ភូមា ដោះលែង អ្នកទោស នយោបាយ ជាង ៣០០នាក់

NAYPYIDAW: រដ្ឋមន្រ្តីភូមា បានឱ្យដឹងថា ភូមា បានដោះលែង អ្នកទោសនយោបាយ ច្រើនជាង៣០០នាក់ ហើយ ការដោះលែងនេះ ត្រូវបានបណ្តាមេដឹកនាំ លោកខាងលិច ពិសេសសហរដ្ឋអាមេរិក យល់ឃើញថា វាជាសញ្ញាណមួយ និងការវិវត្តន៍មួយ ដ៏មានសារសំខាន់ សម្រាប់កំណែទម្រង់នៅភូមា។

យោងតាម ព័ត៌មានពីគេហទំព័រ Channel News Asia បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១២នេះថា រដ្ឋមន្រ្តីការកិច្ចសាធារណៈ លោក កូ កូ បានខំពន្យល់ថា អ្នកទោសទាំងអស់ ដែលបានដោះលែងនេះ មិនមែនជាអ្នកទោសនយោបាយនោះទេ “ យើងមិនបានធ្វើសកម្មភាពណាមួយ ដែលប្រឆាំងនឹងនរណាម្នាក់ ដោយសារ តែហេតុផលនយោបាយនោះទេ”។

និទោសកម្ម ត្រូវបានទាមទារឡើង ដោយមហាអំណាចលោកខាងលិច ដែលពួកគេចង់ឃើញ ការដោះលែងអ្នកនយោបាយ មុននឹងពួកគេ សម្រេចចិត្តដកទណ្ឌកម្ម ចេញពីប្រទេសភូមា ហើយស្របពេលជាមួយគ្នាដែរ សហរដ្ឋអាមេរិក បានលើកឡើងថា ខ្លួនចង់ស្តារនូវទំនាក់ទំនង ការទូតជាន់ខ្ពស់ ជាមួយភូមាឡើងវិញ។

រដ្ឋមន្រ្តីការកិច្ចសាធារណៈ លោក កូ កូ បាននិយាយប្រាប់ អ្នកសារព័ត៌មានឱ្យដឹងថា អ្នកទោស៣០២ ក្នុងចំណោមអ្នកទោស ៦៥០នាក់ ត្រូវបានស្ថិតក្នុង បញ្ជីអ្នកទោសនយោបាយ ដែលត្រូវបានធ្វើឡើង ដោយក្រុមអ្នកនយោបាយ ប្រឆាំងនៅក្នុងប្រទេសភូមា។

ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា បានប្រសាសន៍ថា ការវិវត្តន៍នេះ គឺជាជំហានដ៏មានសារៈសំខាន់ ក្នុងការឆ្ពោះទៅរកលទ្ធិប្រជាធិតេយ្យ នៅក្នុងប្រទេសមួយ ដែលធ្លាប់ដឹកនាំ ដោយរបបយោធា អស់រយៈពេលជាច្រើនទសវត្សរ៍៕

Photo by DAP-NEWS

ដកស្រង់ពីhttp://www.dap-news.com/

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: