបន់នេះ។ ភ្ញៀវដែលគេមកលេងភាគច្រើនមកពីខេត្ដឆ្ងាយៗធ្វើដំណើរកាត់ឆ្លងសាឡាង ក្នុងទីរួមខេត្ដស្ទឹងត្រែង និង ខ្លះទៀតគេធ្វើដំណើរកាត់តាមខេត្ដព្រះវិហារ។
ទឹកធ្លាក់សុភ័ក្រមិត្ដ កាលពីមិនទាន់មានផ្លូវ នៅតំបន់នេះ មានសភាពស្ងាត់ជ្រងំ មានតែគោយន្ដប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយនៅពេលមានផ្លូវទៅដល់ ធ្វើឱ្យមនុស្សមកពីគ្រប់ទិសទី មកលេងកាន់តែច្រើន ទើបជាជំហានដំបូងមន្ទីរទេសចរខេត្ដព្រះវិហារ និងដ្ឋបាលព្រៃឈើ សហការជាមួយសហគមន៍បង្កើតតំបន់នេះឡើង ឱ្យប្រែក្លាយជារមណីយដ្ឋាន ដើម្បីទាក់ទាញផ្នែកសេវាកម្មឧស្សាហកម្មទេសចរគ្មានផ្សេងនេះ ។ ជាមួយការរៀបចំនេះ ទីធ្លាមានសភាពតូចចង្អៀតនៅឡើយ ធ្វើឱ្យរថយន្ដគ្មានកន្លែងសម្រាប់ចតហើយមនុស្សកកស្ទះ ។ កិច្ចការនេះ ទាមទារឲ្យអាជ្ញារធ្វើការកែលម្អរបន្ថែមទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការភ្ញៀវទេសចរណ៍។
ទោះជាយ៉ាង កំរិតជីវភាពប្រជាពលរដ្ឋនៅតំបន់នោះ ហាក់ដូចជាប្រសើរឡើងបន្តិច ខណៈពេលតំបន់នេះមានការអភិវឌ្ឍតិចតួចជាបណ្តើរៗហើយ ។ អ្វីជាការលំបាកច្រើនដោយសារប្រពលរដ្ឋមិនចេះអក្សរ ហើយនិយាយភាសាឡាវ ច្រើនជាងនិយាយភាសាខ្មែរ។ ប្រជាពលរដ្ឋនិយាយភាសាខ្មែរ មិនសូវច្បាស់ទេ។
ទោះជារមណីយដ្ឋានទឹកធ្លាក់សុភ័ក្រមិត្ដ ស្ថិតនៅជាប់ព្រំដែនកម្ពុជា-ឡា ក៏ភ្ញៀវឡាវ មិនសូវមានអ្នកមកលេងនៅក្នុងទឹកដីស្រុកខ្មែរទេ។
ខណៈពេលពេលភ្ញៀវទេសចរណ៍ មានបំណងមកមក្សាន្តអារម្មណ៍នៅរមណីយដ្ឋានទឹកធ្លាក់សុភ័ក្រមិត្ដ ភ្ញៀវខ្លះបានជិះកាណូតឆ្លងកាត់ឃុំអូរស្វាយ (អន្លង់មរកត) ទៅមើលសត្វផ្សោតផុស នៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ រួចបន្ដទៅលេងទឹកធ្លាក់សុភ័ក្រមិត្ដតែម្ដង៕
ដកស្រងចេញពី http://www.camnews.org/